Connect with us

សុខភាព

អត្ថប្រយោជន៍ ៦ យ៉ាង ពីដំណាប់ល្ហុង គ្រប់គ្នាតែងមើលរំលង

បានផុស

នៅ

យើងប្រាកដជាដឹងហើយថា ល្ហុងស្រស់ផ្ដល់ប្រយោជន៏ដល់សុខភាពច្រើនអនេក។ វាផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន កាល់ស្យូម ជាតិដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម ស័ង្កសី ទង់ដែង ម៉ង់ហ្គាណែស និងផូស្វ័រ។ ជាពិសេស​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក ជួយ​រំលាយ​អាហារ​បាន​ល្អ ជួយ​សុខភាព​បេះដូង ប្រឆាំង​នឹង​ការ​រលាក និង​ជួយ​សក់​ស្បែក​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ ​ល្ហុង​ស្រស់​ដែល​គេ​យក​ទៅ​សម្ងួត​ជា​ដំណាប់ ក៏​មាន​ប្រយោជន៍​មិន​ចាញ់​របស់​ស្រស់​ និង​ផ្ទុក​ទៅ​ដោយ​វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​កាក​សរសៃ​យ៉ាង​ច្រើន។

១.ជា​ប្រភព​សារជាតិ Carotenoids

Carotenoidsគឺជា សារធាតុ​ពណ៌​រំលាយ​ជាតិ​ខ្លាញ់ ដែល​មាន​ក្នុង​ប៉េងប៉ោះ ការ៉ុត ល្ហុង ក្រូចថ្លុង ក្រូច​ជាដើម។ ពួកវា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ ជាពិសេស​ជំងឺ​មហារីក និង​ជំងឺ​ភ្នែក។

២.សម្រួល​ដល់​ការ​ទល់​លាមក

យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ​ដំណាប់​ល្ហុង​ត្រូវ​បាន​គេ​ប្រើជា​គ្រឿងផ្សំ​សំខាន់​ក្នុង​ភេសជ្ជៈ​ប៉ូវកម្លាំង ដើម្បី​ផ្គត់ផ្គង់​ជាតិ​សរសៃ​ដល់​រាងកាយ និង​ដោះស្រាយ​ការ​ទល់លាមក។ យើង​អាច​ហូប​ដំណាប់​ល្ហុង​ ជាមួយ​ទឹកដោះគោ​ក្តៅៗ ដើម្បី​ធ្វើ​ឲ្យ​ពោះវៀន​មាន​ចលនា​ងាយស្រួល​ នៅ​ពេល​បន្ទោបង់។

៣.ជំនួយ​សុខភាព​ថ្លើម

យោង​តាម​កា​ស្រាវជ្រាវ​មួយ​ពី​សត្វ​កណ្ដុរ​ ដែល​បាន​ស៊ី​ដំណាប់​ល្ហុង​​បង្ហាញ​សញ្ញា​នៃ​ការការពារ​ ប្រឆាំង​នឹង​ជាតិពុលក្នុង​កម្រិត​ច្រើន និងបង្កើតកោសិកាថ្លើម​ឲ្យធម្មតា។ វាក៏កាត់បន្ថយការខូចខាត​ថ្លើម និង​កាត់បន្ថយ​កម្រិត​សេរ៉ូមប៊ីលីរុយប៊ីន​ផងដែរ។

៤.ការពារ​ការ​រលាក

ការរលាក គឺជាបញ្ហា​ចម្បង​នៃ​ជំងឺ​មួយ​ចំនួន​ធំ​ដូចជា មហារីក និង​​ទឹក​នោមផ្អែម។ ការ​សិក្សាមួយ​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី Molecular Nutrition និង Food Research បាន​រកឃើញ​ថា ​កោសិកា​រលាក​បានថយចុះនៅពេល​ដែល ​ទទួលទាន​ដំណាប់​ល្ហុង។

៥.ជំនួយ​ភ្នែក

ដោយសារ​វីតាមីន A ជា​វីតាមីន​ដែល​ធន់​នឹង​កម្ដៅ វា​ត្រូវ​បាន​រក្សា​ទុក​បាន​យ៉ាង​ល្អ​ នៅ​ក្នុង​ដំណាប់​ល្ហុង។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Archives of Opthalmology បាន​បង្ហាញ​ថា របបអាហារ​មានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុ carotenoids ដែលល្អ​សម្រាប់​សុខភាព​ភ្នែក។

៦.ផ្ដល់ប្រយោជន៍ដល់ក្មេងៗ​ដែល​កើតហឺត

វីតាមីន A និង carotenoids ដែលមាននៅក្នុង​ដំណាប់​ល្ហុង គឺជាសារធាតុប្រឆាំង​អុកស៊ីតកម្មក្នុង​របបអាហារ ដែលទំនងជាដើរតួយ៉ាងសំខាន់ ប្រឆាំងនឹងការរលាកផ្លូវដង្ហើម។ ការសិក្សាឆ្នាំ ២០០៩ ដោយ​បានចេញផ្សាយ​នៅក្នុងទស្សនាវដ្ដី​​ Journal of Asthma បានធ្វើតេស្តលើសិស្សសាលា​មាន​ជំងឺ​ហឺត​ចំនួន ៤៣៣ នាក់ ហើយ​សន្និដ្ឋាន​ថា ការថយចុះនៃវីតាមីន A ចំពោះកុមារ​ដែល​កើត​ជំងឺ​ហឺត​ អាច​មាន​គ្រោះថ្នាក់ និងធ្វើឲ្យឈឺធ្ងន់​ទៅៗ។

ដូច្នេះ​ហើយ យើងអាចសន្និដ្ឋានបានថា ដំណាប់ល្ហុង​មានអត្ថប្រយោជន៍ដូចគ្នា​ទៅនឹង​ល្ហុងស្រស់​ដែរ។ សំខាន់ទុកបានយូរហើយឆ្ងាញ់ទៀត បើស្រលាញ់សុខភាព គួរ​តែរើសរបបអាហារ​ឲ្យបានល្អ និង​ជាជម្រើសដ៏ល្អ​បំផុត ​សម្រាប់​ទ្រទ្រង់​រាងកាយរបស់យើង៕

ប្រែសម្រួល៖ ស្រីខួច

ចុចអា​ន៖ផ្លែសារីព្រៃ មានប្រយោជន៍ដល់ស្បែក និងសុខភាពទូទៅ

ចុចអាន៖ពិតទេ! ការទទួលទានចេក ក្នុងពេលពោះទទេ អាចបង្កគ្រោះថ្នាក់ដល់សុខភាព?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម