ស្វែងយល់ ​អំពី​ការ​ឆ្លុះ​ក្រពះ​ និង​ពោះវៀន​!
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ស្វែងយល់ ​អំពី​ការ​ឆ្លុះ​ក្រពះ​ និង​ពោះវៀន​!

បានផុស

នៅ

ក​) អ្វី​ទៅជា​ការ​ឆ្លុះ​ក្រពះ​ និង​ពោះវៀន​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ការឆ្លុះ​ក្រពះ គឺជា​ការ​ស៊ក​ទុយយោ​តូច​មួយ​ដែល​នៅ​ខាងចុង​មាន​កាមេរ៉ា​ មាន​ពន្លឺ​ចាំង​ដាក់​ចូល​តាម​មាត់​ឆ្លង តាម​បំពង​អាហារ​ ចូល​ដល់​ក្នុង​ក្រពះ​ រហូតដល់​ដើម​ នៃ​ពោះវៀនតូច​។​

– ការ​ឆ្លុះ​ពោះវៀន គឺជា​ការ​ស៊ក​ទុយយោ​ដែល​មាន​ទំហំ​ធំ​ជាង​ទុយយោ​ឆ្លុះ​ក្រពះ​បន្តិច​ ដែល​នៅ​ខាង​ចុង​មាន​កាមេរ៉ា​មាន​ពន្លឺ​ចាំង​ដាក់​ចូល​តាម​រន្ធ​គូទ​ រហូតដល់​គល់ ​នៃ​ពោះវៀនធំ និង​ឆ្លង​ចូល​ចុង ​នៃ​ពោះ​វៀន​តូច​។​

​ខ​) តើ​មាន​អាការៈ​បែបណាខ្លះ​ដែល​គួរ​មក​ឆ្លុះ​ក្រពះ និង​ពោះវៀន​?

១. អាការៈ​គួរ​ឆ្លុះ​ក្រពះ ​៖

– ពិបាក​លេប​អាហារ​

– ហូប​អាហារ​ឆាប់​ឆ្អែត ឆ្អល់ ភើ និង​ណែន​តឹង​ក្នុង​ពោះ​

– ឈឺ​ចុក​ឆ្អល់​ចង់​ក្អួត​ក្តៅក្រហាយ​ចុងដង្ហើម​

– ឈឺ​ចុកចាប់​ក្តៅក្រហាយ​ក្នុង​ពោះ​

– ឈឺ​ចុកចាប់​ក្នុង​ពោះ ចង់​ក្អួតចង្អោរ​មុន​បាយ ​ឬ​ក្រោយ​បាយ​

– មាន​ក្អួត​ឈាម ​ឬ​ជុះ​ឈាម ឬ​ជុះ​ខ្មៅ ស្លេកស្លាំង​

– ជំងឺ​ក្រិន​ថ្លើម ឬ មាន​ទាច​ទឹក​

– អ្នកជំងឺ​ដែលមាន​បញ្ហា​ក្រពះ និង​ព្យាបាល​មិន​ធូរស្បើយ​។​

២. អា​ការៈគួរ​ឆ្លុះ​ពោះវៀន ​៖

– អ្នកជំងឺ​រាករូស​ញឹកញាប់​ និង​រ៉ាំរ៉ៃ​

– ឧស្សាហ៍​ទល់លាមក​ញឹកញាប់​ និង​រ៉ាំរ៉ៃ​

– ឈឺពោះ ហើមពោះ ទល់ខ្យល់​ញឹកញាប់​

– ឈឺ​ក្នុង​ពោះ​រ៉ាំរ៉ៃ ឬ​ស្រក​ទម្ងន់​

– ជុះ​ឈាម ​ឬ​ខ្មៅ​

– អ្នក​ដែលមាន​ប្រវត្តិ​ក្រុមគ្រួសារ​មាន​ជំងឺ​មហារីក​ពោះវៀន​

– អ្នក​ដែលមាន​អាយុ​លើសពី​៤៥​ឆ្នាំ​

​គ​) តើ​ត្រូវ​ធ្វើ​ដូចម្ដេច​មុននឹង​ធ្វើការ​ឆ្លុះ​ក្រពះ​ និង​ពោះវៀន​?

១. មុននឹង​ឆ្លុះ​ក្រពះ ៖ អ្នក​ដែល​មក​ឆ្លុះ​ក្រពះ​គ្រប់រូប​ ត្រូវ​ឈប់​ហូប​អាហារ​មុន​ឆ្លុះ​រយៈពេល​យ៉ាង​ហោច​ណាស់​៦​ម៉ោង ​ដើម្បី​ឲ្យ​ក្រពះ​ទំនេរ​ស្អាត ងាយ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ឃើញច្បាស់​។ ប៉ុន្តែ​ក្នុង​ករណី​អ្នកខ្លះ​ហូប​អាហារ​ហើយ ​តែ​អាហារ​នោះ​តិចតួច ​ឬ​ជំងឺ​នោះ​ធ្ងន់ធ្ងរ​ ចាំបាច់​ត្រូវធ្វើ​ការឆ្លុះ​បន្ទាន់​ដូចជា ក្អួត​ឈាម ជុះ​ឈាម ​ឬ​ស្លាក់​ចំណី​ និង​របស់​ផ្សេងៗ​ក្នុង​បំពង់ក គ្រូពេទ្យ​ចាំបាច់​ ត្រូវ​ដាក់​ថ្នាំ​ ដើម្បី​ជំរុញ​ឲ្យ​អាហារ​ ឬ​ឈាម​នៅ​ក្នុង​ក្រពះ​នោះ​ឲ្យ​ឆាប់​ធ្លាក់​ទៅ​ក្នុង​ពោះវៀន​។​

២. មុននឹង​ឆ្លុះ​ពោះវៀន ៖ អ្នក​ឆ្លុះ​ពោះវៀន​ ត្រូវ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ដើម្បី​ពិនិត្យ​ឈាម ​និង​ពន្យល់​អំពី​របៀប​ផឹកទឹក​ថ្នាំ​លាង​ពោះវៀន។ ព្រោះ​ជាទូទៅ​ អ្នក​ឆ្លុះ​ពោះវៀន​ ត្រូវ​ផឹកទឹក​ថ្នាំ​ចំនួន​៤​លីត្រ ដើម្បី​លាង​ពោះវៀន​ឲ្យ​បាន​ស្អាត ក្នុង​ករណី​លាង​មិន​ស្អាត គេ​អាច​បន្ថែម​ទឹក​ថ្នាំ​១​លីត្រ​ ឬ​២​លីត្រ​ទៀត​។​

​ង​) អត្ថប្រយោជន៍ ​នៃ​ការ​ឆ្លុះ​ក្រពះ​ និង​ពោះវៀន​ ៖

​អាចជួយ​ធ្វើ​រោគវិនិច្ឆ័យ ព្រមទាំង​ឈានទៅរក​ការ​ព្យាបាល​ និង​សង្គ្រោះ​អ្នកជំងឺ​ដែល​មាន​បញ្ហា​តាម​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា ​៖

– អាច​ពិនិត្យឃើញ​មានការ​រលាក ដំបៅ ដុះ​សាច់ ក្នុង​បំពង់​អាហារ ក្រពះ​ពោះវៀន​

– អាចមាន​វិធី​សង្គ្រោះ​ទប់ស្កាត់​ក្នុងករណី​អ្នកជំងឺ​មានការ​ក្អួត​ឈាម ​ឬ​ជុះ​ឈាម ដោយ​អាច​ចៀស​វាង​ការវះកាត់​

– អាចជួយ​សង្គ្រោះ​ចាប់យក​របស់​ផ្សេងៗ ​ឬ​ចំណី​ដែល​ស្ទះ​ជាប់​ក្នុង​បំពង់​អាហារ​

– អាច​ឆ្លុះ​ច្រឹប​សាច់​ក្រពះ​ និង​ពោះវៀន​ទៅពិនិត្យ​រក​មេរោគ​ ដើម្បី​ងាយស្រួល​ព្យាបាល​

– អាចជួយ​កាត់​ដុំ​សាច់​តូចៗ​ក្នុង​ក្រពះ ​ឬ​ក្នុង​ពោះវៀន​ ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​

– អាចជួយ​ពង្រីក​បំពង់​អាហារ ​ឬ​រន្ធ​គូទ ក្នុង​ករណី​រួម​ត្បៀត​

– អាចធ្វើ​ការ​ចោះ​ក្រពះ ​ដើម្បី​បាញ់​ចំណីអាហារ ក្នុង​ករណី​អ្នកជំងឺ​លេប​អាហារ​មិន​ចូល ឬ​ដំបៅ​ស្ទះ​ត្បៀត​បំពង់​អាហារ​

– អាចជួយ​ឲ្យ​គ្រូពេទ្យ​បាន​ដឹង​ពី​មូលហេតុ​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ព្យាបាល​ឆាប់​ជា​ និង​ជួយ​សន្សំ​សំចៃ​ថវិកា​អ្នកជំងឺ​។​

​បើ​បងប្អូន​មាន​បញ្ហា​សុខភាព​ដូច​អាកា​រៈ​ខាងលើ សូម​អញ្ជើញ​មក​ពិគ្រោះ​ និង​ពិនិត្យ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ដែល​មាន​សម្ភារៈ​ទំនើប​ៗ និង​គ្រូពេទ្យ​ជំនាញ​ឯកទេស មាន​បទពិសោធន៍​ក្នុង​ការ​ព្យាបាល ការ​ជួយ​សង្គ្រោះ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៥លាន​រៀល ជូននារី ដែលសម្រាលកូនដោយ​​ខ្លួនឯងក្នុងបន្ទប់ជួលទាំង​យប់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារ​យុវជនបក្សស្រុកអន្លង់វែង បានដឹកនាំក្រុមការងា រចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះ ដោយ សារភ្លើងឆេះផ្ទះ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាយក្រិន ធ្លាក់ខ្លួនឈឺធ្ងន់ដេក ស្តូកស្តឹងក្នុងមន្ទីពេទ្យ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាជិកក្រុមរាំ ពេជ្រ សោភា ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ពេជ្រ សោភា តក់ស្លុតខ្លាំងក្រោយ ទទួលដំណឹងដ៏រន្ធត់ចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services