Connect with us

សុខភាព

វេជ្ជបណ្ឌិតកាល់ម៉ែត-គន្ធបុប្ផា សង្គ្រោះជីវិតក្មេងស្រីម្នាក់ មានឡើងខាន់លឿង និង រលាកថង់ប្រមាត់ធ្ងន់ធ្ងរ

បានផុស

នៅ

ក្រុម​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង មន្ទីរពេទ្យ​គន្ធបុប្ផា ជួយ​សង្គ្រោះ​អាយុ​ជីវិត​ក្មេង​ស្រី អាយុ ១១ ឆ្នាំ ម្នាក់ ដែល​ឈឺ​ចុកពោះ​រយៈពេល ០១ ខែ ដោយ​ចុងក្រោយ​ឡើង​ខាន់លឿង ហើយ​មក​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏បាន​រក​ឃើញ​មាន​ជំងឺ​ដុំ​គ្រួស​ស្ទះ​បំពង់​បង្ហូរ​ទឹកប្រមាត់ បណ្ដាល​ឲ្យ​រលាក​ថង់​ប្រមាត់​យ៉ាង​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ផេក​ហ្វេស​ប៊ុក Dr.Beat Richner បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ​នេះ ឲ្យ​ដឹង​ថា ក្មេង​ស្រី អាយុ ១១ ឆ្នាំ ម្នាក់ ឈឺ​ចុកពោះ ០១ ខែ ចុងក្រោយ​មាន​ឡើង​ខាន់លឿង មក​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា រក​ឃើញ​មាន​ជំងឺ​ដុំ​គ្រួស​ស្ទះ​បំពង់​បង្ហូរ​ទឹកប្រមាត់ បណ្ដាល​ឲ្យ​រលាក​ថង់​ប្រមាត់​ធ្ងន់ធ្ងរ។

ផេក​ហ្វេស​ប៊ុក Dr.Beat Richner សរសេរ​បន្ត​ថា មន្ទីរពេទ្យ​គន្ធបុប្ផា អរគុណ លោក​សាស្ត្រាចារ្យ គី វុត្ថា ប្រធាន​ផ្នែក​ឯកទេស​ថ្លើម​ក្រពះ​ពោះវៀន ដែល​បាន​សម្របសម្រួល​ឲ្យ លោក​វេជ្ជបណ្ឌិត​ឯកទេស លី គីម​ឈន់ , លោក​វេជ្ជបណ្ឌិត អ៊ុង បូរ៉ាត់ចក្រា និង សហការី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សហការ​ជាមួយ​ក្រុម​ឯកទេស​ក្រពះ​ពោះវៀន​មន្ទីរពេទ្យ​គន្ធបុប្ផា ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត អ៊ា វីរៈ ធ្វើការ​ព្យាបាល​ឆ្លុះ​ទាញ​យក​ដុំ​គ្រួស​ប្រមាត់ តាម​បច្ចេកទេស​ឆ្លុះ​ទាញ​ទំនើប (ERCP) ដោយ​ពុំ​ចាំបាច់​វះកាត់​បាន​ដោយ​ជោគជ័យ។

ទន្ទឹម​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​កោតសរសើរ និង​អរគុណ​ដល់ ក្រុម​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ជួយសង្គ្រោះ​ជីវិត​ក្មេង​ស្រី​ខាងលើ។

ជាមួយ​គ្នា​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា ក៏បាន​អរគុណ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​មូលនិធិ​គន្ធបុប្ផា​ស្វីស ព្រមទាំង​សប្បុរសជន​គ្រប់ៗ រូប ដែល​តែងតែ​គាំទ្រ​គន្ធបុប្ផា​ផង​ដែរ។

គួរ​ជម្រាប​ថា រាល់​ការ​ព្យាបាល​ទាំងអស់ គឺ ឥតគិតថ្លៃ​សម្រាប់​គ្រប់ៗ គ្នា ដោយ​គ្មាន​ការរើសអើង​ចំពោះ​ជន​ណា​ម្នាក់​ឡើយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២២ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម