សុខភាព
អត្ថប្រយោជន៍នៃកាំរស្មី សម្រាប់ជំងឺមហារីកមាត់ស្បូន!
១) តើអ្វីទៅជាជំងឺមហារីកមាត់ស្បូន?
ជំងឺមហារីកមាត់ស្បូន គឺជាការវិវត្តមិនប្រក្រតី និងលឿនខុសធម្មតា នៃកោសិការបស់មាត់ស្បូនស្ត្រី បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។ ជំងឺនេះឈរលំដាប់ទី១ នៃជំងឺមហារីករបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។

២) ការព្យាបាលជំងឺមហារីកមាត់ស្បូនមានអ្វីខ្លះ?
ការព្យាបាលជំងឺមហារីកមាត់ស្បូន ធ្វើតាមដំណាក់កាលរបស់ជំងឺ (FIGO classification) ប៉ុន្តែជាទូទៅការព្យាបាលរួមមាន ៖
– ការព្យាបាលដោយកាំរស្មី (ការបញ្ចាំង និងស្អំ)
– ការចាក់ថ្នាំគីមី
– ការវះកាត់

៣) ហេតុអ្វីត្រូវការកាំរស្មីក្នុងការព្យាបាល ?
– ជាវិធីសាស្ត្រដើរតួយ៉ាងសំខាន់ ដែលជាលក្ខណៈស្តង់ដារក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូនចាប់ពីដំណាក់ការ IB3-IVA (ទំហំដុំសាច់ធំជាង ៤ស.ម ឫដុំសាច់រាលដាលដល់សរីរាង្គជាប់មាត់ស្បូន)។

– ការព្យាបាលដោយកាំរស្មី គឺមានគោលដៅសម្លាប់ ឬបំផ្លាញកោសិកាមហារីក ដោយរក្សានូវការប៉ះពាល់ទៅលើសរីរាង្គជិតខាងឲ្យបានតិចតួចបំផុត។
– ព្យាបាលក្នុងគោលបំណងឲ្យជាសះស្បើយ (Curative radiotherapy): ការព្យាបាលដោយកាំរស្មី បូករួមជាមួយនឹងការព្យាបាលដោយការចាក់ថ្នាំគីមី និងការស្អំដោយកាំរស្មី។

– ព្យាបាលក្នុងគោលបំណងពន្យារ ឬសម្រន់ (Palliative radiotherapy): ការព្យាបាលដើម្បីកាត់បន្ថយនូវការឈឺចាប់ ឬ ទប់មិនឲ្យមានការហូរឈាមភ្លាមៗ ដើម្បីពន្យារជីវិត និងគុណភាពជីវិតចុងក្រោយរបស់អ្នកជំងឺ។

៤) ប្រភេទនៃការព្យាបាលដោយកាំរស្មី ក្នុងជំងឺមហារីកមាត់ស្បូនមាន៖
– ការបញ្ចាំងកាំរស្មី (External Beam Radiotherapy): កាំរស្មីត្រូវបានបញ្ចេញពីម៉ាស៊ីន ដោយមានការឆ្លងកាត់ស្បែក និងសរីរាង្គដទៃទៀតរហូតទៅដល់ដុំសាច់ដែលត្រូវព្យាបាល។
– ការស្អំដោយកាំរស្មី (Brachytherapy): ជាការដាក់បញ្ចូលប្រភពកាំរស្មីឲ្យជិត ឬ ក្នុងដុំសាច់ដែលត្រូវព្យាបាលតែម្តង ដោយកាំរស្មីមិនឆ្លងកាត់ស្បែក និងសរីរាង្គផ្សេងៗ។

“សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីយល់ដឹងបន្ថែមពីការព្យាបាលជំងឺមហារីកមាត់ស្បូនដោយកាំរស្មី”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ វិធីសង្គ្រោះបឋម និងការស្វែងយល់ពីការបាត់បង់ស្មារតី!

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ