សុខភាព
វិធីសង្គ្រោះបឋម និងការស្វែងយល់ពីការបាត់បង់ស្មារតី!
ការបាត់បង់ស្មារតី (Coma) គឺជាការសន្លប់ជ្រៅ ដែលបុគ្គលនោះមិនអាចមានវិញ្ញាណឆ្លងឆ្លើយគ្នាបាន ឬក៏ទទួលការរំញោចពីអ្នកនៅជុំវិញខ្លួនបាន។

វាអាចជាលទ្ធផលដែលកើតឡើងក្រោយពីយើងមានការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដែលយើងជួបប្រទះជាញឹកញាប់ ឬក៏ជាមូលហេតុជាច្រើនទៀតដូចជា
– ការបង្ករោគធ្ងន់ធ្ងរ
– ដុំសាច់ក្នុងខួរក្បាល
– ការដាច់ ឬស្ទះសរសៃឈាមក្នុងខួរក្បាល
– ជំងឺរលាកស្រោមខួរក្បាល
– ការចុះខ្លាំងពេក ឬការលើសកម្រិតជាតិស្ករក្នុងឈាមច្រើនហួសហេតុ
– ការប្រើថ្នាំលើសកម្រិត ដែលបណ្តាលឲ្យពុលដល់សារពាង្គកាយ និងមូលហេតុផ្សេងៗជាច្រើនទៀត។

អ្នកជំងឺកូម៉ាមិនមានស្មារតី ឬមនសិការគិតគូរពីស្ថានភាពជុំវិញ ប៉ុន្តែពេលខ្លះគាត់អាចរក្សាសញ្ញាជីវិត ដោយខ្លួនឯងបានដូចជា ការដកដង្ហើម របត់ឈាមរត់ ម្យ៉ាងទៀតអ្នកជំងឺសន្លប់ យើងមើលទៅហាក់ដូចជា មានសុខភាពធម្មតា ប៉ុន្តែអ្វីយើងចាប់អារម្មណ៍នោះ គឺគាត់មិនអាចឆ្លើយឆ្លងនឹងយើងបាន។
ជាទូទៅ៖ អ្នកជំងឺសន្លប់បាត់បង់ស្មារតីអាចជាបណ្តោះអាសន្ន ឬជាការកម្រដែលអាចអូសបន្លាយដល់ ២-៤សប្តាហ៍ បន្ទាប់ពីការសង្គ្រោះបន្ទាន់ លើសពីនេះទៀតអ្នកជំងឺកូម៉ា អាចជាសះស្បើយទាំងស្រុង ឬក៏អាចឲ្យមានការប៉ះពាល់ ដល់នីតិសម្បទាបន្ទាប់ពីងើបពីសន្លប់វិញ។
ក) រោគសញ្ញា (Coma Symptoms)៖
– សញ្ញាចម្បងរបស់កូម៉ា (coma) គឺអ្នកជំងឺមិនអាចមានស្មារតីឬក៏ទំនាក់ទំនងឆ្លើយតបទៅនឹងបរិយាកាសខាងក្រៅ ឬអ្នកនៅក្បែរខ្លួន ឬក៏មិនអាចទទួលរំញោច និងឈឺចាប់ ។
– អ្នកជំងឺបាត់បង់ស្មារតីអាចមានចលនារើបម្រះដោយមិនដឹងខ្លួន ឬក៏ញ័រកន្ត្រាក់ប្រកាច់ភ្នែកក្រឡាប់ចុះឡើង។ ប៉ុន្តែបើសិនជាការបាត់បង់ស្មារតីនោះធ្ងន់ធ្ងរ (coma profonde) នោះគាត់ពិតជាមានការប៉ះពាល់ដល់ការពិបាកដកដង្ហើមនិងសញ្ញាជីវិត។
ខ) ការព្យាបាលអ្នកជំងឺសន្លប់ (Coma Treatments)៖
– ជាដំបូង យើងត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ថាតើបណ្តាលមកពីមូលហេតុអ្វី? ពីព្រោះជំងឺនេះទាមទារឲ្យមានការសង្គ្រោះជាបន្ទាន់ និងត្រឹមត្រូវតាមអង្គហេតុ ។
– បើសិនជាយើងអូសបន្លាយពេលវេលាយូរ ឬក៏បណ្តោយឲ្យអ្នកជំងឺបាត់បង់នូវមុខងារស្មារតី (Vegetative) យូរថ្ងៃ យើងជាគ្រូពេទ្យត្រូវចាប់អារម្មណ៍ពីការការពារផ្លូវដង្ហើម ការបង្ករោគ (Infection) និងការផ្តល់ចំណីអាហារតាមសុងច្រមុះ ដើម្បីការធានានូវមុខងារផ្សេងៗទៀត ព្រោះកត្តាទាំងនោះជាមូលហេតុនៃការស្លាប់ ឬពិការភាព។
– ចំពោះដំណោះស្រាយភ្លាមទៅលើអ្នកជំងឺសន្លប់ (Immediate management) :
• ការសង្គ្រោះផ្លូវដង្ហើម និងរបត់ឈាមរត់។
• បើការប៉ះទង្គិចនៅលើ ក ឬឆ្អឹងខ្នង ត្រូវប្រយ័ត្នក្នុងការលើកដាក់អ្នកជំងឺ។
• ដាក់ផ្លូវសម្រាប់ចាក់ថ្នាំ និងការសង្គ្រោះ (IV Line)។
• បើតេស្ត កម្រិតជាតិស្ករចុះខ្លាំងពេក ឬការលើសខ្លាំងពេកត្រូវផ្តល់ ឬបញ្ចុះតាមសរសៃឈាមឲ្យបានឆាប់ជាទីបំផុត។
• វាយតម្លៃសភាពអ្នកជំងឺតាមរយៈម៉ូនីទ័រពិនិត្យជីពចរ ចង្វាក់ដង្ហើមចង្វាក់បេះដូង សំពាធឈាម កម្ដៅ អុកស៊ីសែន កម្រិតស្មារតី។
• សង្កេតមើលដោយយកចិត្តទុកដាក់ចំពោះសញ្ញាធ្ងន់ធ្ងរ និងការប្រកាច់។

គ) លក្ខខ័ណ្ឌនៃការបញ្ជូន (Referral)៖
– សញ្ញាជីវិតមានការគំរាមកំហែង
– សន្លប់លើសពី ៦ម៉ោង
– កម្រិតនៃការសន្លប់ជ្រៅ
– ប្រកាច់ញឹកញាប់
– ប្រស្រីភ្នែករីក ឬរួមតូច

“ប្រសិនបើលោកអ្នកជួបករណីសន្លប់ ឬបាត់បង់ស្មារតី ដូចបានរៀបរាប់ខាងលើ សូមប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែត ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលការសង្គ្រោះព្យាបាលទាន់ពេលវេលា ជៀសវាងយឺតយ៉ាវអាចបណ្តាលឲ្យអ្នកជំងឺមានពិការភាព និងគ្រោះថ្នាក់ដល់ជីវិត”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អត្ថប្រយោជន៍នៃកាំរស្មី សម្រាប់ជំងឺមហារីកមាត់ស្បូន!
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


