សុខភាព
ជ្រុះសក់ ឈឺសន្លាក់ បាត់បង់គ្រាប់ឈាម អាចជាជំងឺលូពីស (Lupus)!
មិនមានមនុស្សច្រើនទេ ដែលធ្លាប់លឺឬស្គាល់ជំងឺ Lupus។ នេះប្រហែលមកពីជំងឺនេះ មិនមានឈ្មោះជាខេមរភាសា។ ផ្ទុយទៅវិញ ជំងឺនេះត្រូវបានសង្កេតឃើញកើតមានលើប្រជាជនអាស៊ី (Prevalence) ក្នុងចំនួនពី ៣០ ទៅ ៥០នាក់ ក្នុងចំនោមប្រជាជន១០០០០០នាក់(ភាគច្រើនកើតឡើងទៅលើមនុស្សស្រី)។
Lupus ជាជំងឺមួយដែលបង្កឡើងដោយភាពមិនប្រក្រតីនៃប្រព័ន្ធការពារ (Auto Immune Disease)។ ជាទូទៅជំងឺនេះ ប៉ះពាល់ទៅលើសរីរាង្គច្រើនក្នុងពេលតែមួយ ជាហេតុធ្វើឲ្យមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ។
ក) រោគសញ្ញាដែលយើងអាចឃើញមានដូចជា៖
– អស់កម្លាំង
– គ្រុនក្តៅ
– ជ្រុះសក់ និងមានបញ្ហាលើស្បែកពិសេសលើមុខ

– ឈឺសន្លាក់
– បាត់គ្រាប់ឈាម (ឈាមក្រហម ឈាមស ឬ ផ្លាកែត)
– បញ្ហាតម្រងនោមដូចជា ទឹកនោមប្រៃជាដើម (ការដែលមានការប៉ះពាល់លើតម្រងនោម ជាកត្តាកំណត់នូវភាពធ្ងន់ធ្ងររបស់ជំងឺ)។

ខ) ការព្យាបាល៖
ការព្យាបាលជាទូទៅទាមទាររយៈពេលយូរ (លើសពីមួយឆ្នាំ) ហើយពេលខ្លះជំងឺនេះអាចលាប់វិញបាន។


ដូចនេះប្រសិនបើបងប្អូនមានរោគសញ្ញាដូចដែលបានរៀបខាងលើ ដែលពុំដឹងមូលហេតុច្បាស់លាស់ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីកុំឲ្យជំងឺនេះមានការវិវត្តទៅរកសភាពធ្ងន់ធ្ងរ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជម្រើសជាតិអាមេរិកកំណើតខ្មែរ ពិសី ជាប់ឈ្មោះជា«អ្នកលោតទឹកឆ្នើមប្រចាំឆ្នាំ»

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ២ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន