ជម្រើសជាតិអាមេរិកកំណើតខ្មែរ ពិសី ជាប់ឈ្មោះជា​«​អ្នក​លោត​ទឹកឆ្នើមប្រចាំឆ្នាំ»
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ជម្រើសជាតិអាមេរិកកំណើតខ្មែរ ពិសី ជាប់ឈ្មោះជា​«​អ្នក​លោត​ទឹកឆ្នើមប្រចាំឆ្នាំ»

បានផុស

នៅ

កីឡាករជម្រើស​ជាតិ​​​អាមេរិក​ដើម​កំណើត​ខ្មែរ ចូដាន ពិសី វីនដល (Jordan Pisey Windle) បាន​ជាប់​ឈ្មោះ​ជា​«​កីឡាករ​​លោត​ទឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២១» បន្ទាប់​ពីទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​​ក្នុង​ការ​ប្រកួត​ជើង​ឯក​ជាតិ​ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​​ហែល​ទឹក និង​លោត​ទឹក​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​អាមេរិក (NCAA Championships)​ទើប​បញ្ចប់​ទៅ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ​កីឡាករ ចូដាន ពិសី វីនដល បាន​ឈ្នះ​ជើង​ឯក (មេដាយ​មាស) ​សម្រាប់​វិញ្ញាសា​បុរស​លោត​ទឹក១​ម៉ែត្រ ។ រូប​គេ​ក៏​ឈ្នះ​បាន​មេដាយ​ប្រាក់​សម្រាប់​វវិញ្ញាសា​៣​ម៉ែត្រ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​សម្រាប់​វិញ្ញាសា Platform។

តាម​រយៈ​សមិទ្ធផល​នេះ សមាគម​គ្រូ​បង្វឹក​ហែលទឹក​ និងលោត​​ទឹក​​មហា​វិទ្យាល័យ​សហរដ្ឋ​អាមេរិក (CSCAA) បានជ្រើស​រើស ពិសី ជា​កីឡាករ​លោត​ទឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២១។​

កាល​ពី​​ឆ្នាំ​២០១៩ ចូដាន ពិសី បាន​ឈ្នះ​ជើងឯក​លោត​ទឹក​លើ​វិញ្ញាសា Platform។

កីឡាករ​អាមេរិកដើម​កំណើត​ខ្មែរ ពិសី បានជាប់​ជម្រើស​ជាតិ​អាមេរិក​តង​ពី​​ឆ្នាំ​២០១៥​ដែល​ឆ្នាំ​នោះ​រូប​គេ​បាន​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លោក​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​លើ​​វិញ្ញាសា​៣​ម៉ែត្រ។ ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០១៧ រូប​គេ​បាន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​២៦​លើ​វិញ្ញាសា Platform។

Jordan Pisey Windle ជា​​​កុមារ​កំព្រា​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​តាំង​ពី​រូប​គេ​ទើប​អាយុ​បាន​២​ឆ្នាំ​​។ រូប​គេ​​ត្រូវ​បាន​ដាក់​ឲ្យ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់​មក​បុរស​ជន​ជាតិ​អាមេរិក Jerry Windle ​បាន​​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​កូន​ និង​រស់នៅ​សហរដ្ឋ​អាមេរិក​​រហូត​ដល់​បច្ចុប្បន្ន​។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ពិសី​ បាន​មក​លេង​ប្រទេស​កម្ពុជា​ដែល​ទឹក​ដី​កំណើត​ម្តង​ហើយ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​ខ្លាំង​ពី​​ប្រជា​ជន​ខ្មែរ ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ផ្នែក​កីឡា​ខ្មែរ។ ទោះ​ជា​យ៉ាង​ណា រូប​គេ​នៅ​តែ​ជា​កីឡាករ​ជម្រើស​ជាតិ​អាមេរិក​សម្រាប់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

ព័ត៌មានខ្លីៗ៤៤ នាទី មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុចំណេញ​ជាង​ ៩​លាន​ដុល្លារ ​កើនឡើង​ ៩៧​ភាគរយ

ព័ត៌មានជាតិ៥១ នាទី មុន

កញ្ញា មាន​ ពេជ្រវីតា​​​​ បានចេញ​ពី​ពន្ធនាគារ​ជាស្ថាពរ​ហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ឯកជន​២​ក្រុម​ ប្រគល់​ស្បៀងអាហារ​ជាច្រើន​មុខ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​​ជូន​ប្រជាពលរដ្ឋ រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​កូ​វីដ​-១៩

ព័ត៌មានជាតិ១ ម៉ោង មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទទួល​បាន​ប្រាក់ចំណេញ​ជាង​៩​លាន​ដុល្លារ ​កើនឡើង​៩៧​ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services