KPT+
ជីវិតគូបើមានរឿងតូចតាចនេះ នឹងបង្កើតជាបញ្ហាធំ ឈានទៅការបែកបាក់ មើលមុខគ្នាលែងចំ
ជឿឬមិនជឿ ស្វាមីភរិយាជាច្រើនដែលឈ្លោះប្រកែក ហើយបែកបាក់គ្នាជាមួយរឿងដែលមិនសំខាន់សោះ ក្នុងជីវិតពួកគេ។ ទោះបីរឿងនោះខ្លះជារឿងតូចក៏ដោយ តែអ្នកទាំងពីរស្ទើរតែមើលមិនឃើញ នូវបញ្ហាដែលអាចធ្វើឲ្យឈ្លោះគ្នា។

១ រឿងហូបចុកក៏អាចធ្វើឲ្យបែកបាក់គ្នា
មានអីត្រូវញ៉ាំនៅថ្ងៃនេះ? ហើយខាងភាគីម្ខាងទៀតនិយាយថា“ អ្វីក៏ដោយញ៉ាំបានញ៉ាំទៅ គិតច្រើនម៉េស” សំដីហាក់មិនស៊ីសង្វាក់គ្នានេះ ក៏អាចកើតជាបញ្ហាបានដែរ។ វាអាចបង្កភាពមិនចុះសម្រុងគ្នា ដល់ភាគីទាំងសងខាងឲ្យចាប់ផ្តើមមានអារម្មណ៍មិនល្អចំពោះគ្នា។ ជាពិសេសរឿងបែបនេះ ក៏អាចក្លាយជាបញ្ហាធំមួយ ដែលប្ដីប្រពន្ធជាច្រើនបែកបាក់គ្នារហូតដល់លែងមើលមុខគ្នាចំ។
២ មិនស្របតាមគ្នាចូលចិត្តប្រឆាំងនិងស្ដីបន្ទោស
នេះអាចមើលទៅជាបញ្ហាតូចតាច តែវាដូចជាបញ្ហាបន្ទាប់បន្សំ ដែលបណ្ដាលឲ្យគូជីវិតជាច្រើនបែកគ្នាដោយមិនដឹងខ្លួន។ ជាពិសេសភាគីដែលមានៈ ឯករាជ្យរៀងៗខ្លួន និងខ្លាំងមិនធម្មតា។ ឧទាហរណ៏ថាអ្នកទាំងពីរកំពុងជិះម៉ូតូឬឡានទៅកន្លែងមួយ ហើយស្រាប់តែវង្វេងផ្លូវ រឿងតូចបែបនេះក៏អាចធ្វើឲ្យភាគីអ្នកបើកបរធុញទ្រាន់បានដែរ។ វាអាចមើលទៅតូចណាស់ សឹងតែមិនមែនជារឿង តែរឿងបែបនេះក៏អាចធ្វើឲ្យអ្នកទាំងពីរប្រយុទ្ធគ្នាក្នុងចិត្ត និងអាចឈានទៅបែកផ្ទះគ្នាយ៉ាងងាយស្រួល។

៣ រឿងស្លៀកពាក់
ពេលនៅលីវទាំងប្រុសនិងស្រី ប្រាកដជាមានស្ទាយស្លៀកពាក់រៀងៗខ្លួនមិនខាន។ ប៉ុន្តែក្រោយរៀបការ បើសិនមានដៃគូណាម្នាក់បានហាមប្រាមគ្នាមិនឲ្យស្លៀកពាក់បែបនេះឬនោះ គឺពិបាកហើយ។ ទោះបីជាមើលវាជារឿងតូចតាច ដែលភាគីម្ខាងៗមានសិទ្ធិហាមឃាត់គ្នាក៏ដោយ។ ប៉ុន្តែតាមពិតទៅ បញ្ហាតូចនេះគឺបង្ហាញថា ម្ខាងៗកំពុងតែរំលោភលើសិទ្ធិផ្ទាល់ខ្លួនរបស់ដៃគូ។ ពីរឿងតូចក្លាយជារឿងធំ ដែលអាចនាំអ្នកទាំងពីរបែកបាក់គ្នា។
៤ ចំណង់ចំណូលចិត្តភាពយន្តក៏អាចបែកគ្នា
ជារឿងល្អបើគូស្វាមីមើលភាគយន្តជាមួយគ្នា។ ប៉ុន្តែបើស្ទីលភាពយន្តរបស់អ្នកទាំងពីរ មិនស្របគ្នាផង វាក៏អាចក្លាយជាបញ្ហាបង្កជាជម្លោះមិនខាន។ សូម្បីតែការកោតសរសើរតារាល្បីៗមួយចំនួន ក៏អាចក្លាយជាបញ្ហារបស់គូស្នេហ៍ដែរ។
៥ ហីៗព្រងើយកន្តើយ
ការហៅទូរសព្ទមិនឆ្លើយតប ឬជជែកកម្សាន្តជាមួយគ្នា បែរទៅនិយាយពីរឿងផ្សេង ឬមិនឆ្លើយ ហើយនិយាយពាក្យខ្លីបែបកំបុតៗ អាចនាំមនុស្សម្នាក់ទៀតមានអារម្មណ៍មិនល្អ។ ព្រោះមើលទៅដូចម្ខាងទៀតមិនយកចិត្តទុកដាក់ចំពោះគ្នា ឬហីៗព្រងើយកន្តើយ។ ដោយមិនគិតពីស្ថានភាព ត្រូវបានគេចាត់ទុកថាជារឿងកំពូលមួយដែលធ្វើឲ្យគូស្វាមីភរិយាតែងឈ្លោះប្រកែកគ្នា និងក្លាយជាទំនាក់ទំនងសោះអង្គើយ រហូតឈានទៅរង្គោះរង្គើដាក់គ្នា។

៦ ចុងក្រោយគឺឈានទៅការលែងលះគ្នាព្រោះតែតាមចាប់កំហុសសរុបជារួម
នៅពេលមានទំនាស់ លែងចុះសម្រុងគ្នាក្នុងការរស់នៅ អ្នកទាំងពីរនឹងចាប់ផ្ដើមលើកកំហុស និងភាពមិនចូលចិត្តគ្នាពីចំណុចតូចមួយ រហូតឈានទៅចំណុចធំ។
ឧទាហរណ៍ បញ្ហាការរស់នៅរបៀបផ្សេងគ្នាមុនរៀបការ ការហូបចុកខុសគ្នា មួយចូលចិត្តសាច់ជ្រូក មួយមិនចេះញ៉ាំ។ បញ្ហាសាសនា ប្រពៃណីទំនៀមទម្លាប់ជាដើម។
ដំបូងៗអាចថាបាំងជិត គិតថាបញ្ហាទាំងនោះមិនអាចមករារាំងក្ដីស្រលាញ់អ្នកទាំងពីរបានទេ។ ប៉ុន្តែនៅពេលឈានដល់ការរស់នៅជាមួយគ្នា ម្ខាងៗនឹងបញ្ចេញធាតុពិតរបស់ខ្លួនម្ដងបន្តិចៗ រហូតធ្វើឲ្យម្ខាងទៀតទ្រាំលែងបាន ពិបាករស់នៅជាប្ដីប្រពន្ធ ក៏សម្រេចចិត្តលែងគ្នា។
ដូច្នេះហើយ មុនរៀបការចាប់ដៃគ្នា សូមគិតឲ្យមែនទែន! ការរៀបការមិនមែនជាហ្គេមដើម្បីទៅបញ្ឈឺអ្នកណា តែជាការស្រលាញ់រវាងភាគីម្ខាងៗ និងតស៊ូជាមួយគ្នា បើទោះបីជាមានរឿងអ្វីមករារាំងក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា
ចុចអាន៖រឿងមិនអាចរំលង ៦ យ៉ាងទាំងប្រុសនិងស្រី គួរគិតមុនឈានដល់អាពាហ៍ពិពាហ៍ជាមួយគ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ