Connect with us

KPT+

រឿង​មិន​អាច​រំលង ៦ យ៉ាងទាំងប្រុសនិងស្រី គួរ​គិត​មុន​ឈាន​ដល់​អាពាហ៍ពិពាហ៍ជាមួយគ្នា

បានផុស

នៅ

មង្គលការ​គឺ​រឿង​ធំធេង ​មិនមែន​មាន​តម្លៃ​ត្រឹម​ល្អ​មើល​ឬ​ពិធី​ធំ​ដុំ របៀប​កូន​ក្មេង​គិត​​ឡើយ ។ មុន​ពេល​ដែល​អ្នក​ទាំងពីរ​បោះជំហាន​​បន្ត​នៅ​ក្នុង​ជីវិត​មួយ​ជាមួយ​​គ្នា គួរ​គិត​ពិចារណា​នៅ​រឿង​ខ្លះៗ​សិន។ កុំ​គិត​ថា​រៀបការ​ហើយ​គឺ​ចប់​ ជីវិត​នៅ​មាន​រឿង​ច្រើន​ត្រូវ​ធ្វើ​ជាមួយ​គ្នា។

នេះ​ជា​រឿង​សំខាន់ៗ​ជា​ច្រើន​ ដែលអ្នកទាំងពីរ​​​គួរ​តែ​ពិចារណា ​មុន​សម្រេចចិត្ត​​រៀប​អាពាហ៍ពិពាហ៍៖

១. សេពគប់​មើល​ចិត្ត​គ្នា​ជា​មុន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ធម្មតា​មុន​សម្រេចចិត្ត​រៀបការ​ ដៃគូ​គ្រប់គ្នា​តែងតែ​ធ្វើ​ជា​សង្សារ​គ្នា​ ដោយ​ការ​ស្វែងយល់​មើល​ចិត្ត​ថ្លើម​គ្នា​សិន។ នៅ​ពេល​ដែល​អ្នក​ទាំងពីរ​បាន​បង្កើត​ពិភពលោក​រួមគ្នា​ហើយ ​​នោះ​នឹង​បាន​ដឹង​ពី​ចរិត​លក្ខណៈ​និង​ចំណាប់អារម្មណ៍​ថា​ស្រដៀង​គ្នា ​ឬ​យ៉ាងណា។ កុំប្រញាប់រៀបការព្រោះខ្លួនចាស់ គេថាឲ្យ ឬបង្រ្គប់កិច្ចដោយសារតែគ្មានអ្នកយក! សំខាន់ស្វែងយល់មើលចិត្តសងខាង ព្រោះដៃគូខ្លះពេលស្រលាញ់គ្នាមិនបញ្ចេញចរិតពិតធាតុពិតឡើយ តែពេលរៀបការជាប្ដីប្រពន្ធតាំងបង្ហាញមកអស់ពីចរិតអាក្រក់ៗខ្លួន។​

២. ធ្វើ​បញ្ជី​នូវ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន

គ្រប់គ្នា​តែងតែ​​មាន​មាន​ជម្រើស​នៅ​ក្នុង​ការ​ជ្រើសរើស​នរណា​ម្នាក់​ មក​ធ្វើ​ជា​ដៃគូ​ជីវិត​។ ជាពិសេស​គឺ​មនុស្ស​ស្រី​ តែងតែ​មាន​បញ្ជី​មួយ​រាយ​នូវ​គោលការណ៍​ របស់​មនុស្ស​ដែល​ខ្លួន​ចង់បាន។ វា​មើល​ទៅ​ដូចជា​ហួស​សម័យ ​ប៉ុន្តែ​នេះ​ក៏​ជា​គំនិត​ល្អ​​មួយ​ថា ​តើ​​ដៃគូ​​ពិតជាសក្ដិសម​ជាមួយ​យើងឬអត់។

ប្រសិន​បើ​មិត្ត​ប្រុស​មិន​យល់​ពី​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​របស់​យើង​ នេះ​គឺ​ជា​បញ្ហា​ដ៏​សំខាន់​​សម្រាប់​ឲ្យ​យើង​ពិចារណា​នូវ​ទំនាក់ទំនង​របស់នេះ មុន​ពេល​បង្កើត​កំហុស​ ក្រោយ​រៀបការរួច។

ចងចាំថាស្នេហាជាការស្រលាញ់ពីរនាក់ តែបើខាងណាមិនពេញចិត្តគ្រួសារយើងផង តើថ្ងៃមុខទៅនឹងទៅជាយ៉ាងណា។ តែបើគិតថាស្រលាញ់គ្នាហើយចោលម៉ែឪក៏ធ្វើចុះ! គ្រាន់ថាប្រយ័ត្មកូនយើងធ្វើចឹងដាក់វិញ គិតមែនទែន ទាំងស្រីនិងប្រុស។

៣. រៀន​នៅ​ម្នាក់ឯង​ដោយ​មិន​នៅ​ឯកោ

អាពាហ៍ពិពាហ៍​មាន​ន័យ​ថា​​បុគ្គល​ពីរ​នាក់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​គ្នា។ ​នេះ​ជា​រឿង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​មុន​ពេល​ដើរ​ទៅ​ក្នុង​ជីវិត​មាន​គូ។ ចូរ​រៀន​ពី​របៀប​នៅ​ម្នាក់ឯង​ជាមួយ​ខ្លួនឯង​ដោយ​ឯករាជ្យ​ មិន​ចាំបាច់​ភ័យ​ខ្លាច​ឬ​មាន​អារម្មណ៍​ឯកោ​ និង​ត្រូវ​គេ​បដិសេធ។ ពេលវេលា​ដែល​យើង​លះបង់​ចំពោះ​ខ្លួនឯង ​អាច​ជា​ពេល​វេលា​មួយ​ដែល​រីករាយ​បំផុត។

. រៀន​ពី​របៀប​គ្រប់គ្រង​ហិរញ្ញវត្ថុ

យើង​បាន​ដោះស្រាយ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ នៅ​ពេល​ដែល​នៅ​លីវ​ ប៉ុន្តែ​អ្វីៗ​គឺ​ខុសគ្នា​នៅ​ពេល​យើង​មាន​ដៃគូ។ ដូច្នេះ​នេះ​ជា​រឿង​គួរ​ចងចាំ​និង​ចាំបាច់​បំផុត​ ក្នុង​ការ​ស្វែងយល់​ពី​វិធី​ដែល​យើង​ត្រូវ​ចែកចាយ​ហិរញ្ញវត្ថុ​របស់​យើង​ ជាមួយ​ដៃគូ​អាពាហ៍ពិពាហ៍។ កុំពេលស្រលាញ់សងខាងល្អដៃគូចង់បានអីឲ្យហ្នឹងនោះ! តែរៀបការរួច លុយជាអាទិភាពសំខាន់ហើយ។

៥. សំអាតនូវរឿង​អតីតកាល

មុន​ពេល​យើង​រៀបការ​ជាមួយ​នរណា​ម្នាក់​ យើង​​ច្បាស់​ជា​ឆ្លង​កាត់​រឿង​ល្អ​និង​ឆ្លង​កាត់​គ្រា​ដ៏​អាក្រក់​មួយ​មិនខាន (ព្រោះ​នៅ​ក្នុង​ជីវិត​គឺ​មាន​ទាំងពីរ) ។ បន្ទាប់មក​ពី​ឆ្លងកាត់​នូវ​រឿង​ទាំងនេះ​រួចមក ​ត្រូវ​ជម្រះ​ឬ​បំភ្លេច​ចោល ​ដើម្បី​​បោះ​ជំហាន​ទៅ​ថ្ងៃ​មង្គលការ​ ដោយ​សុវត្ថិភាព ​រឹងមាំ​គ្រប់គ្រាន់​ និង​មាន​ស្ថិរភាព​ សូម្បី​តែ​មាន​ព្យុះ​បោក​បក​ក៏​ដោយ។

៦. និយាយ​ពី​អនាគត​រួមគ្នា

ស្នេហា​ពិត​គឺ​នៅ​ពេល​មនុស្ស​ពីរ​នាក់​កំពុង​សម្លឹង​មើល​ទិសដៅ​តែ​មួយ ​មិន​មែន​នៅ​ជាមួយ​គ្នា​តែ​ចិត្ត​មិន​ដូចគ្នា​ឡើយ។ ដូច្នេះ​វា​សំខាន់​ណាស់​ក្នុង​ការ​ពិភាក្សា​ជាមួយ​ស្វាមី​នា​ពេល​អនាគត​ថា ​តើ​ផែនការ​របស់​អ្នក​ទាំងពីរ​មាន​អ្វីខ្លះ​សម្រាប់​អនាគត​ ដែល​នៅ​ជិត​និង​ឆ្ងាយ។

ប្រសិន​បើ​អ្នក​ទាំងពីរ​មាន​គោលដៅ​និង​បំណង​ប្រាថ្នា​ប្រហាក់​ប្រហែល​គ្នា​ នេះ​ពិតជា​អស្ចារ្យ​ណាស់​។

ប៉ុន្តែ​ទោះ​យ៉ាងណា​ នៅ​ក្នុង​ការ​សន្ទនា​អាច​លេច​ឡើង​នូវ​ភាព​ខុស​គ្នា​​ ហើយ​នេះ​ជា​អ្វី​ដែល​គួរ​តែ​ពិចារណា​មុន​ពេល​យឺត​ពេល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖weddingtips

ចុចអាន៖៣ ចំណុច​លើក​កម្ពស់​ជីវិត​អាពាហ៍ពិពាហ៍​ឲ្យ​រឹងមាំ​​ជាង​មុន​ទ្វេ​ដង

ចុចអាន៖កុំ​រើស​យក​អាជីព​ដែល​បំផ្លាញ​ជីវិត​​អាពាហ៍ពិពាហ៍​ដោយ​មិន​ដឹង​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម