KPT+
គ្រោះថ្នាក់ធំៗទាំង ៣ នៃការប្រើទូរសព្ទដៃមិនប្រយ័ត្ន
ការប្រើប្រាស់ទូរសព្ទញឹកញាប់ពេក និងមិនបានប្រុងប្រយ័ត្នគ្រប់គ្រាន់ អាចបង្កគ្រោះថ្នាក់ច្រើនយ៉ាងណាស់ដល់សុខភាព។
ទាំងនេះជាគ្រោះថ្នាក់៖
១. មហារីកខួរក្បាល

អង់តែនក្នុងទូរសព្ទដៃជាកន្លែងបញ្ចេញរលកវិទ្យុសកម្ម ហើយនៅពេលយើងស្រូបយកនូវថាមពលរបស់វា អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃកោសិកា ដែលជាហេតុទៅរកការវិវឌ្ឍនៃជំងឺមហារីក។ ជាពិសេសប៉ះពាល់ជាងគេ គឺកោសិកាខួរក្បាល ពីព្រោះនៅពេលនិយាយទូរសព្ទ យើងតែងដាក់ទូរសព្ទអឹបជាប់នឹងក្បាល។ មូលហេតុនេះហើយធ្វើឲ្យខួរក្បាលក្លាយជាសរីរាង្គមួយដែលមានហានិភ័យខ្ពស់បំផុត ក្នុងការវិវឌ្ឍនៃកោសិកាមហារីក។
២. បញ្ហាក្រពេញទីរ៉ូអ៊ីត

ក្រពេញទីរ៉ូអ៊ីត ជាក្រពេញមួយដ៏សំខាន់នៃរាងកាយយើង ដោយដើរតួនាទីយ៉ាងសកម្មក្នុងការបញ្ចេញអរម៉ូនទីរ៉ូអ៊ីត។ អរម៉ូនទីរ៉ូអ៊ីត ជាអរម៉ូនចម្បងបំផុតត្រួតពិនិត្យនូវកម្រិតមេតាបូលីសនៃការផលិតថាមពលរាងកាយ ជួយដល់ការរក្សាទម្ងន់ កំណត់ចង្វាក់បេះដូង ដង្ហើម សីតុណ្ហភាពរាងកាយ និងកម្រិតកូលេស្តេរ៉ុល ជាដើម។ ដូច្នេះភាពមិនប្រក្រតីនៃក្រពេញនេះអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការធម្មតានៃរាងកាយទាំងមូល។
យោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការនិយាយទូរសព្ទញឹកញាប់ អាចបង្កើនហានិភ័យនៃការប្រែប្រួលដំណើរការ និងកម្រិតអរម៉ូនទីរ៉ូអ៊ីត។
៣. ប៉ះពាល់មេជីវិតបុរស
ចំពោះបុរសៗដែលនិយមដាក់ទូរសព្ទក្នុងហោប៉ាវខោ អាចបង្កឥទ្ធិពលមិនល្អដល់មេជីវិតរបស់ខ្លួន ។ ដោយសារធាតុវិទ្យុសកម្មនៃទូរសព្ទ អាចធ្វើឲ្យមេជីវិត ឬស្ពែម៉ាតូសូអ៊ីតបុរស ងាយងាប់លឿនជាងធម្មតារហូតដល់ទៅ ៣ ដងឯណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ body+soul
ចុចអាន៖បៃតង ជាពណ៌នៃភាពសុខដុម និងភាពសម្បូរបែប
ចុចអាន៖តើខ្សែស្រឡាយក្សត្រអង្គណាខ្លះហ៊ានដាក់រាជនិងលាខ្សែរាជវង្សដើម្បីស្នេហាពិត?

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ