Connect with us

KPT+

ទទួលយកខ្លួនឯងសិន មុនពេលចង់ឲ្យអ្នកដទៃ ឃើញតម្លៃយើង

បានផុស

នៅ

ត្បិត​តែ​ថា​សម័យកាល​នេះ គេ​គិត​ពី​យើង​យ៉ាងណា​លែង​សូវ​សំខាន់​ក៏​ពិតមែន​ តែ​យើង​ក៏​រមែង​តែង​ចង់​មាន​តម្លៃ​មួយ​ក្នុង​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួលយកខ្លួនឯង គឺគ្មានលក្ខខណ្ឌទេ! នេះ​មានន័យថា​ យើង​ចាប់ផ្តើមរៀន​ទទួលយក មិនថាចំណុចខ្លាំង ឬ​ចំណុច​គុណវិបត្តិ​ទាំងអស់​របស់ខ្លួន ហើយ​សិក្សា​ពី​វា កុំ​គេច កុំ​បំភាន់។ ធ្វើ​បាន​បែបនេះ ប្រហែលជា​អំណោយ​ដ៏​ល្អ​បំផុត​ដែល​គ្រប់គ្នា​គួរ​អាច​ផ្ដល់​ឲ្យ​ខ្លួនឯង។

ការ​នេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​យើង​បាន​ដកពិសោធន៍ និង​បង្ហាញ​អារម្មណ៍​ពេញលេញ​មួយ​ឆ្ពោះ​ទៅ​ការ​កសាងខ្លួន​ឡើង​ជានិច្ច​។

ការ​ទទួល​យក​ដោយ​ខ្លួនឯង ដោយ​គ្មាន​លក្ខខ័ណ្ឌ​គឺ​ជា​គុណភាព​ដ៏​មាន​តម្លៃ ព្រោះ​វា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​លទ្ធផល​វិជ្ជមាន​ជាច្រើន ដូចជា​ការ​ពង្រឹង​សុខុមាលភាព​ផ្លូវចិត្ត និង​ភាព​សុខដុមរមនា​ក្នុង​ជីវិត ជំនាញ​ទន់ ការយោគយល់ បណ្តុះ​ស្មារតី​ស្រលាញ់​គាំទ្រ និង​លែងនិយម​នៅ​ក្នុង​វប្បធម៌​ស្តី​បន្ទោស។

គោលបំណងនៃអត្ថបទនេះ គឺដើម្បីផ្តល់នូវកម្លាំងចិត្ត​ដល់​គ្រប់គ្នា ឲ្យ​ហ៊ាន​ក្នុងការទទួល​យក​កំហុស​ដោយ​ខ្លួនឯង នឹង​​​កែប្រែ​វា។

អ្នកនិពន្ធ ម៉ីសន សុធារី នឹង​ចេញផ្សាយ​សៀវភៅ premium editions មាន​លក្ខណៈ​បំផុស​គំនិត​ដ៏​ពិសិដ្ឋ​មួយ បង្វឹក​ការ​យកចិត្តទុកដាក់​ចំពោះ​អារម្មណ៍​ខ្លួនឯង​យើង រួមមាន​ការ​ទទួល​យកខ្លួនឯង ការ​ស្រឡាញ់​ខ្លួនឯង និង​គោរព​ខ្លួនឯង ឈាន​ទៅ​រក​ការ​លូតលាស់​ផ្នែក​ផ្នត់គំនិត​ជា​វិជ្ជមាន​បាន។

ដូច្នេះ យើង​គួរ​ចាប់ផ្ដើម​និយាយ​អំពី​ការ​ជំរុញ​និង​ការ​ទទួល​យក​ខ្លួនឯង ការ​ស្រឡាញ់​ខ្លួនឯង​ មិនមែន​ការ​អាណិតអាសូរ​ខ្លួនឯង​ ការពារ​កំហុស​ខ្លួន​ចង្អុល​វា​ទៅ​ឲ្យ​អ្នកដទៃ​ទៀត​នោះ​ទេ។ វា​មិន​ជួយ​អ្វី​ឲ្យ​ប្រសើរ​ឡើង​ឡើយ។

មិន​មាន​ពេល​វេលា​ណា សម្រាប់​យក​មក វិនិយោគ​លើ«ការ​ផ្លាស់ប្ដូរ» បាន​ល្អ​ជាង ចាប់ផ្ដើម​ឥឡូវ​ទេ ! តែ​ធ្វើ​សន្សឹមៗ​ជាមួយគ្នា​ណា៎!

អាច​ផ្តើម​ដោយ សាកល្បង​លំហាត់​សមាធិ ដែល​ផ្អែក​លើ​វិទ្យាសាស្ត្រ រំងាប់ចិត្ត ចំហ​ចិត្ត​ នឹង​ជួយ​អ្នក​បង្កើន​ផ្នត់គំនិត​បើកទូលាយ​ សន្តាន​ចិត្ត​សប្បុរស​ដែល​ផ្ដល់​​ឲ្យ​ជីវិត​យើង​ម្នាក់ៗ នូវ​ឧបករណ៍​ដើម្បី​ជួយ​ក្នុង​ការ​ទទួលយក​កំហុស និង​ចំណុច​ខ្សោយ​នានា ដោយ​ខ្លួនឯង​ទើប​ឈាន​ទៅ​បំបាត់​វា​បាន៕

អត្ថបទ៖ហុង

ចុចអាន៖រៀនសួរ កុំខ្លាចគេថាល្ងង់ តែក៏កុំសួរឲ្យតែបានសួរ!

ចុចអាន៖យុវវ័យឥឡូវ ងាយប្រឈមបញ្ហាផ្លូវចិត្តដោយសារកត្តាអីខ្លះ? អាចដឹងដោយរបៀបណា?

ចុចអាន៖វិធីដោះស្រាយដោយសន្តិ នៅពេលមានមនុស្សប៉ងចង់ធ្វើបាបយើងដោយចេតនា (Bullying)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម