Connect with us

KPT+

បង្ហាញមុខ​ស្ត្រី​ឆ្នើម​ក្នុង​ពិភព​ធុរកិច្ច​​ ដែលមាន​វត្តមាន​លើ​ទស្សនាវដ្ដី Forbes ក្នុង​ឆ្នាំ ២០២០

បានផុស

នៅ

​ទស្សនាវដ្ដី Forbes បានប្រកាស​បញ្ជី​ឈ្មោះ​ស្ត្រី​ធុរកិច្ច​នៅ​ឆ្នាំ ២០២០ ដែល​បង្ហាញ​ពី​មេដឹកនាំ​ស្ត្រី​ឆ្នើម​ចំនួន​៧ នាក់​ក្នុង​តំបន់​អាស៊ី​៖

១. Roshni Nadar Malhotra ជា​ស្ត្រី​ទីមួយ​ដែល​បាន​ធ្វើជា​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ចុះបញ្ជី​នៅក្នុង​ប្រទេស​ឥណ្ឌា ជា​ប្រធាន​ស្ត្រី​ម្នាក់​នៅក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ពិភពលោក ដែល​គ្រប់គ្រង​ដោយ​បុរស​។ ជា​អនុប្រធាន​លោកស្រី​បាន​គាំទ្រ​ដល់​ការទិញ ១,៨ ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន HCL ក្រុមហ៊ុន IBM នៃ​ផលប័ត្រ​ផលិតផល​របស់ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ទិញយក​ភាគហ៊ុន​ដែល​បាន​បិទ​កាលពី​ឆ្នាំមុន គឺជា​តម្លៃ​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ២៩ ឆ្នាំ​របស់​ក្រុមហ៊ុន​។ Malhotra ក៏ត្រូវ​បានបង្ហាញ​នៅលើ​ក្រប​របស់​ទស្សនាវដ្ដី Forbes ប្រចាំខែ​កញ្ញា​ផងដែរ​។​

២. Samantha Du គឺជា​កម្លាំង​មួយ​ដែល​គេ​ចាត់ទុកជា​ទីផ្សារ​ឱសថ​កំពុង​រីកចម្រើន​រប​ស់​ចិន​។ សហគ្រិន​វ័យ ៥៦ ឆ្នាំ​រូបនេះ​ដឹកនាំ​ក្រុមហ៊ុន pharma ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ ហើយ​មាន​មូលធននីយកម្ម​ទីផ្សារ​ចំនួន ៦ ពាន់​លាន​ដុល្លារ បាន​កើនឡើង ៣ ដង​ចាប់តាំងពី​ការវាយតម្លៃ IPO របស់ខ្លួន​លើ ​Nasdaq នៅ​ឆ្នាំ ២០១៧ ។​

​លោកស្រី​បាន​បង្កើត​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ ២០១៤ និង​ឈានមុខ​គេ​ក្នុងការ​ប្រកួតប្រជែង​ដោយ​យក​គំរូ​អាជ្ញាប័ណ្ណ​ទទួលបាន​សិទ្ធិ​ជា​ញឹកញាប់​ផ្ដាច់មុខ​ក្នុង​ការលក់​ថ្នាំ​របស់​ក្រុមហ៊ុន​បរទេស​នៅក្នុង​ប្រទេស​ចិន​។​

៣. Maki Akaida បាន​ផ្លាស់ប្ដូរ​ខ្លួនឯង​ចាប់តាំងពី​ឆ្នាំ ២០០១ នៅពេលដែល​គាត់​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​លក់រាយ​ដែលជា​ប្រតិបត្តិ​ករ​នៃ​ក្រុមហ៊ុន​លក់រាយ​នៃ​ម៉ូដ​លើ​ពិភពលោក Uniqlo ។ បច្ចុប្បន្ននេះ​គាត់​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Uniqlo របស់​ជប៉ុន និង​ត្រូវបាន​ជ្រើសរើស​ដោយ​លោក Tadashi Yanai នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​លក់រាយ​។​

៤. Melanie Perkins មានឈ្មោះ​ក្នុង​បញ្ជី Forbes អាយុ​ក្រោម ៣០ ឆ្នាំ​នៅ​អាស៊ី ដែលជា​ក្រុមហ៊ុន​រចនា​ក្រាហ្វិក​បង្កើត​ឡើង​ដោយ Canva ជាមួយ Cameron Adams និង Cliff Obrecht កាលពី​ឆ្នាំ ២០១៣ ខណៈពេលដែល​គាត់​ជា​និស្សិត​សាកលវិទ្យាល័យ​អូស្ត្រាលី​ខាងលិច​។ ក្រុមហ៊ុន​ទទួល​ប្រាក់​បាន​ជាង ៣០០ លាន​ដុល្លារ ដែលជា​ចំនួន​ទឹកប្រាក់​ចុងក្រោយ (៦០ លាន​ដុល្លារ​) នៅក្នុង​ខែមិថុនា ដែលមាន​តម្លៃ ៦ ពាន់​លាន​ដុល្លារ​។​

៥. Lily Kong គឺជា​ប្រធាន​ទី ៥ នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​សិង្ហ​បុរី (SMU) និង​ជា​ស្ត្រី​ទីមួយ​ដែល​ដឹកនាំ​សាកលវិទ្យាល័យ​មួយ​ក្នុងចំណោម​សាកលវិទ្យាល័យ​កំពូលៗ នៅ​សិង្ហ​បុរី​។ លោកស្រី Kong បាន​កាន់តំណែង​ជា SMU នៅ​ខែមករា​ឆ្នាំ ២០១៩ ហើយ​បាន​បន្ត​ពង្រីក​សមត្ថភាព​សហគ្រិន​ភាព​របស់ខ្លួន​សម្រាប់​និស្សិត​។​

៦. Jang In-A គឺជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ពីរ​បីនាក់​នៅ​ទូទាំង​ពិភពលោក ដែល​បើក​ក្រុមហ៊ុន​ហ្គេម​។ គាត់​ចូលប្រឡូក​ក្នុង​កម្មវិធី​កម្សាន្ត Smilegate ក្នុង​ឆ្នាំ ២០០៧ ក្នុងនាម​ជា​អ្នក​អភិវឌ្ឍន៍​ហ្គេម​និង​បង្កើន​តំណែង​ឲ្យ​ក្លាយជា​នាយក​ប្រតិបត្តិ​នៅ​ឆ្នាំ ២០១៥ ។​

​បច្ចុប្បន្ន​គាត់​ដឹកនាំ​ក្រុមហ៊ុន​ហ្គេម​ធំជាងគេ​មួយ​របស់​កូរ៉េខាងត្បូង ដោយ​ការលក់​និង​មាន​ប្រាក់ចំណូល ៤៥១ លាន​ដុល្លារ​កាលពី​ឆ្នាំមុន និង​អ្នក​អភិវឌ្ឍន៍​ហ្គេម​ប្រហែល ៦០០ នាក់​។​

៧. អ្នក​ដែល​ក្មេង​ជាងគេ​ក្នុង​បញ្ជី​នៅ​ឆ្នាំនេះ​គឺ​លោកស្រី Lucy Yueting Liu អាយុ ២៩​ឆ្នាំ ។ លោកស្រី​និង​សហសេវិក​បីនាក់​បានចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន Airwallex ក្នុង​ឆ្នាំ ២០១៥ ដើម្បី​ជួយ​អតិថិជន​ធ្វើ​ប្រតិបត្តិ​ការឆ្លងកាត់​ព្រំដែន​ពហុ​រូបិយប័ណ្ណ ដែលមាន​តម្លៃថោក​ជាង​ធនាគារ​។​

ក្រុមហ៊ុន​នេះ​មានតម្លៃ​ជិត ១,៩ ពាន់​លាន​ដុល្លារ ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ហុងកុង និង​មាន​អតិថិជន​ចាប់ពី JD.com របស់​ប្រទេស​ចិន រហូតដល់​ប្រទេស​អូស្ត្រាលី​៕

ប្រែ​សម្រួល​ ៖ សាង ស្រី​ល័​ក្ខ​

ប្រភព​ ៖ forbes

ចុចអាន៖រឿង​៥​យ៉ាង​ ដែល​គ្មាន​នរណា​ប្រាប់​អ្នក​អំពី​ការ​ធ្វើជា​ម្តាយ​ម្នាក់

ចុចអាន៖អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី​នា​ថ្ងៃ​ខាង​មុខ បើ​មាន​សញ្ញា​ទាំង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម