ព័ត៌មានអន្ដរជាតិ
ទោះកូវីដ តែចិន បង្កើតមហាសេដ្ឋីបានជាង២០០នាក់ កាលពីឆ្នាំមុន
ប្រទេសចិន បានបង្កើតមហាសេដ្ឋីជាង២០០នាក់កាលពីឆ្នាំមុន ខណៈទីផ្សារភាគហ៊ុនដែលកំពុងរីកចម្រើននិងការចុះបញ្ជីក្រុមហ៊ុនថ្មីមួយចំនួន បានជួយទូទាត់ចំពោះការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

បញ្ជីអ្នកមានសកលលោករបស់ក្រុមហ៊ុន Hurun បានបង្ហាញថា ជនជាតិចិនចំនួន២៥៩នាក់ បានក្លាយខ្លួនជាមហាសេដ្ឋីមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ហើយនាំឲ្យប្រទេសនេះមានមហាសេដ្ឋីសរុបចំនួន១,០៥៨នាក់។
បើប្រៀបធៀប សហរដ្ឋអាមេរិកបានបង្កើតមហាសេដ្ឋីថ្មីត្រឹមតែ៧០នាក់ប៉ុណ្ណោះកាលពីឆ្នាំមុន ដែលធ្វើឲ្យចំនួនសរុបរបស់ខ្លួនកើនដល់៦៩៦នាក់។

ប្រទេសចិន ត្រូវបានគេមើលឃើញថា សេដ្ឋកិច្ចរបស់ខ្លួនមានការរីកលូតលាស់ខណៈ ហិរញ្ញវត្ថុរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក ត្រូវទទួលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩។
របាយការណ៍របស់ Hurun បានឲ្យដឹងថា ជារួម ចិនបានបន្តនាំមុខក្នុងការបង្កើតទ្រព្យសម្បត្តិពិភពលោក ដោយប្រទេសនេះបន្ថែមមហាសេដ្ឋីថ្មីចំនួន៤៩០នាក់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិកដែលមានត្រឹម១៦០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាថ៌កំបាំងពីរ ធ្វើឲ្យមហាសេដ្ឋី Elon Musk ក្លាយជាមនុស្សឈ្លាសវៃក្នុងវិស័័យជំនួញ
ចុចអាន៖ ផ្នត់គំនិតកំពូលទាំង ១០ របស់មហាសេដ្ឋី Schultz ដែលនាំឲ្យ Starbucks ជោគជ័យមកទល់ពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


