KPT+
ប្រភេទក្លិនទឹកអប់ដែលបុរសគួរប្រើ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមនុស្សស្រី
ក្លិនគឺជាអថេរដែលមានអនុភាព ទាក់ទាញគ្រប់ភេទផ្ទុយ។ ក្លិនខ្លះអាចជាឧបករណ៍ចិត្តសាស្ត្រដ៏មានឥទ្ធិពល ធ្វើឲ្យស្ត្រីមានអារម្មណ៍ចង់នៅក្បែរ។ បុរសៗប្រហែលជាឆ្ងល់ហើយថា តើក្លិនក្រអូបអ្វីដែលអាចទាក់ទាញស្ត្រីបាន?
វាខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ចំពោះអ្វីដែលស្ត្រីចូលចិត្ត។ មនុស្សស្រីខ្លះចូលចិត្តក្លិនក្រអូបធម្មជាតិរបស់ដៃគូ ចំណែកឯអ្នកផ្សេងទៀត ចូលចិត្តក្លិនក្រអូបពីទឹកអប់។

ប៉ុន្តែមិនថាជាក្លិនអ្វី ខាងក្រោមនេះនឹងបកស្រាយពីក្លិនមួយចំនួនដែលបុរសអាចទាក់ទាញស្ត្រី
បាន ៖
១. ផ្លែឈើ
បុរសដែលញ៉ាំផ្លែឈើនិងបន្លែច្រើន បង្កើតញើសដែលមានក្លិនល្អសម្រាប់ស្ត្រី។ នៅក្នុងការសិក្សាឆ្នាំ ២០១៦ បានរកឃើញថា អ្នកដែលទទួលទានជាតិខាតាណូទីនច្រើន (ដែលមាននៅក្នុងផ្លែឈើនិងបន្លែដែលមានពណ៌ទឹកក្រូចលឿងឬក្រហម) មានក្លិនខ្លួនគួរឲ្យទាក់ទាញជាងមុន។ អាហារដែលមានផ្ទុកការ៉ូណូទីន រួមមានក្រូចថ្លុង ផ្លែស្វាយ ការ៉ុត ផ្លែក្រូច ម្ទេសនិងមើមជាដើម។
២. ក្លិន Musk
Musk គឺជាក្លិនក្រអូបដែលធ្វើឲ្យមនុស្សប្រុសមើលទៅកាន់តែទាក់ទាញ។ គ្រប់គ្នាប្រហែលជាបានឃើញវានៅក្នុងទឹកអប់ឬសាប៊ូដុំផ្សេងៗ។ ក្លិននេះកើតចេញពីក្រពេញសត្វ ហើយវាក៏រំលឹកមនុស្សពីការរួមរស់ជាមួយគ្នា ឬផ្លូវភេទជាដើម។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវបញ្ហាសង្គម SIRC នៅចក្រភពអង់គ្លេស ស្ត្រីមានទំនោរទៅរកភាពទន់ភ្លន់ជាងបុរស។

៣. វ៉ានីឡា
វ៉ានីឡាគឺជាក្លិនក្រអូបដែលមនុស្សយល់ថា ជាការរីករាយនិងបន្ថយកម្រិតស្ត្រេសក៏ដូចជាការថប់បារម្ភ។ ដោយយល់ពីថាសមហេតុផល ធាតុនៃវ៉ានីឡាបានមានវត្តមាននៅក្នុងទឹកអប់និងកូឡាជែនជាច្រើន ដែលមនុស្សអាចប្រើប្រាស់ដើម្បីទាក់ទាញដៃគូស្នេហា។
៤. ជីអង្កាម
ជីអង្កាមមានក្លិនឈ្ងុយដែលអាចទាក់ទាញដល់មនុស្សគ្រប់រូប។ ក្លិនជីអង្កាមស្រស់អាចជួយក្នុងការប្រាស្រ័យទាក់ទងគ្នា របស់មនុស្សកាន់តែស្អិតរមួត។
ដូច្នេះបុរសត្រូវថែរក្សាខ្លួនឯងនិងត្រូវដុសធ្មេញ មុនពេលចេញក្រៅណាត់ជួបជាមួយនារីណាម្នាក់។

៥. ក្លិនស្បែក
ស្រដៀងនឹង musk ក្លិនក្រអូបនៃស្បែកមានលក្ខណៈម៉្យាង ដែលបុរសអាចបង្កភាពទាក់ទាញដល់ស្ត្រី។ នៅពេលស្វែងរកទឹកអប់ត្រូវរកមើលក្លិនក្រអូបដែលមានការណែនាំពីស្បែកនៅក្នុងគ្រឿងផ្សំទាំងនោះ។
ចាំថាក្លិនក្រអូបខាងក្រៅ ផ្ដល់នូវភាពសិចស៊ីនិងភាពទាក់ទាញរាងកាយដល់ភេទផ្ទុយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖regain
ចុចអាន៖៩សញ្ញាបង្ហាញថាគេលួចស្រលាញ់អ្នក តែខំលាក់មិនឲ្យដឹង
ចុចអាន៖បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ