KPT+
Johnny Dang ជានរណា? មូលហេតុអី្វបទចម្រៀងរ៉េបសព្វថ្ងៃនេះ តែងមានឈ្មោះលោក?
Johnny Dang គឺជានិមិត្តសញ្ញារបស់តារារ៉េបនៅសហរដ្ឋអាមេរិក អស់រយៈពេលជាងពីរទសវត្សរ៍ ហើយលោកគឺជាអ្នកលក់គ្រឿងអលង្ការដ៏ល្បី និងជាជនអន្តោប្រវេសន៍វៀតណាម-អាមេរិក ។

តារាល្បីៗនៅអាមេរិកដូចជា Beyoncé, Lil Wayne, Migos, Wale បាន Nelly និងឌីជេ Khaled បានផលិតវីដេអូចម្រៀង ដោយយកឈ្មោះរបស់លោកបញ្ចូលក្នុងបទចម្រៀង។
សូម្បីបទរបស់តារាមម្រៀងរ៉េបប្រចាំស្រុកខ្មែរ លោក វ៉ាន់ដា ដែលមានចំណងជើងថា BORN THIS WAY ក៏បានបញ្ចូលឈ្មោះរបស់លោក Johnny Dang ចូលដែរ។

លោក Dang បានប្រាប់ NBC News ថា“ ខ្ញុំមិនដែលដឹងអំពី hip-hop ទេ រហូតដល់ខ្ញុំទៅ Houston ។ និយាយតាមត្រង់ទៅ ខ្ញុំមិនដឹងថាខ្ញុំអាចធំដូចថ្ងៃនេះទេ អ្វីដែលខ្ញុំដឹង គឺមានឱកាសធំនៅទីនេះ”។
មូលហេតុអ្វីដែលលោក Johnny Dang ក្លាយស្ដេចគ្រឿងអលង្ការ
លោក Johnny Dan គឺជាស្ថាបនិកជនជាតិវៀតណាម និងជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងគ្រឿងអលង្ការ Johnny Dang & co។ លោកជាជនអន្តោប្រវេសន៍វៀតណាម ដែលមកពីខេត្ត Dak Lak ប្រទេសវៀតណាម។ ឪពុករបស់លោកជាទាហានក្នុងកំឡុងសង្គ្រាមនៅវៀតណាម មុនពេលភៀសខ្លួនទៅអាមេរិកនៅឆ្នាំ ១៩៨៧។ ឪពុកលោក Johnny បានប្រាប់លោកឲ្យរៀនធ្វើគ្រឿងអលង្ការ ខណៈពេលដែលគ្រួសារលោកកំពុងរស់នៅវៀតណាម និងមុនពេលពួកគេជួបជុំគ្នានៅរដ្ឋតិចសាស់ ក្រោយបែកគ្នាអស់ពេល ៩ ឆ្នាំ។
នៅពេលទៅដល់ទឹកដីអាមេរិក លោកបានដឹងយ៉ាងឆាប់រហ័សថា មានភាពខុសប្លែកគ្នាធំៗ រវាងស្ទីលនិងបច្ចេកវិទ្យាដែលកំពុងប្រើនៅអាមេរិក ធៀបនឹងអ្វីដែលគាត់បានរៀននៅវៀតណាម។
“ គ្រឿងអលង្ការនៅអាមេរិក មានទំហំធំជាង ជាពិសេសសម្រាប់អ្នកននិយម hip-hop។ បរិមាណការ៉ាតមាសដែលត្រូវបានប្រើនៅក្នុងគ្រឿងអលង្ការនៅទីនេះ ក៏មានច្រើនជាងនៅអាស៊ីដែរ” នេះជាសំដីរបស់ លោក Johnny បានប្រាប់ទស្សនាវដ្ដី Forbes កាលពីមុន ។
ក្រោយមកនៅពេលមកដល់ទឹកដីអាមេរិកមិនបានប៉ុន្មានផង លោកក៏បានបើកហាងតូចមួយលក់គ្រឿងអលង្ការ។ តែអាជីកម្មពេលនោះគឺមិនសូវជារីកចម្រើននោះទេ តែអាចថាសំណាងរបស់លោកដែរ ដោយបានជួប Paul Wall ដែលបានជួយ Johnny ចូលទៅក្នុងផ្នែកមួយនៃបទចម្រៀង hip-hop។ ចាប់តាំងពីពេលនោះ មកភាពជាដៃគូរបស់ពួកគេបានចាប់ផ្ដើម ហើយបន្តរហូតមកដល់សព្វថ្ងៃនេះ។ ជាពិសេស មានតារាចម្រៀង hip-hop និងតារាផ្សេងចាប់ផ្ដើមស្គាល់លោក ហើយនៅពេលមានទំនាក់ទំនងនិងការយល់ដឹងទូលំទូលាយនៅក្នុងឧស្សាហកម្មនេះ ការងាររបស់លោកក៏មានគេទទួលស្គាល់កាន់តែច្រើន។

ចាប់ពីពេលនោះមក អាជីវកម្មរបស់លោករកប្រាក់ចំណូលបាន ១៣.២លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Johnny កើនដល់ ២០ លានដុល្លារ។
ភាពជោគជ័យរបស់លោក គឺដោយសារតែលោកតែងតែបន្តបង្កើតនូវអ្វីដែលថ្មីជានិច្ច ដើម្បីបង្កើតជម្រើសកាន់តែច្រើនសម្រាប់អតិជន។

នេះហើយដែល Johnny Dang ឈ្មោះរបស់លោក ត្រូវបានរៀបរាប់នៅក្នុងបទចម្រៀងរ៉េបពេញនិយម ពីសិល្បករដែលទទួលបានពានរង្វាន់ល្បីៗដូចជា Miley Cyrus, Katty Perry, Snoop Dogg ,Beyoncé, Kanye West, Jay Z, Nicki Minaj, Lil Wayne, Cardi B, Rick Ross និងតារាផ្សេងទៀត ។ អ្នកគាំទ្រខ្លះថែមទាំងបានសាក់រូបរបស់ Johnny នៅលើដងខ្លួនទៀតផង។ លោកក៏ត្រូវបានគេឲ្យរហ័សនាមថា ជាស្ដេច គ្រឿងអលង្ការ ប្រចាំពិភពនៃបទរ៉េបទូទាំងពិភពលោផកដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ