Connect with us

កីឡា

តារាបាល់ទាត់រកចំណូលខ្ពស់បំផុត១០រូបរដូវកាលនេះ

បានផុស

នៅ

យោង​តាម Forbes បាន​បង្ហាញ​ថា កំពូល​តារា​បាល់ទាត់​ឆ្នើម Cristiano Ronaldo បាន​យក​ឈ្នះ​​គូ​ប្រជែង​យូរ​អង្វែង​របស់​ខ្លួន​គឺ Lionel Messi ដើម្បី​ក្លាយ​ជា​កីឡាករ​បាល់ទាត់​មាន​ប្រាក់​ចំណូល​ខ្លស់​ជាង​គេ​បំផុតនៅ​ក្នុង​ពិភព​លោក​នា​រដូវ​​កាល​នេះ។

បន្ទាប់​ពី​ផ្លាស់​​ចេញ​ពី​ទឹក​ដី​អ៉ីតាលី​ទៅ​កាន់​ក្លឹប​បិសាច​ក្រហម Manchester United តារា​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Ronaldo ត្រូវបាន​ព្យាករ​ថា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន ១២៥​លាន​ដុល្លារ​អាមេរិក​មុន​ពេល​កាត់​ពន្ធ​សម្រាប់​រដូវ​កាល​នេះ​ជា​មួយ​នឹង​ប្រាក់​ខែ​​៧០​លាន​ដុល្លារ និង​ប្រាក់លើក​ទឹក​ចិត្ត​តែ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​តារា​ឆ្នើម​អាហ្សង់ទីន Messi ទទួល​បាន​ប្រាក់​ចំណូល​១១០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​រដូវកាល​២០២១-២២​នេះ ដែល​ធ្វើ​ឲ្យ​រូប​គេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២។ ប៉ុន្តែ​កីឡាករ​វ័យ​៣៤​ឆ្នាំ​ទើប​ចូល​រួមជា​មួយ​ក្លឹប​បារាំង Paris Saint-Germain  ទទួល​បាន​ប្រាក់​ខែ​​ច្រើន​​ជាង Ronaldo គឺ​​៧៥​លាន​ដុល្លារ​អាមេរិក។

យោង​តាម Forbes បង្ហាញ​ថា ប៉ុន្តែ​ Ronaldo ដែលជាអត្តពលិក​ល្បី​ល្បាញ​បំផុត​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គមជាង​៥០០​លាន​នាក់​លើ Facebook, Instagram និង​Twitter ទទួល​បាន​៥៥​លាន​ដុល្លារ​អាមេរិក​ ខណៈ Messi ទទួល​បាន​ត្រឹម​៣៥​លាន​ដុល្លារ​ប៉ុណ្ណោះ។

មិត្ត​រួម​ក្លឹប​របស់ Messi នៅ PSG គឺ​តារា​ឆ្នើម​ប្រេស៊ីល Neymar និង​ Kylian Mbappe ស្ថិត​នៅ​លេខ​៣ និង​លេខ​៤​ដែល​មាន​ប្រាក់​ចំណូល ៩៥​លាន​ដុល្លារ និង​៤៣​លាន​ដុល្លារ។ ខ្សែ​ប្រយុទ្ធហង្សក្រហម Mohamed Salah ស្ថិត​នៅ​លេខ​៥​ជា​មួយ​នឹង​ប្រាក់ ៤១​លាន​ដុល្លារអាមេរិក។

Forbes បាន​ប្រមូល​ចង​ក្រងចេញ​ជា​បញ្ជី​ដោយ​និយាយ​ជាមួយ​​ក្លឹប ម្ចាស់ឧបត្ថម្ភ ភ្នាក់​ងារ​កីឡាករ និង​អ្នក​ជំនាញ​ហិរញ្ញវត្ថុ ហើយ​បាន​ប៉ាន់ស្មានពី​តារា​បាល់ទាត់​រក​ចំណូល​បាន​ខ្ពស់លំដាប់​កំពូល​ទាំង​១០​រូប​​មុន​ពេល​កាត់​ពន្ធ​សរុប​គឺ​៥៨៥​លាន​ដុល្លារ​នៅ​ក្នុង​រដូវ​​កាល​នេះ​ កើន​ឡើង​ខ្ពស់​ជាង​រដូវ​កាល​មុន​ដែល​មាន​​៥៧០​លាន​ដុល្លារ​អាមេរិក។

កីឡាករ​បាល់ទាត់​រក​ចំណូល​បាន​ខ្ពស់​បំផុត​ទាំង​១០​ក្នុង​រដូវ​កាល​នេះ

  1. Cristiano Ronaldo — ១២៥​លាន​ដុល្លារ
  2. Lionel Messi — ១១០​លាន​ដុល្លារ
  3. Neymar — ៩៥​លាន​ដុល្លារ
  4. Kylian Mbappe — ៤៣​លាន​ដុល្លារ
  5. Mohamed Salah — ៤១​លាន​ដុល្លារ
  6. Robert Lewandowski — ៣៥លាន​ដុល្លារ
  7. Andres Iniesta — ៣៥លាន​ដុល្លារ
  8. Paul Pogba — ៣៤​​លាន​ដុល្លារ
  9. Gareth Bale — ៣២​លាន​ដុល្លារ
  10. Eden Hazard — ២៩​លាន​ដុល្លារ

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម