KPT+
នៅក្មេងមែនពិត តែព្រះរាជកុមារក្នុងខ្សែរាជវង្សទាំងនេះ មានបំផុតនៅក្នុងពិភពលោក
យើងធ្លាប់តែគិតថា មហាសេដ្ឋីឬអ្នកមានៗនៅលើពិភពលោកនេះ តែងជាមនុស្សធំនិងមនុស្សចាស់ ដែលធ្លាប់មានបទពិសោធន៍យូរឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែបើក្រឡេកមើលអ្នកមានលុយកប់ពពកនេះវិញ សុទ្ធតែជាកុមារតូចៗ ស្ថិតនៅក្នុងខ្សែរាជវង្សទាំងអស់។
១ ព្រះអង្គម្ចាស់ George Alexander Louis ១ ពាន់លានដុល្លារ

រាជកុមារមួយអង្គ ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក គឺព្រះអង្គម្ចាស់ George Alexander Louis មានទ្រព្យសម្បត្តិប្រមាណ ២,៤ ពាន់លានដុល្លារ គិតត្រឹមថ្ងៃ ០២ តុលា ឆ្នាំ ២០២១ ។ ប្រសូត្រនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៣ ព្រះអង្គម្ចាស់ George ត្រូវបានគេដឹងថា ជារាជកុមារនៃ Cambridge ដែលជាអ្នកមានបំផុតនៅលើពិភពលោក។
ព្រះអង្គម្ចាស់ George គឺជាកូនប្រុសច្បងរបស់ព្រះអង្គម្ចាស់ William Duke of Cambridge និងមាតាCatherine, the Duchess of Cambridge។
២ ព្រះនាង Charlotte មានតម្លៃជាង ៣ ពាន់លានដុល្លារ

វាអាចជាការភ្ញាក់ផ្អើលមួយ ដែលថា Charlotte មានតម្លៃច្រើនជាងបងប្រុស George ចម្លើយគឺស្ថិតនៅត្រង់ភេទរបស់ពួកគេ។ ទីផ្សារផលិតផលនិងសំលៀកបំពាក់ស្ត្រី គឺធំជាងបុរស ដូច្នេះ Charlotte ត្រូវបានគេវាយតម្លៃខ្ពស់បំផុតដោយសារតែឥទ្ធិពលរបស់ព្រះនាង និងមានលើការលក់ផលិតផលនៅក្នុងទីផ្សារនោះ។ ព្រះនាងមានតូចមែនពិតតែមានឥទ្ធិពលខ្លាំង ដោយស្ថិតនៅក្នុងលីកផ្ទាល់ខ្លួន។ Charlotte ជាកូនស្រីតែម្នាក់គត់របស់ William និង Middleton បាននាំយកជិត ២០០ លានដុល្លារដល់សេដ្ឋកិច្ចអង់គ្លេស។ នេះភាគច្រើនដោយសារតែ Charlotte គឺជាក្មេងស្រីហើយក្មេងស្រីមាននិន្នាការ បង្កើនការលក់នៅក្នុងឧស្សាហកម្មម៉ូដសំលៀកបំពាក់ល្អជាងក្មេងប្រុស។
៣ ព្រះអង្គម្ចាស់ Louis

ព្រះអង្គម្ចាស់តូច Louis មានទ្រព្យសម្បត្ដិតិចបំផុត ក្នុងចំណោមបងប្អូនបង្កើតរបស់ព្រះអង្គ ប៉ុន្តែសម្រាប់ក្មេងអាយុ ៣ ឆ្នាំ ព្រះរាជកុមារអង្គនេះ ធ្វើបានល្អ ដោយមានទ្រព្យសម្បត្តិសរុបប្រមាណពី ៧០ លានទៅ ១២៥ លានដុល្លារ។ Louis ប្រហែលជាដើរតាមគន្លងរបស់ George និង Charlotte ហើយចាប់ផ្តើមនៅសាលា Thomas’s Battersea ក្នុងខែ កញ្ញា ឆ្នាំ ២០២២ នៅពេលមានអាយុ ៤ ឆ្នាំ។ ព្រះអង្គម្ចាស់ Louis បានបង្ហាញខ្លួនជាសាធារណៈពីរបីដង។ អ្នកជំនាញជឿជាក់ថា Louis បាននាំយកប្រាក់ប្រហែល ៧០ ទៅ ១២៥ លានដុល្លារក្នុងការលក់ទំនិញ និងការលក់សម្ភារទារកកាលពីឆ្នាំមុន។
៤ ព្រះអង្គម្ចាស់ Archie Mountbatten-Windsor

កូនច្បងរបស់ Meghan Markle និងព្រះអង្គម្ចាស់ Harry ជាទារក Archie មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២៥ លានដុល្លារទៅ ៤០ លានដុល្លារ។ ទារកតូចនេះ មិនប្រឈមមុខនឹងភារកិច្ចរាជវង្សដូចបងប្អូនជីដូនមួយឡើយ ដូច្នេះនឹងមានសេរីភាពច្រើនជាង ក្នុងការបន្តអាជីពក្រៅប្រពៃណីគ្រួសារ ដោយផ្តល់ឲ្យទារកតូចនូវវិសាលភាពក្នុងការបន្តអាជីពណាមួយ។ Archie Harrison បង្កើតប្រាក់រាប់លានសម្រាប់សេដ្ឋកិច្ច ដោយអ្នកជំនាញជឿជាក់ថា Archie នឹងនាំមកនូវការលក់ជាងមួយពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលភាគច្រើនជារបស់ទារកថ្មីៗ និងវត្ថុអនុស្សាវរីយ៍ទាក់ទងនឹងគ្រួសាររាជវង្ស។
៥ Lilibet Mountbatten-Windsor

Little Lilibet មានអាយុទើបតែ ៦ ខែ ដូច្នេះសក្តានុពលទ្រព្យសម្បត្តិសុទ្ធរបស់ព្រះនាង មិនទាន់ត្រូវបានដឹងនៅឡើយទេ។ ស្រដៀងនឹងបងប្រុសរបស់នាងដែរ Lilibet នឹងមិនប្រឈមមុខនឹងការយកចិត្តទុកដាក់ពីរាជវង្ស ដូចបងប្អូនជីដូនមួយរបស់នាងទេ ដូច្នេះអាចជ្រើសរើសផ្លូវអាជីពខុសពីសាខាចក្រភពអង់គ្លេសនៃគ្រួសារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់ធំទាំង ៦ បើចង់កសាងអ្វីៗ ពីបាតដៃខ្លួនឯង
ចុចអាន៖មកដឹងលុយវាល់លានរបស់កំពូលក្លឹបបាល់ទាត់អឺរ៉ុបទាំង ១០ ប្រចាំឆ្នាំ ២០២១-២០២២

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក