KPT+
តំណែងកូនៗទាំង ៥ នាក់របស់សេដ្ឋីលំដាប់ទី ២ ថៃ ក្រោយទើបបានមរតកពីឪពុកថ្មីៗ
លោក Charoen Sirivadhanabhakdi ដែលជាមហាសេដ្ឋីទីពីររបស់ប្រទេសថៃ កាលពីថ្មីៗនេះបានប្រគល់ការគ្រប់គ្រងក្រុមហ៊ុនសំខាន់ៗដល់កូនទាំងប្រាំរូប នោះជាការកត់សម្គាល់ការផ្លាស់ប្តូរជំនាន់នៃភាពជាអ្នកដឹកនាំក្នុងនាមជាម្ចាស់ភាគហ៊ុនដ៏ធំនៃក្រុមហ៊ុន TCC Group រួមទាំងឧស្សាហកម្មផ្សេងៗ រួមទាំងអាហារ និងភេសជ្ជៈ ការលក់រាយ ហិរញ្ញវត្ថុ និងអចលនទ្រព្យ។

រូបថតរបស់ Thai Group Holdings,
យោងតាមសារព័ត៌មាន Bloomberg ស្ថាបនិក និងជាប្រធានក្រុមហ៊ុន TCC Group វ័យ ៨១ ឆ្នាំរូបនេះ បានផ្ទេរភាគហ៊ុនពេញលេញរបស់គាត់នៅក្នុងក្រុមហ៊ុន Sutthasup 9 ទៅឲ្យអ្នកស្នងមរតកទាំងប្រាំកាលពីសប្តាហ៍មុន។ លោក Charoen ក៏ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីមានបំផុតទីពីរនៅក្នុងប្រទេសថៃ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១១.៧ ពាន់លានដុល្លារឯណោះ។
ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន Sutthasup 9 ដែលកាន់កាប់ដោយឯកជន មានការគ្រប់គ្រងដោយប្រយោលលើក្រុមហ៊ុនស្នូលចំនួនបីនៃក្រុមហ៊ុនរបស់គាត់គឺក្រុមហ៊ុន Berli Jucker, Asset World Corp និង Thai Group Holdings ត្រូវបានចែកចាយស្មើៗគ្នាក្នុងចំណោមកូនចៅរបស់គាត់ នេះបើយោងតាមព័ត៌មានដែលបានបង្ហាញទៅកាន់ផ្សារហ៊ុនថៃ។
អាជីវកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រង រួមមានទាំងប្រតិបត្តិការធានារ៉ាប់រងអាយុជីវិត ក្រោមម៉ាកយីហោ Akaneay ត្រូវបានគ្រប់គ្រងដោយកូនស្រីច្បងគឺលោកស្រី Atinant Bijananda តាមរយៈក្រុមហ៊ុន Thai Group Holdings ។
ដោយឡែក ផ្នែកអចលនទ្រព្យ ត្រូវបានដឹកនាំដោយ២នាក់គឺលោកស្រី Wallapa Traisorat និងកូនប្រុសពៅ Panote ។ លោកស្រីគ្រប់គ្រងផ្នែកអចលនទ្រព្យបដិសណ្ឋារកិច្ច គ្រប់គ្រងផលប័ត្រសណ្ឋាគារ និងអចលនទ្រព្យលក់រាយដែលផ្តោតលើទេសចរណ៍ក្រោមក្រុមហ៊ុន Asset World Corp។
ចំណែកកូនប្រុសពៅទទួលបន្ទុកអភិវឌ្ឍន៍អចលនទ្រព្យ ដែលរួមមានគម្រោងលំនៅដ្ឋាន និងអគារការិយាល័យ។ ក្នុងចំណោមផលប័ត្ររបស់គាត់គឺជាការបណ្តាក់ទុនអចលនទ្រព្យដ៏ធំបំផុតរបស់គ្រួសារ រួមមានគម្រោង One Bangkok ដែលមានតម្លៃ ៣.៦ ពាន់លានដុល្លារ ដែលជាកិច្ចសហការរវាងក្រុមហ៊ុម TCC Assets និង ក្រុមហ៊ុន Frasers Property Holdings ។
ងាកមកកាន់ផ្នែកអាហារ និងភេសជ្ជៈ ត្រូវបានគ្រប់គ្រងដោយកូនទីបី និងកូនប្រុសច្បងគឺលោក Thapana ដឹកនាំក្រុមហ៊ុន Thai Beverage ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈធំជាងគេរបស់ប្រទេសថៃ ។ ភេសជ្ជៈមានជាតិអាល់កុលនេះ គឺជាស្នូលនៃផ្នែកដ៏ធំដោយបង្កើតប្រាក់រាប់សិបពាន់លានបាត (១ ពាន់លានបាត ស្មើនឹង ៣០.៦ លានដុល្លារ) ។
ឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវបានគ្រប់គ្រងដោយកូនទី ៤ និងកូនស្រីទី ៣ គឺលោកស្រី Thapanee តាមរយៈក្រុមហ៊ុន Berli Jucker ដែលជាក្រុមហ៊ុនដែលមានប្រវត្តិជាង១៤០ ឆ្នាំដែលល្បីល្បាញខាងការផលិតទំនិញប្រើប្រាស់ និងអាជីវកម្មលក់រាយរបស់ខ្លួន ដែលរួមមានបណ្តាញផ្សារទំនើប Big C ផងដែរ។
ភាពជាអ្នកដឹកនាំនៃអាជីវកម្មកសិកម្ម និងកសិឧស្សាហកម្ម ក្រោមក្រុមហ៊ុន Plantheon មិនសូវមានការកំណត់ជាសាធារណៈទេ ដូច្នេះហើយទាំងលោក Thapana និងលោក Panote សុទ្ធតែកាន់តួនាទីជានាយកគ្រប់គ្រងដូចគ្នា។
ថ្វីដ្បិតតែ លោក Charoen បន្តគ្រប់គ្រងលើក្រុមហ៊ុន TCC Group ក៏ដោយ ក៏លោកបាននិងកំពុងបោះជំហានថយក្រោយជាលំដាប់ពីការដឹកនាំពីមួយថ្ងៃទៅមួយថ្ងៃនៅទូទាំងក្រុមហ៊ុនក្រុម។ កាលពីដើមឆ្នាំនេះ លោកបានលាលែងពីតំណែងជាប្រធានក្រុមហ៊ុនអាហារ និងភេសជ្ជៈ Fraser and Neave ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីក្នុងខែមករា ហើយបានចូលនិវត្តន៍ពីតួនាទីជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ-សិង្ហបុរី Frasers ក្នុងខែកុម្ភៈ ដែលជាក្រុមហ៊ុនពីរផ្សេងទៀតនៅក្នុងអាណាចក្រអាជីវកម្មរបស់គាត់។
មែនទែនទៅ អាណាចក្រ TCC មានឫសគល់ចាប់តាំងឆ្នាំ ១៩៦១ នៅពេលដែលលោក Charoen បានកាន់កាប់ក្រុមហ៊ុនស្រាដែលគាត់ធ្លាប់ជាបុគ្គលិក។ ក្នុងរយៈពេលប្រាំមួយទស្សវត្សរ៍មកនេះ លោកនិងភរិយា Khunying Wanna (ទទួលមរណភាពក្នុងឆ្នាំ ២០២៣) បានពង្រីកអាជីវកម្មជាបន្តបន្ទាប់ទៅជាក្រុមហ៊ុនដ៏ធំទូលាយដែលគ្របដណ្តប់លើវិស័យសំខាន់ៗចំនួន ៥ គឺអាហារ-ភេសជ្ជៈ, ធានារ៉ាប់រង-ហិរញ្ញវត្ថុ, ឧស្សាហកម្ម-ពាណិជ្ជកម្ម, កសិកម្ម, និង អចលនទ្រព្យ។
មិនតែបុណ្ណោះ កាសែតថៃ The Nation បានរាយការណ៍ថា ពេញមួយឆ្នាំមកនេះ ស្ថាបនិកប្តី-ប្រពន្ធ បានរៀបចំកូនៗទាំងប្រាំនាក់របស់ពួកគេយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យពួកគេទទួលតួនាទីជាអ្នកដឹកនាំក្នុងវិស័យសំខាន់ៗទាំងនោះ។
ទន្ទឹមនឹងនោះដែរ ការផ្ទេរភាគហ៊ុនចុងក្រោយបំផុតរបស់មហាសេដ្ឋីទីពីររបស់ប្រទេសថៃ ក៏ត្រូវបានគេមើលឃើញថា ជាផ្នែកនៃផែនការស្នងតំណែងដែលបានរៀបចំយ៉ាងល្អិតល្អន់ ដើម្បីប្រគល់អំណាចនៃចក្រភពគ្រួសារទៅឲ្យអ្នកស្នងមរតករបស់គាត់ជាអ្នកបន្តវេន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីលំដាប់លេខ២នៅថៃ លោក Charoen ផ្ទេរភាគហ៊ុននៅក្រុមហ៊ុនគ្រាក់ៗ ឲ្យកូនទាំង៥រូប
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


