KPT+
រឿងក្រោយឆាក ដែលព្រះនាង Diana បដិសេធក្រយាក្នុងវាំង ដើម្បីនាំបុត្រាសោយអាហារនៅហាងសាមញ្ញ
ព្រះនាង Diana ធ្លាប់បានបដិសេធសោយក្រយាក្នុងរាជវាំង ដោយនាំបុត្រាទាំងពីរព្រះអង្គ គឺព្រះអង្គម្ចាស់ William និង ព្រះអង្គ Harry ទៅសោយអាហារនៅហាង McDonald’s ។ ហេតុផលនៅពីក្រោយនោះគឺថា ទ្រង់ចង់ឲ្យបុត្រស្គាល់អ្វីដែលហៅថាភាពសាមញ្ញនៃពិភពលោកខាងក្រៅ។

ព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry ធំឡើងក្នុងភាពប្រណីត រស់នៅក្នុងវិមាន kensington ហើយចំពេលមានព្រះរាជពិធីរបស់រាជវង្សអង់គ្លេស គ្មានអ្នកណាដែលធ្លាប់គិតថា កាលនៅក្មេង ទ្រងព្រះអង្គទាំងពីរធ្លាប់ជាអតិថិជនធម្មតានៃភោជនីយដ្ឋានអាហាររហ័សដ៏ល្បីលើពិភពលោកគឺ McDonald’s។
ទោះបីជាទ្រង់ទាំងពីរគឺជាសមាជិកជាន់ខ្ពស់នៃរាជវង្សអង់គ្លេស ដែលមានព្រះអង្គម្ចាស់ William គឺជាអ្នកដំបូងគេក្នុងជួររាជបល្ល័ង្ក ខណៈព្រះអង្គម្ចាស់ Harry បច្ចុប្បន្នមិនមែនជាសមាជិកផ្លូវការនៃរាជវង្សទេ។ ប៉ុន្តែទ្រង់ទាំងពីរត្រូវបានចិញ្ចឹមបីបាច់ដោយមាតាគឺព្រះនាង Diana ដែលមានទស្សនៈក្នុងការរស់នៅសាមញ្ញបំផុត។ ក្រោមគោលគំនិតនៃការរស់នៅក្នុងជីវិតសាមញ្ញ និងស្និទ្ធស្នាលជាមួយមនុស្សសាមញ្ញ ព្រះនាងមានបំណងឲ្យបុត្រាយល់ថា ពិភពលោកមិនមែនមានតែបល្ល័ង្ក និងមកុដប៉ុណ្ណោះទេ។
អតីតមេចុងភៅរាជវង្សលោក Darren McGrady ដែលបានបម្រើការនៅវិមាន Kensington អស់រយៈពេល១៥ ឆ្នាំបានបង្ហាញពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ព្រះនាង ដែលកាលណោះទ្រង់បាននាំបុត្រាទៅហាងអាហារ McDonald’s។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Heart Bingo គាត់បាននិយាយថា នៅថ្ងៃមួយនៅពេលថ្ងៃត្រង់ នៅពេលដែលខ្ញុំកំពុងរៀបចំអាហារថ្ងៃត្រង់ ព្រះនាងបានចូលមក ហើយនិយាយថា ឈបធ្វើអាហារថ្ងៃត្រង់ថ្ងៃនេះ ពួកយើងនឹងយកក្មេងៗចេញក្រៅ។ ពេលនោះខ្ញុំបានសួរថា តើព្រះបុត្រានឹងទៅណា? ព្រះនាងបាននិយាយថា ទៅហាងអាហារ McDonald’s។ ភ្លាមៗ ខ្ញុំបានតបទៅវិញថា ខ្ញុំក៏អាចធ្វើហាំប៊ឺហ្គឺល្អជាង McDonald’s ទៀត។

ដោយមិនបង្អង់ព្រះនាងមានបន្ទូលតបវិញថា យើងដឹងហើយ Darren ប៉ុន្តែក្មេងៗចង់បានរបស់ក្មេងលេងដូចកុមារដទៃទៀត។ ប៉ុន្តែនៅពីក្រោយភាពសាមញ្ញនោះ ការឆ្លុះបញ្ចាំងពីគោលគំនិតដ៏ជ្រាលជ្រៅនៃការចិញ្ចឹមបីបាច់ថែរក្សាព្រះនាង Diana ចង់ឲ្យកូនៗរបស់ទ្រង់បានឃើញពិភពលោកពិត ពោលគឺពិភពលោកហួសពីជញ្ជាំងរាជវាំង។
យ៉ាងណាមិញ ចំពោះសេចក្តីស្រឡាញ់របស់ព្រះនាង Diana មិនត្រឹមតែបង្ហាញដោយភាពទន់ភ្លន់ប៉ុណ្ណោះទេ ប៉ុន្តែវានៅតែស្ថិតក្នុងបំណងរបស់ទ្រង់ក្នុងការបណ្តុះចិត្តមេត្តា ស្មារតីនៃជំនួយ និងការយល់ដឹងពីសង្គមសម្រាប់បុត្រាទាំងពីរព្រះអង្គរបស់ទ្រង់។
សព្វថ្ងៃនេះ ព្រះអង្គម្ចាស់ William ត្រូវបានគេមើលឃើញថា កំពុងបន្តការចិញ្ចឹមបីបាច់របស់មាតា រួមគ្នាជាមួយភរិយារបស់ព្រះអង្គម្ចាស់ក្សត្រី Kate កំពុងចិញ្ចឹមកូនបីនាក់ព្រះអង្គម្ចាស់ George, ព្រះនាង Charlotte និងព្រះអង្គម្ចាស់ Louis ក្នុងវិធីសាមញ្ញ មនុស្សធម៌ និងជីវិតពិតជាក់ស្ដែង។ ព្រោះការធ្វើជាព្រះនាង-ព្រះអង្គម្ចាស់ មិនមានន័យថាទ្រង់មិនអាចសោយ McDonald’s បានទេ ហើយវាមិនមានន័យថាអ្នកត្រូវតែរស់នៅក្នុងជីវិតឯកោពីពិភពពិតនោះដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អធិរាជ ជប៉ុន បង្ហោះរូបភាពលើអ៊ីនធឺណិតលើកដំបូង ផ្ទុះការទាក់ចិត្តពីប្រជានុរាស្ត្រក្មេងៗចុចអាន៖
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


