KPT+
ដោយសារគុណសម្បត្តិ ៧នេះហើយ ទើបគេនិយមដើរលេងជួបជុំគ្រួសារ
គន្លឹះមួយក្នុងការធ្វើឱ្យជីវិតគូ និងគ្រួសារមានសុភមង្គល គឺការរស់នៅឲ្យមានអត្ថន័យបំផុតតាមរយៈសកម្មភាពប្រចាំថ្ងៃ។ ក្នុងនោះ ដំណើរកម្សាន្តជាសកម្មភាពមួយដែលមិនអាចខ្វះបាននោះទេ សម្រាប់គ្រួសារទូទៅ។
ហេតុនេះ ទាន់នៅមានពេល គួរដើរលេង និងសាងពេលវេលាល្អៗជាមួយគ្នាឱ្យបានច្រើន។ ខាងក្រោមនេះជាហេតុផលទាំង ៧ ដែលគួរមានដំណើរកម្សាន្តជាមួយគ្រួសារ៖
១. បង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា

ការធ្វើដំណើរកម្សាន្តជាមួយសមាជិកគ្រួសារ តែងតែបង្កើតឱ្យមានអនុស្សាវរីយ៍ទៅថ្ងៃក្រោយ ទោះបីពេលខ្លះជាអនុស្សាមិនសូវល្អ ប៉ុន្តែវានឹងធ្វើឲ្យចងចាំគ្នា។ មិនចាំបាច់ទាល់តែធ្វើដំណើរទៅបរទេស ទើបហៅថា ជាដំណើរកម្សាន្តនោះទេ ត្រឹមតែដើរលេងក្នុងស្រុកក៏គ្រប់គ្រាន់បាត់ទៅហើយ។
២. រឹតចំណងគ្រួសារកាន់តែល្អ
ដំណើរកម្សាន្តជាមួយក្រុមគ្រួសារ អាចបង្កើនភាពស្និតស្នាល និងទំនាក់ទំនងកាន់តែស្អិតរមួតជាមួយចំណងចិត្តរឹងមាំរវាងគ្នានិងគ្នា។
៣. បង្កើតភាពសប្បាយរីករាយ

ការដើរលេងពិតជាអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ និងអាចកាត់បន្ថយភាពតានតឹងបានច្រើនបំផុត។ មិនត្រឹមតែប៉ុណ្ណោះ តាមការសិក្សាប្រាប់ថា ប្រសិនបើមនុស្សអាចសប្បាយចិត្តពេលខ្លួននៅវ័យក្មេង ពួកគេនឹងនៅតែសប្បាយរីករាយនៅ ២០ ឆ្នាំក្រោយជាមួយការចងចាំពីដំណើរកាលពីពេលនៅក្មេង ហើយការចងចាំនោះនឹងដិតដាមជាបទពិសោធន៍ពេញមួយជីវិតរបស់ពួកគេ។
៤. យល់ដឹងបន្ថែមពីការរស់នៅបែបថ្មីៗ
កាលណាមានដំណើរកម្សាន្តជាមួយគ្រួសារ នោះឱកាសបានឃើញនិងស្គាល់នូវវប្បធម៌ថ្មីៗ ការគិតបែបថ្មី ផ្នត់គំនិតថ្មី ការរស់នៅសម័យថ្មី ដែលវាពិតជាមានឥទ្ធិពលខ្លាំងណាស់នៅក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់សមាជិកម្នាក់ៗ។ ពិសេសគ្រប់គ្នាអាចមើលឃើញតម្រូវការផ្សេងទៀតនៅជុំវិញពិភពលោក ហើយវាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មេងៗ។
៥. បង្កើតការទទួលខុសត្រូវចំពោះសមាជិក

ការនាំគ្នាដើលេងនៅខាងក្រៅជួយធ្វើឱ្យសមាជិកគ្រួសារ ជាពិសេសកូនៗអាចចាកចេញពីទម្លាប់ធម្មតាដដែលៗ និងផ្តល់នូវឱកាសថ្មីៗដើម្បីទម្លាប់និងបណ្តុះភាពទទួលខុសរបស់កូនៗពេលគេធំឡើងរួមមាន រៀបវ៉ាលី យកឥវ៉ាន់ទុកដាក់ និងត្រៀមអាហារជាដើម។
៦. បង្វែរអារម្មណ៍ពីការញៀនបច្ចេកវិទ្យា
មិនថាមនុស្សចាស់ ឬក្មេងៗទេ គ្រប់គ្នានឹងមិនសូវញៀនបច្ចេកវិទ្យា បើបាននៅជុំវិញអ្វីដែលថ្មីៗ ដែលអាចនាំពួកគេចចេញពីអេក្រង់។ ជាពិសេសគ្រប់គ្នានឹងចេះស្រឡាញ់បរិស្ថាន និងធម្មជាតិដែលនៅជុំវិញខ្លួន។
៧. ទទួលបានបទពិសោធន៍ថ្មីៗ

ការធ្វើដំណើរកម្សាន្តជិតឬឆ្ងាយក្ដី សុទ្ធតែអាចធ្វើឱ្យគ្រួសារទទួលបានបទពិសោធថ្មីៗ ជាមួយនឹងរសជាតិនៃអាហារថ្មីៗ ទេសភាពថ្មី កន្លែងថ្មី ក្លិនថ្មី ហើយពេលខ្លះសូម្បីភាសាក៏ថ្មីដែរ ។ ទាំងនេះជាការតភ្ជាប់ទំនាក់ទំនងថ្មីៗនៅក្នុងខួរក្បាលរបស់មនុស្ស និងផ្តល់នូវបទពិសោធន៍ថ្មីៗកាន់តែច្រើនដល់កូនៗថែមទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វត្ថុ ៥យ៉ាង មិនគួរទុកក្នុងកាបូបលុយ ពេលដើរលេងផ្លូវឆ្ងាយ
ចុចអាន៖ ចាយតិចដើរបានច្រើនកន្លែង ឲ្យតែចេះតិចនិកនេះ ធានា សប្បាយយកទៅណាអស់
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


