KPT+
៦គន្លឹះ ក្នុងការបង្ហាត់បង្រៀនកូនដែលទើបតែកើត ដល់អាយុ២ឆ្នាំឡើងទៅ
ម្តាយឪពុកដែលទើបតែមានបុត្រលើកដំបូងតែងតែជួបនូវបញ្ហាស្រដៀងៗគ្នា គឺមិនដឹងពីគន្លឹះមើលថែកូនបែបណាដើម្បីឱ្យកូនមានភាពឈ្លាសវៃ និងឆាប់ចាប់បាន ជាពិសេស គឺក្នុងវ័យចន្លោះពីមួយខែ ដល់២ជាងនេះតែម្តង។ ចន្លោះនៃអាយុរបស់ក្មេងនេះ ជាចន្លោះមួយដែលពួកគេត្រូវការការមើលថែ និងយកចិត្តទុកដាក់ខ្ពស់ពីឪពុកម្តាយ។ ខាងក្រោមនេះជាគន្លឹះក្នុងការថែទាំកូនឱ្យបានល្អ និងមានគុណភាពរបស់អង្គការ Unicef ៖

-ក្នុងរយៈពេលទើបតែកើត ទារកចេះញញឹមដាក់មនុស្សដែលញញឹមដាក់គេ
ពិតណាស់ ទារកនឹងចាប់ផ្តើមញញឹមដាក់អ្នកដែលបីត្រកងគេក្នុងដៃ។ អ្វីដែលម្តាយឪពុក ឬ អ្នកជុំវិញខ្លួនទារកគួរធ្វើតបទៅវិញនោះគឺ ការញញឹមតបត្រឡប់ទៅវិញ។ បន្ទាប់មកអ្នកនឹងឃើញពីការធ្វើចលនាដៃ និងជើងរបស់ទារកដែលព្យាយាមប៉ះអ្នកនៅជិតខ្លួន កំលុងពេលនោះ កូនរបស់អ្នកក៏កំពុងរៀនពីរបៀបគ្រប់គ្រងចលនារបស់គេផងដែរ។
ប្រើសម្លេងរបស់អ្នកឱ្យថ្នម និងស្រទន់ហើយព្យាយាមសង្កេតពីសកម្មភាពរបស់គេ ទារកនឹងមានប្រតិកម្មតបមកអ្នកវិញ។ មួយវិញទៀត គួរព្យាយាមឱបទារកឱ្យបានច្រើន ព្រោះធ្វើឱ្យទារកចាំក្លិនរបស់អ្នក និងមានអារម្មណ៍ថាកក់ក្តៅ និងសុវត្ថភាព។
-បង្ហាត់ទារកឱ្យចេះឈោងចាប់វត្ថុអ្វីមួយនៅអាយុ ១ ទៅ ៣ខែ
កំលុងពេលនេះ ទារកអាចមើលឃើញនឹងចាប់វត្ថុនៅជិតខ្លួនបាន ដូច្នេះអ្នកគួរសាកល្បងឱ្យកូនរបស់អ្នកឈោងយកវត្ថុនោះពីទីខ្ពស់ល្មមនឹងសុវត្ថិភាពដោយខ្លួនឯង។ ព្យាយាមបង្ហាញពីរូបភាពផ្សេងនៅក្នុងសៀវភៅ និងនិយាយរៀបរាប់ឱ្យកូនស្តាប់ ពួកគេនឹងអាចចាប់បាន និងតាមដាននូវអ្វីដែលអ្នកព្យាយាមប្រាប់ទៅគេ។

-ចាប់ផ្តើមសួរសំណួរផ្សេងទៅកូន និងរៀបចំរបបអាហារក្នុងអាយុ ៦ខែ
ក្នុងវ័យនេះ កូនរបស់អ្នកអាចបរិភោគអាហារផ្សេងក្រៅពីទឹកដោះម្តាយ ឬ ទឹកដោះគោបាន ដូចជាបបរ ឬ បន្លែជាដើម លើកលែងតែទឹកឃ្មុំ ទាល់តែកូនអាយុ១ឆ្នាំទើបពួកគេញុាំបាន។ អ្នកគួររៀបចំអនាម័យ ដូចជាស្រុះស្លាបព្រា ដបទឹក ចាន និងរបស់ប្រើប្រាស់របស់គេជាមួយនឹងទឹកក្តៅ ចៀសវាងការឆ្លងននូវមេរោគផ្សេងៗ។
កាត់រូបភាពផ្សេងៗឱ្យគេមើល រួចសួរសំណួរទាក់ទងនឹងរូបភាពនោះ ដោយការរាប់ក្នុងចិត្ត ១០ដង ប្រសិនបើគ្មានចម្លើយតបមកវិញទេ អ្នកគួរឆ្លើយជំនួស និងប្រាប់ពីអ្វីដែលមានក្នុងរូបនោះ។ កុំនិយាយខ្លាំងៗ ឬ ស្រែក អាចធ្វើឱ្យកូនតក់ស្លុត និងឆាប់ខ្លាចគេ។ អ្នកគួរហៅឈ្មោះកូនឱ្យបានច្រើនតាមដែរអាចធ្វើបាន។
-គួរនិយាយពាក្យលើកទឹកចិត្តកូនឱ្យបានច្រើន ក្នុងអាយុ៩ ទៅ១២ខែ
ក្នុងវ័យនេះ កូនមានការធំធាត់ច្រើនទោះវ័យនេះមិនទាន់ចេះនិយាយស្ទាត់ ប៉ុន្តែកូនអាចស្តាប់បានហើយក៏ចេះអន់ចិត្ត ដូច្នេះអ្នកជាម្តាយឪពុក គួរនិយាយនូវពាក្យសម្តីណាដែល លើកទឹកចិត្តពួកគេ ដូចជា “ធ្វើបានល្អណាស់” “ខិតខំម្តងទៀត” ។ កុំនិយាយដាច់ខាតនូវ ពាក្យបង្អាប់ ឬ បំបាក់ទឹកចិត្ត ដូចជាពាក្យ “អន់ណាស់” “អាក្រក់” “មិនល្អ’។
អ្នកនៅជុំវិញក្មេង គួរបង្រៀនគេឱ្យចេះគោរព និងនិយាយ “សួស្តី” ពេលបានជួប និយាយពាក្យ “លា” ឱ្យបានច្រើនដើម្បីពង្រឹងពួកគេឱ្យមានការគោរពនៅក្នុងខ្លួន។ ព្យាយាមនាំកូនរបស់លោកអ្នកលេងលាក់របស់ ឱ្យគេជាអ្នកដើររក ដើម្បីបង្ហាត់និងបណ្តុះឆន្ទៈ ចង់ដឹងចង់ឃើញរបស់គេពីក្មេងទៅ។ ប្រាប់កូនអ្នកពី ឈ្មោះវត្ថុ រុក្ខជាតិ មនុស្ស ដើម្បីអាចឱ្យពួក គេចាំបាន ហើយចង្អុលសូរគេពីអវយវៈលើខ្លួនប្រាណ ដូចជា ច្រមុះ ភ្នែក មាត់ ជាដើម។

-វ័យ១ឆ្នាំ ទៅ២ឆ្នាំ ពួកគេចេះដើរតេះតះ និងអាចនិយាយបានតិចតួច
វ័យនេះពួកគេកាន់តែលូតលាស់ធំទៅៗ ដូច្នេះអ្នកគួរបង្រៀនពួកគេពីរបៀបដើរ ជាមួយនឹងឧបករណ៍រៀនដើរ ឬ អ្នកអាចទប់គេពីក្រោយ។ លេងជាមួយកូនអ្នក ដោយឱ្យគេព្យាយាមដើរ មករកអ្នក អាចជួយឱ្យគេពង្រឹងការដើររបស់ខ្លួនកាន់តែច្រើន។ ម្យ៉ាងទៀត គួរដាស់តឿននិយាយប្រាប់គេជាញឹកញាប់ពីអ្វីដែលនៅជុំវិញខ្លួនក្មេង ដូចជារុក្ខជាតិ វត្ថុ មនុស្ស ឬ សម្ភារៈផ្សេង រួចសួរនូវអ្វីដែលអ្នកធ្លាប់ប្រាប់គេពីមុនដើម្បីឱ្យដឹងថាកេអាចចាប់បានប៉ុន្មាន?
-អាយុចាប់ពី ២ឆ្នាំឡើងទៅ
វ័យនេះ អ្នកគួរអានរឿងឱ្យកូនស្តាប់ឱ្យបានច្រើន រួចសួរសំណួរពីអ្វីដែលបានឃើញនៅក្នុង សៀវភៅ ឱ្យកូនឆ្លើយដោយខ្លួនឯង។ ព្យាយាមរាប់ចំនួនលេខ និងចំនួនវត្ថុក្នុងសៀវភៅ ជាមួយកូនរបស់អ្នកឱ្យបានច្រើន រួចសង្កេតមើល តើគេអាចចាំ និងទន្ទេញចាំ និងព្យាយាម និយាយឡើងវិញតាមអ្នកអានឬទេ? ផ្តល់ជូនកូនរបស់អ្នក ដោយក្រដាសពណ៌ គូររូបជាមួយគ្នា ឬ បត់រូបផ្សេងៗ ដើម្បីកុំឱ្យគេមានភាពធុញទ្រាន់៕
ដោយ៖ អុន ស្រីមាន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


