Connect with us

KPT+

ហេតុផល ៥ យ៉ាង បញ្ជាក់ថា មនុស្សស្រីជាម្ចាស់លើខ្លួនឯង ដោយមិនពឹងលើស្វាមីមួយមុខ

បានផុស

នៅ

ទោះបីជាស្ត្រីក្នុងសម័យនេះត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងក៏ដោយ ក៏មាន​មនុស្ស​ជា​ច្រើន​នៅតែ​គិត​ថា ស្រ្តីគឺមេផ្ទះប្រសើរបំផុត។ តាមពិតមនុស្សស្រីកើតមកមិនត្រឹមតែ​ជាប្រពន្ធ និង​ជា​ម្ដាយ​ប៉ុណ្ណោះ​ទេ។ ក្នុង​សម័យ​ទំនើប​នេះ ស្ត្រី​ជា​ច្រើន​ជោគជ័យ​ក្នុង​អាជីព​ការងារ និង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អាច​ទទួល​បាន។

នេះគឺជាហេតុផលចំនួន ៥ ដែល​ស្ត្រី​ក៏​អាច​ធ្វើការ​បាន ហើយ​មិន​ត្រឹម​តែ​ពឹងផ្អែក​លើ​ប្តី​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ។

១ មិនពឹងផ្អែកលើហិរញ្ញវត្ថុ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រពន្ធ​ដែល​ធ្វើ​ការ​មាន​តម្លៃ​បន្ថែម ពោល​គឺ​ថា​នាង​នឹង​មិន​ពឹង​លើ​ប្ដី​អស់​មួយ​ជីវិត។ គាត់​ក៏​មាន​ប្រាក់ចំណូលជារបស់ខ្លួន ដូច្នេះគាត់អាចមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ ជាមួយនឹងអាជីព និងក្លាយជាស្ត្រី លែងមានបញ្ហាសម្រាប់ស្វាមីក្នុងការមើលស្រាលនាងទៀតហើយ ដោយសារ​តែ​នាង​មិន​មាន​ប្រាក់ចំណូលដូចមុន។ ជាង​នេះ​ទៅ​ទៀត ជាមួយ​នឹង​ប្រាក់​ចំណូល​ដែលស្ត្រីមាន ពួកគេ​ក៏​បាន​ចូលរួម​ចំណែក​ដោយ​ប្រយោល ​ក្នុង​ការ​ជួយ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​របស់​ពួកគេ។

២ ជួយ​អភិវឌ្ឍន៍​ខ្លួនឯង

មិនមែន​គ្រប់​ជំនាញ​ទាំងអស់ ​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​សាលាទេ ព្រោះពួកគេខ្លះ​អាច​ទទួល​បាន​នៅ​ពេល​ធ្វើការជា​មួយ​នឹង​អាជីពដែលមាន។ ជា​ការ​ពិត​ណាស់​ មនុស្ស​ស្រី​កំពុង​តែ​លើក​តម្កើង​ជំនាញ​របស់​ខ្លួន ហើយ​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ។ នេះ​ពិតជា​ចំណុច​បូក​មួយ​ សម្រាប់​ស្ត្រី​អាជីព​ត្រូវ​ដឹងគុណ។ ដោយសារតែជំនាញទន់ ចាំបាច់ត្រូវមានកិត្តិយស ដែលមួយ​ក្នុងចំណោម​នោះ​គឺតាម​រយៈ​ពិភព​នៃ​ការងារ។ ដរាបណា​អ្នក​អាច​គ្រប់គ្រង​ពេលវេលា​សម្រាប់​គ្រួសារ​អ្នក​បាន វា​ប្រាកដជា​មិនមែនជា​បញ្ហា​ សម្រាប់​ស្ត្រី​ធ្វើការ​នោះទេ។

៣ សេដ្ឋកិច្ច​កាន់​តែ​មាន​ស្ថិរភាព

នេះគឺ​ជាតម្លៃវិជ្ជមាន ដែលតែងតែត្រូវបានមនុស្សជាច្រើនចង់បាន ពោលគឺមាន​ស្ថិរភាពសេដ្ឋកិច្ច។ មិនសូវជាមានគ្រួសារច្រើនទេ​ ដែលបញ្ចប់ការលែងលះ​ដោយសារ​បញ្ហាសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ត្រីធ្វើការ​នោះ​បញ្ហា​សេដ្ឋកិច្ច​មិន​មែន​ជា​អ្វី​ដែល​ត្រូវ​ខ្លាច​ទៀត​ទេ។ ប្រសិនបើស្វាមីរបស់អ្នកមានបញ្ហាក្នុងអាជីពរបស់គាត់ ឬ​ទើបតែត្រូវបាន​បញ្ឈប់ពីការងារ យ៉ាងហោចណាស់ អ្នក​នៅ​តែ​មាន​ប្រាក់​ចំណូល​ដែល​អ្នក​អាច​ពឹង​ផ្អែក​លើ ដើម្បី​ផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ។

៤ ទំនាក់ទំនងសង្គមកាន់តែទូលំទូលាយ

រឿងមួយគឺប្រាកដនៅពេលដែល​ស្ត្រី​មាន​អាជីពមួយ តាមពិតនាងកំពុងបង្កើតទំ​នាក់ទំនង​កាន់​តែ​ទូលំទូលាយ​នៅ​ក្នុង​រង្វង់សង្គមដោយមិនដឹងខ្លួន។ ការតភ្ជាប់នេះ អាចជួយគាត់នាពេលអនាគត ជាពិសេសប្រសិន​បើគាត់​ចង់​បង្កើត​អាជីវកម្មផ្ទាល់ខ្លួនរបស់គាត់។ ទំនាក់ទំនងសង្គម​នេះ​ អាច​សម្រេច​បាន​ប្រសិន​បើស្ត្រីធ្វើការពិតណាស់។ ប៉ុន្តែ​បើអ្នកគ្រាន់​តែជាស្ត្រីមេផ្ទះ ប្រហែល​ជា​មិន​អាច​ទទួលបានទំនាក់ទំនងដ៏ធំទូលាយ​នេះ​ទេ។

៥ គាំទ្រសមភាពយេនឌ័រ

តាមពិតទៅ មិនថាពួកគេចង់ធ្វើការ ឬអត់នោះទេ វាជាសិទ្ធិរបស់ស្ត្រីទាំងអស់ ដែលមិន​អាច​ប្រកួតប្រជែង​បាន។ ព្រោះ​សម័យ​នេះ​មនុស្ស​ស្រី​និង​បុរស​សម័យ​នេះ​ ​មាន​ភាព​ខុស​គ្នា​ពី​អតីតកាល។ ប្រសិន​បើ​ស្ត្រី​រៀបការ​សម្រេចចិត្ត​បន្ត​អាជីព​នោះ វា​ជា​ជម្រើស​ជីវិត​របស់​នាង។ វា​ក៏​អាច​ជា​ផង​ដែរ ប្រសិនបើនោះជាអ្វីដែលគាត់ចង់បានជាយូរមកហើយ ប៉ុន្តែ​ទទួល​បាន​វាឥឡូវនេះ មនុស្ស​ស្រី​ក៏​ស័ក្ដិសម​នឹង​បន្ត​ក្ដី​សុបិន​របស់​ខ្លួន​ឲ្យ​ខ្ពស់​ដូច​មេឃ មិន​មែន​មាន​តែ​បុរស​ទេ​ដែល​អាច​ធ្វើ​បាន​នោះ។ ស្ត្រី​ក៏​មាន​សិទ្ធិ​កំណត់​ជម្រើស​អាជីព​របស់ពួកគេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្នុង​នាម​ជា​ស្ត្រី អ្នក​ត្រូវ​ពិភាក្សា​អំពី​ការ​សម្រេច​ចិត្ត​ជាមួយ​ស្វាមី​របស់​អ្នក​ឡើង​វិញ។ ដូច្នេះ អ្នក​ក៏​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​ក្រោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ ជំហាន កៃខៃខ្លួនឯងឲ្យក្លាយជាមនុស្សមានគុណភាព

ចុចអាន៖អាកប្បកិរិយា ៥ នេះហើយ ជាមូលហេតុធ្វើឲ្យគូស្នេហ៍ឈានទៅបែកបាក់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម