KPT+
ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្ដាហ៍ទើបល្អ?
អ្នកមានផ្ទៃពោះបើចង់ដើរលេងបានអត់? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា បើចង់ដើរលេងប្រាកដជាបាន តែសម្រាប់អ្នកកៀកថ្ងៃសម្រាលមិនបានឡើយ យ៉ាងហោចណាស់ក៏មុនសប្ដាហ៍ ៣៦ដែរ។

លោកបានបន្តទៀតថា មុន៣៦ សប្ដាហ៍ដើរលេងបាន ព្រោះក្រោយ ៣៦ សប្ដាហ៍គឺជាវេលាគ្រប់ខែ កូនអាចសម្រាលក្នុងពេលណាមួយដែលយើងមិនដឹងមុន។ ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានបញ្ជាក់ថា ការធ្វើដំណើរកម្សាន្តនេះទៀតសោត គឺសម្រាប់ម៉ាក់ៗ និងកូនក្នុងផ្ទៃមានសុខភាពប្រក្រតីប៉ុណ្ណោះ ចំណែកឯការដើរកម្សាន្តទៀត ក៏មិនមែនជាឡើងភ្នំ ចូលព្រៃ ដែលស្ថានភាពផ្លូវពិបាក និងដាច់ស្រយាលឡើយ។
ការដើរកម្សាន្តពិតជាជួយឲ្យអារម្មណ៍ស្ត្រីមានផ្ទៃពោះដែលកំពុងតែធុញថប់ ហត់នឿយ និងទន្ទឹងចាំមើលមុខកូនយូរ បានធូរស្រាលរីករាយឡើងវិញបានមែន ហើយកូនក្នុងផ្ទៃក៏មានសុខភាពល្អទៅតាមនោះដែរ។ ប៉ុន្តែបើកន្លែង និងកត្តាសុខភាពផ្ទាល់ខ្លួនមិនល្អ ថែមទាំងកន្លែងដាច់ស្រយាល ក្នុងករណីមានបញ្ហាណាមួយ មណ្ឌលសុខភាព រួមទាំងគ្រូពេទ្យនៅទីនោះ គ្មានឧបករណ៍ ឬដឹងស្ថានភាពសុខភាពយើង និងកូនកន្លងមក ច្បាស់ជានាំគ្រោះថ្នាក់។

រឿងមួយចាំបាច់ដែលស្រ្តីពពោះគ្រប់រូបត្រូវដឹង គឺថាការកើតកូនមិនគ្រប់ខែមុន ៣៦ សប្ដាហ៍ក៏អាចកើតឡើងបានគ្រប់ពេល ដូចនេះបើទៅផ្លូវឆ្ងាយ បែកទឹកភ្លោះ ឈឺពោះសម្រាល ទាំងគ្មានត្រៀមសម្ភារៈ កូន និងម៉ាក់គិតយ៉ាងម៉េចទៅ?
ម្យ៉ាងទៀតអ្នកទើបមានផ្ទៃពោះដំបូងៗក៏រឹតតែប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរ ប្រសិនបើមានធ្លាក់ឈាម ឬឈឺចុកចាប់នោះ អាចរលូតកូនក៏មាន មូលហេតុព្រោះការធ្វើដំណើរផ្លូវឆ្ងាយមានរយៈពេលវែង ហើយបើបូករួមផ្លូវពិបាករលាក់រលើទៀតនោះ ពិតជាប៉ះពាល់មិនខាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដោយសារគុណសម្បត្តិ ៧នេះហើយ ទើបគេនិយមដើរលេងជួបជុំគ្រួសារ
ចុចអាន៖ ដឹងគុណសម្បត្តិមួយនេះ អ្នកខ្ជិលសមាធិនឹងភ្ញាក់ខ្លួនមិនខាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


