Connect with us

KPT+

កសាង​ប្រេន​បាន​ល្បី​ត្រដែត ​​បុគ្គល​ក៏​ក្លាយ​ជា​មហាសេដ្ឋី​​ក្នុង​វិស័យ​ម៉ូដ​ដូចគ្នា

បានផុស

នៅ

Hermes, Louis Vuitton, Uniqlo, H&M និង Gucci គឺ​ជា​ឈ្មោះ​ប្រេន​ល្បីៗ​ដែល​យើង​តែង​លឺ​ជា​រាល់ថ្ងៃ ។ តើ​សហគ្រិន​រូប​ណា​ខ្លះ ​ដែល​បាន​ចាប់ផ្ដើម​បង្កើត​ម៉ាក​ទាំង​នោះ​ រហូត​ប្រែ​ក្លាយ​វិស័យ​​ម៉ូដ​ ទៅ​ជា​ឧស្សាហកម្ម​ពិភពលោក​ ឲ្យ​មនុស្ស​បាន​ស្គាល់​មក​សព្វថ្ងៃ​នេះ។

ចង់​ដឹង​ថា​បុគ្គល​ណា​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ នៅ​ក្នុង​ឧស្សាហកម្ម​បង្ហាញ​ម៉ូដ​ ​មក​មើល​ទាំងអស់​គ្នា៖

១. Bernard Arnault  ( ១១៨,១ ពាន់​លាន​ដុល្លារ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Arnault គឺ​ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​របស់ LVMH ដែល​ជា​ក្រុមហ៊ុន​ទំនិញ​ប្រណីត​ធំ​បំផុត​របស់​ពិភពលោក។ Arnault ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​រយៈ​ពេល​ខ្លី​មួយ​ នៅ​ខែ ​មករា ​ឆ្នាំ ២០២០ ។ Arnault​ ផ្អែក​លើ​ម៉ាក​ជាង ៧០ (ស្ទើរ​តែ​ស្មើ​នឹង​អាយុ ៧១ ឆ្នាំ) ហើយ​រួម​មាន​ក្រុមហ៊ុន Louis Vuitton, Dior, Moet-Hennesy, Christian Dior, Sephora និង Bulgari ។

២. Amancio Ortega (៦៥,៤ ពាន់​លាន​ដុល្លារ)

Inditex គឺ​ជា​ក្រុមហ៊ុន​លក់​រាយ​សំលៀកបំពាក់​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ហើយ  ​Ortega គឺ​ជា​ម្ចាស់​ក្រុម​លក់​រាយ​ម៉ូដ​អេស្ប៉ាញ​នៃ Inditex និង​ជា​ម្ចាស់​ក្រុមហ៊ុន Zara, Pull & Bear, Bershka, Massimo Dutti, Stradivarius និង​ម៉ាក​ជា​ច្រើន​ទៀត។

Ortega ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ឥស្សរជន ៥៩ ភាគរយ​នៃ​ក្រុមហ៊ុន  Inditex ដែល​លោក​បាន​បង្កើត​ជាមួយ​អតីត​ភរិយា​ឈ្មោះ Rosalia Mera ក្នុង​ឆ្នាំ ១៩៧៥ ។

៣. Phil Knight (៤៤,៧ ពាន់​លាន​ដុល្លារ)

Knight បាន​ទៅ​សាកលវិទ្យាល័យ  Oregon ហើយ​បាន​បង្កើត​ស្បែក​ជើង​ម៉ាក Nike ដោយ​មាន​ជំនួយ​ពី​អតីត​គ្រូ​បង្វឹក​លោក Bill Bowerman។ នៅ​ឆ្នាំ ១៩៦៤ ពួកគេ​បាន​ចាយ​ប្រាក់ ៥០០ ដុល្លារ​ដើម្បី​ចាប់ផ្ដើម​គ្រប់យ៉ាង​ទាំងអស់ ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន Nike។ ប្រាក់​ចំណូល​របស់ Nike សព្វថ្ងៃ​មាន​ដល់ ៤៤ ពាន់​លាន​ដុល្លារ​អាមេរិក។

៤. François Pinault (៤៣,៣ ពាន់​លាន​ដុល្លារ)

Pinault គឺ​ជា​ម្ចាស់​នៃ​ក្រុម​ប្រណីត Kering ដែល​រួម​បញ្ចូល​ទាំង​ម៉ូដ​ល្បីៗ ដូចជា Gucci, Alexander McQueen និង Saint Laurent ។ Pinault និង​ក្រុម​គ្រួសារ​ក៏​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ដេញ​ថ្លៃ​របស់ Christie និង​ការ​ប្រមូល​សិល្បៈ​ចំនួន ៣០០០ ផ្នែក​ជាមួយ​នឹង​ស្នាដៃ​របស់ Picasso, Mondrian និង Jeff Koons ជាដើម។

៥. Tadashi Yanai (៣១.៥ ពាន់​លាន​ដុល្លារ)

Yanai ជា​ម្ចាស់​សំលៀកបំពាក់​ជប៉ុន ​ដែល​ជា​ក្រុមហ៊ុន​លក់​រាយ​ធំ​ជាងគេ​នៅ​អាស៊ី​ គឺ​ក្រុមហ៊ុន​ Uniqlo ។ រឿង​ជោគជ័យ​របស់​លោក​ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ខ្លាំង ​គឺ Yanai បាន​បើកហាង Uniqlo ដំបូង​នៅ​ឆ្នាំ ១៩៨៤ នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក​ លោក​បាន​ពង្រីក​យីហោ​ជប៉ុន​រហូត​ដល់​ជាង ២០០០ ហាង​នៅ​ក្នុង ២០ ប្រទេស។

ចំណែក​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ចំនួន ២១,៣ ពាន់​លាន​ដុល្លារ​អាមេរិក។

៦. Gerard និង Alain Wertheimer ( ២៤,៦ ពាន់​លាន​ដុល្លារ​អាមេរិក )

បងប្អូន​របស់​លោក Wertheimer គឺ​ជា​សហ​ម្ចាស់​នៃ​អាណាចក្រ Chanel និង​ត្រូវ​បាន​គេ​ហៅ​ថា​ជា“ មហាសេដ្ឋី​ដែល​មាន​ភាព​ស្ងប់ស្ងាត់​បំផុត​នៅ​ក្នុង​វិស័យ​ម៉ូដ” ។ Alain មាន​តួនាទី​ជា​ប្រធាន​ក្រុមហ៊ុន Chanel ខណៈ​ពេល​ដែល​លោក Gerard ជា​អ្នក​គ្រប់គ្រង​ផ្នែក​នាឡិកា​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​ស្វីស។

ក្រៅ​ពី​ម៉ាក Chanel បង​ប្អូន​ទាំងពីរ​នេះ​ជា​ម្ចាស់​ចម្ការ​ទំពាំងបាយជូរ​ជា​ច្រើន​នៅ​បារាំង​ និង នៅ​ជ្រលង​ភ្នំ Napa napa ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម