KPT+
បង្ហាញមុខមហាសេដ្ឋីដែលក្លាយជាអ្នកមានផ្នែកវេជ្ជសាស្ត្រប្រចាំឆ្នាំ ២០២០
ការកើនឡើងតម្រូវការ សម្រាប់ថ្នាំនិងឧបករណ៍វេជ្ជសាស្ត្រ បានជំរុញឲ្យអ្នកថែរក្សាសុខភាពមួយចំនួនក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។
នេះគឺជាអ្នកមានបំផុតទាំង ៦ រូបនៃផ្នែកវេជ្ជសាស្ត្រ ប្រចាំឆ្នាំ ២០២០ នេះ ៖
១. ZHONG HUIJUAN

មានទ្រព្យសម្បត្តិ ១៤,៦ ពាន់លានដុល្លារ នៃប្រទេសចិន។ គាត់ជាអតីតគ្រូបង្រៀនគីមីវិទ្យា បច្ចុប្បន្ននេះលោកស្រីគឺជានាយកប្រតិបត្តិនិងជាសហម្ចាស់ជាមួយកូនស្រី គឺលោកស្រី Sun Yuan នៃក្រុមហ៊ុនថ្នាំចិន Hansoh ។ គាត់ក៏ជាស្ត្រីមានបំផុតទី ២ នៅចិនផងដែរ។
ភាគហ៊ុនរបស់ក្រុមហ៊ុនឱសថ Hansoh បានកើនឡើងច្រើនជាង ៤០% ចាប់តាំងពីការបោះផ្សាយមូលបត្រលក់ជាសាធារណៈលើកដំបូង (IPO) របស់ខ្លួននៅផ្សារហ៊ុនហុងកុងកាលពីខែ កក្កដា ឆ្នាំ ២០១៩ ។
២. SUN PIAOYANG

មានទ្រព្យសម្បិត្ត១១,៨ ពាន់លានដុល្លារ នៃប្រទេសចិន។ លោក Sun គឺជាអ្នកបច្ចេកទេសម្នាក់នៅក្រុមហ៊ុនឱសថ ដែលគ្រប់គ្រងដោយរដ្ឋ ដែលត្រូវបានប្រកាសជាសាធារណៈ ហើយត្រូវបានគេដាក់ឈ្មោះថ្មីថា Jiangsu Hengrui។ លោកបានធ្វើការរហូតក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Jiangsu Hengrui និងបានរៀបការជាមួយអ្នកស្រី Zhong Huijuan ។
៣. LI XITING

ទ្រព្យសម្បិត្ត១១,៦ ពាន់លានដុល្លារនៃប្រទេសចិន។ លោក LI គឺជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Mindray វេជ្ជសាស្ត្រអន្តរជាតិ ដែលផលិតឧបករណ៍វេជ្ជសាស្ត្រសម្រាប់មន្ទីរពេទ្យនៅជុំវិញពិភពលោក។
លោកបានបង្កើនផលិតកម្មនៅពេលដែលតម្រូវការសម្រាប់ឧបករណ៍របស់ Mindray បានហក់ឡើងយ៉ាងខ្លាំង ចំពេលមានការឆ្លងរាលដាលនៃជំងឺឆ្លង។
៤. XU HANG

ទ្រព្យសម្បិត្ត១១,២ ពាន់លានដុល្លារ នៃប្រទេសចិន។ លោកជាប្រធានក្រុមហ៊ុន Mindray Medical លោក Xu បានបង្កើនទ្រព្យសម្បត្តិទ្វេដងនៅក្នុងឆ្នាំកន្លងមក។ បន្ទាប់ពីការផ្ទុះឡើងនៃកូវីត១៩ បានឈានដល់ទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិក ភាគហ៊ុនរបស់ Mindray បានកើនឡើងជាង ៣០% ។
៥. THOMAS STRUENGMANN និង ANDREAS STRUENGMANN

THOMAS មានទ្រព្យសម្បិត្ត៩,៦ ពាន់លានដុល្លារ ANDREAS មានទ្រព្យសម្បិត្ត៩,៦ ពាន់លានដុល្លារ នៃប្រទេស អាល្លឺម៉ង់។ បងប្អូនភ្លោះទាំងពីរនេះបានបង្កើតក្រុមហ៊ុនផលិតឱសថទូទៅ Hexal ក្នុងឆ្នាំ ១៩៨៦ ហើយបានលក់ឲ្យទៅក្រុមហ៊ុនឱសថ Novartis ក្នុងតម្លៃ ៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៥ ។
ចាប់តាំងពីពេលនោះមក ពួកគេបានបណ្ដាក់ទុនមួយក្ដាប់តូច នៃក្រុមហ៊ុនជីវៈបច្ចេកវិទ្យាផ្សេងទៀត និងរួមគ្នាកាន់កាប់ជិតពាក់កណ្ដាលនៃក្រុមហ៊ុនអាល្លឺម៉ង់ ដែលបានចុះបញ្ជីនៅអាមេរិកឈ្មោះ BioNTech ដែលកំពុងបង្កើតវ៉ាក់សាំងការពារមេរោគ។ ភាគហ៊ុនរបស់ក្រុមហ៊ុន BioNTech បានកើនឡើងយ៉ាងខ្លាំង ដោយបង្កើនទ្រព្យសម្បត្តិរបស់ម្នាក់ៗពី ៤,៤ ពាន់លានដុល្លារ កាលពីឆ្នាំមុន។
៦. CYRUS POONAWALLA

មានទ្រព្យសម្បិត្ត៨,២ ពាន់លានដុល្លារ នៃប្រទេសឥណ្ឌា។ វិទ្យាស្ថាន Serum បានបង្កើតឡើងនិងមានឈ្មោះ Poonawalla គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក ដែលផលិតវ៉ាក់សាំងសម្រាប់ជំងឺកញ្ជ្រឹល ជំងឺខួរឆ្អឹងខ្នង តេតាណូសនិងច្រើនទៀត។
នៅខែកុម្ភៈវិទ្យាស្ថានបានចាប់ដៃគូជាមួយក្រុមហ៊ុនជីវវិទ្យាសំយោគអាមេរិកឈ្មោះ synthetic ដើម្បីធ្វើការលើវ៉ាក់សាំងការពារមេរោគ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
ចុចអាន៖បង្ហាញមុខស្ត្រីឆ្នើមក្នុងពិភពធុរកិច្ច ដែលមានវត្តមានលើទស្សនាវដ្ដី Forbes ក្នុងឆ្នាំ ២០២០
ចុចអាន៖អ្នកនឹងក្លាយជាសេដ្ឋីនាថ្ងៃខាងមុខ បើមានសញ្ញាទាំងនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


