KPT+
អាថ៌កំបាំងនៃជោគជ័យលោកស្រី ZHANG YIN ម្នាក់ក្នុងបញ្ជីនៃអ្នកមានបំផុតនៅលើពិភពលោក
លោកស្រី Zhang Yin គឺជាស្ថាបនិកនៃក្រុមហ៊ុនក្រដាសកែច្នៃមួយ ប៉ុន្តែបច្ចុប្បន្នឈរនៅលើបញ្ជីនៃក្រុមអ្នកមានបំផុតនៅលើពិភពលោក។
តើអ្វីខ្លះ ជាអាថ៌កំបាំងនៃភាពជោគជ័យរបស់លោកស្រី?
ដោយមានទ្រព្យសម្បត្តិសុទ្ធប្រមាណជាង ៣,៤ ពាន់លានដុល្លារ លោកស្រី Zhang Yin មានទ្រព្យសម្បត្តិច្រើនជាងអ្នកសិល្បៈ Oprah Winfrey និងអ្នកនិពន្ធរឿង “Harry Potter” គឺ លោកស្រី J. K. Rowlingទៅទៀត ។
កាលនៅក្មេងពេលនៅសាលារៀន Zhang ត្រូវបានគេសរសើរថា ជាគំរូដល់ក្មេងស្រីជនជាតិចិនវ័យក្មេងអំពីសក្ដានុពលនិងសមត្ថភាពគ្មានដែនកំណត់របស់គាត់។ ហើយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយចិន គាត់ត្រូវបានគេប្រដូចទៅនឹង Hua Mulan ដែលជាវីរនារីនាសតវត្សរ៍ទី ៦ ដែលបានទទួលជោគជ័យក្នុងវប្បធម៌ដែលគ្រប់គ្រងដោយបុរស ដោយចូលរួមជាមួយកងទ័ពការពារមាតុភូមិរបស់នាង។
ប្រជាប្រិយរបស់ Zhang Yin គឺចាប់ផ្ដើមធ្វើពីក្រដាស

ការចាប់ផ្ដើមរបស់ Zhang Yin មិនខុសពី Mulan ទេ។ នាងដូចជាវីរនារី ដោយបានផ្លាស់ប្ដូរពីការចាប់ផ្ដើមតិចតួច ទៅទទួលបានជោគជ័យដ៏ធំធេង ប្រឆាំងនឹងឧបសគ្គមួយចំនួន។ មិនតែប៉ុណ្ណោះនាងបានកើតក្នុងគ្រួសារទាហានម្នាក់ នៅខេត្តនៃភាគខាងជើង និងជាកូនស្រីច្បងក្នុងចំណោមបងប្អូនបង្កើត ៧ នាក់ គឺ Zhang និងក្រុមគ្រួសារបានប្រឈមនឹងសម្ពាធ ការបំភិតបំភ័យពីរដ្ឋាភិបាលកុម្មុយនិស្តនៅប្រទេសចិន និងសមាជិកក្រុមម៉ាហ្វីយ៉ា។
ក្នុងឆ្នាំ ១៩៨៥ Zhang បានផ្លាស់ទៅហុងកុង ហើយបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនជំនួញក្រដាសសំរាមដំបូងគេរបស់គាត់ ដោយចំណាយត្រឹមតែពីរបីពាន់ដុល្លារប៉ុណ្ណោះ។ ទោះបីមានការលំបាកផ្នែកហិរញ្ញវត្ថុនិងដៃគូអាជីវកម្មដែលមិនស្មោះត្រង់ក៏ដោយ ក៏ Zhang បានគ្រប់គ្រងដើម្បីកសាងទ្រព្យសម្បត្តិរបស់គាត់។ ៥ ឆ្នាំក្រោយមកគាត់និងស្វាមីបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកវិញ។
នៅអាមេរិកគឺជាកន្លែងដែលសហគ្រាស Nine Dragons បានចាប់កំណើតដំបូង។ ដោយសារតែមានការខ្វះខាតសម្ភារៈក្រដាសនៅក្នុងប្រទេសចិន ជំនួញក្រដាសរបស់គាត់មិនបានធ្វើឡើយ។ ប៉ុន្តែលោកស្រីនិងស្វាមីបានខិតខំតស៊ូកែច្នៃ អ្វីដែលអាចធ្វើបាន។ ខណៈពេលនោះ ចំពេលដែលសហរដ្ឋអាមេរិកមានក្រដាស សំរាមជាច្រើននៅគ្រប់ទីកន្លែង ដែលគាត់និងស្វាមី បានចាប់ផ្ដើមបង្កើតប្រព័ន្ធដើម្បីប្រមូលនិងខ្ចប់ក្រដាសនៅអាមេរិក បន្ទាប់មកបញ្ជូនវាទៅចិន ដើម្បីយកទៅកែច្នៃជាផលិតផលក្រដាសដែលអាចប្រើបាន។ នៅពេលដែលក្រដាសសំរាមត្រូវបានប្ដូរទៅជាប្រអប់ក្រដាសកាតុងធ្វើកេស និងផលិតផលក្រដាសផ្សេងទៀត វត្ថុទាំងនោះក៏បានលក់ចេញជាហូរហែ។
ជោគជ័យបន្តរបស់លោកស្រី Zhang

ដើម្បីជួយដល់បន្ទុកការងារនិងអាចគ្រប់គ្រងប្រតិបត្តិការរបស់គាត់នៅចិន លោកស្រី Zhang បានបង្កើតក្រុមហ៊ុន Nine Dragons ក្រដាសឧស្សាហកម្មនៅខេត្ត ក្វាងទុង ប្រទេសចិន ដើម្បីអមដំណើរអាជីវកម្មនៅអាមេរិករបស់គាត់។ បច្ចុប្បន្ននេះអាជីវកម្មរបស់គាត់មានសមត្ថភាពផលិតផលិតផលក្រដាសចំនួន ៣,៣ លានតោន ហើយក្រុមហ៊ុន Nine Dragons បានអះអាងថា អាជីវកម្មពហុជាតិដូចជាក្រុមហ៊ុន Nike Sony TCL និង Coca-Cola ជាអតិថិជនជាប្រចាំរបស់ក្រុមហ៊ុន។
ក្នុងនាមជាស្ត្រីមានជាងគេបំផុតនៅលើពិភពលោក លោកស្រីមិនបានបន្ថយមហិច្ឆតាឡើយ។ នៅលើគេហទំព័ររបស់ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនចិនទាំងពីរកំពុង “ពង្រីកយ៉ាងឆាប់រហ័ស” ហើយក្រុមហ៊ុន Nine Dragons គឺជាអ្នកផលិតក្រដាសដែលមានទំហំធំជាងគេ។
នៅពេលអនាគត Nine Dragons សង្ឃឹមថា អាចបង្កើនផលិតកម្មរបស់ខ្លួនដល់ ៥.៣៥ លានតោនក្នុងមួយឆ្នាំ។ ប៉ុន្តែរឿងមួយដែលលោកស្រីបានបញ្ជាក់ច្បាស់គឺ Nine Dragons មិនត្រូវបានផ្ដល់ជូនផលប្រយោជន៍ដល់បរទេសឡើយ លោកស្រីនៅតែថែរក្សានិងការពារនៃ“ អធិរាជក្រដាស” សម្រាប់ឆ្នាំខាងមុខដដែល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖legalzoom
ចុចអាន៖មេរៀនជីវិតពីស្ថាបនិកយីហោ COCO CHANEL អ្នកស្រី GABRIELLE B. CHANEL
ចុចអាន៖ប្រាក់មិនមែនជាគោលដៅ តែជាឧបករណ៍ជួយឱ្យសម្រេចគោលដៅ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


