KPT+
រឿងរ៉ាវ ១០ យ៉ាង ពីហូលីវូដ ភាគច្រើនពុំសូវមានអ្នកណាដឹងឡើយ
តារារូបណាដែលមិនចង់ឈានជើងឈរឈ្មោះនៅក្នុងវិស័យហូលីវូដលំដាប់ពិភពលោកនោះ កេរ្តិ៍ឈ្មោះល្បីល្បាញ ចំណូលវាល់លាន សុទ្ធសឹងតែជារបស់កំពុងរង់ចាំបុគ្គលល្បីៗក្នុងវិស័យនោះទៅហើយ។ មនុស្សភាគច្រើនយល់ច្រឡំថា ហូលីវូដជាទីក្រុង ការពិតផ្លាកដែលឃើញរាល់ដងនោះគឺស្ថិតនៅក្នុងទីក្រុង Los Angeles ទៅវិញទេ។
ដូច្នេះអ្នកត្រៀមខ្លួនដឹងអំពីរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ក្នុង “Hollywood” ហើយឬនៅ? រឿង ១០ យ៉ាងអំពីហូលីវូដមានដូចខាងក្រោមនេះ៖

១. ភាពយន្តដែលចំណាយទុនអស់ច្រើនជាងគេបំផុតគឺរឿង “Pirates Of The Caribbean: At World’s End” ចំណាយទុនអស់ដល់ទៅ ៣០០លានដុល្លារ

២. រឿង “Jazz Singer” ជារឿងដំបូងបំផុតដែលមានសម្លេង ហើយចំណាយទុនអស់ ៤២២,០០០ ដុល្លារ

៣. ផ្លាក “Hollywood” ធ្វើឡើងនៅឆ្នាំ១៩២៣ និងចំណាយអស់ ២១,០០០ ដុល្លារ
៤. បងប្អូនប្រុសបួននាក់ ជាអ្នកលក់សាប៊ូនៅរដ្ឋ Ohio បានបង្កើតស្ទីតយោភាពយន្តដំបូងបង្អស់នៅហូលីវូដក្នុងឆ្នាំ១៩១៨ គឺ “Warner Brothers”

៥. សណ្ឋាគារល្បីល្បាញនេះបើកនៅឆ្នាំ១៩៥៨ សម្រាប់តារាល្បីៗមកសម្រាក

៦. រឿងចេញដំបូងបំផុតគឺរឿង “In Old California” មានរយៈពេល ១៧នាទី

៧. ក្នុងឆ្នាំ១៩៣២ មានតារាស្រីម្នាក់ឈ្មោះ Peg Entwistle អាយុ២៤ឆ្នាំ លោតពីលើអក្សរHមក គេនិយាយតៗគ្នាថាព្រលឹងរបស់គាត់នៅចាំលងនៅផ្លាកសញ្ញានោះ

៨. លោក Hugh Hefner គឺជាអ្នកគាំទ្រផ្កាប់មុខម្នាក់ គាត់បរិច្ចាគទឹកប្រាក់ ២៧,០០០ដុល្លារ ដើម្បីជួសជុលផ្លាក Hollywood

៩. នៅឆ្នាំ១៩៧៦ មានការផ្លាស់ប្ដូរផ្លាកសញ្ញាលេងពី “Hollywood” ទៅជា “Hollyweed”

១០. ប្រធានស្ទីតយោ Jack Warner ស្ថិតនៅក្នុងបញ្ជីប្រហារជីវិតរបស់ អ៊ីត្លែរ ដោយសារតែខ្សែភាពយន្ត “Confessions of a Nazi Spy”៕
ប្រែសម្រួលដោយ៖ វារី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


