KPT+
អាកប្បកិរិយាសត្វឆ្កែ ១៣ ចំណុច ម្ចាស់គួរដឹង
សត្វឆ្កែគឺជាមិត្តល្អបំផុតសម្រាប់មនុស្ស និងសុទ្ធតែជាសត្វចិញ្ចឹមដ៏គួរឲ្យស្រលាញ់ដែលចេះមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។
ដូច្នេះហើយទើបសត្វឆ្កែប្រាស្រ័យទាក់ទងនឹងម្ចាស់តាមអាកប្បកិរិយានិងសម្លេង ប៉ុន្តែម្ចាស់ត្រូវយល់ពីសកម្មភាពនោះឲ្យច្បាស់ទើបមានប្រសិទ្ធិភាព ខាងក្រោមនេះ នឹងជាជំនួយដល់ឪពុកម្ដាយដែលមានកូនជើងបួនទាំងអស់ ឲ្យយល់ដឹងបន្ថែមពីគាត់។

១. កកេរគ្រឿងសង្ហារិម
ភាគច្រើនកូនឆ្កែវារមាស់ធ្មេញទើបចូលចិត្តទៅកកេរបែបនេះ ក្នុងករណីវាធំហើយនៅតែកកេរមានន័យថាអ្នកគួរតែនាំវាដើរលេងខ្លះហើយ។
២. យករបស់លេងមកឲ្យ
នេះជាវិធីយកចិត្តម្ចាស់ កុំចេះតែបោះរបស់នោះដូចបាល់ប្រយ័ត្នវាអន់ចិត្ត។
៣. ស្ងាប
ឆ្កែណាស្ងាបច្រើនមានន័យថាវាជាឆ្កែដែលមិនខ្វល់ពីអីទាំងអស់និងមានអារម្មណ៍កក់ក្ដៅ ជួនកាលការស្ងាបក៏បង្ហាញអំពីស្ត្រេស ភ័យខ្លាចជាដើម។
៤. មុនអ្នកចេញទៅ
ថ្ងៃអ្នកយកវាទៅផ្ញើរគេហើយងាកមកមើលវាធ្វើមុខកម្សត់ធ្វើឲ្យអ្នកមិនដាច់ចិត្ត ការពិតនោះអាចជាទឹកមុខធម្មតាព្រោះវាទុកចិត្តអ្នកថានឹងត្រឡប់មកវិញ។
៥. ក្រលាស់អណ្ដាត
ពេលវាដឹងខុសពីកំហុសណាមួយវាធ្វើបែបនេះដើម្បីសុំទោសពីម្ចាស់។
៦. យកជើងទល់ទ្រូងម្ចាស់
វាប្រហែលជាចង់បានអ្វីមួយ ឬចង់ប្រលែងលេងជាមួយម្ចាស់ រីឯកូនឆ្កែវិញមានន័យថាវាឃ្លានហើយ។

៧. អូសគូទ
ចំណុចនេះមិនមែនជារឿងគួរឲ្យសើចនោះទេ អ្នកត្រូវយកវាទៅពេទ្យព្រោះនេះជាសញ្ញានៃបញ្ហាសុខភាពរបស់ឆ្កែ។
៨. លៀនអណ្ដាតមកចំហៀង
ជាសញ្ញានៃភាពរីករាយនិងស្ងប់ចិត្ត កុំច្រឡំថាគ្នាឆ្កួត។
៩. លូ
សម្រាប់ឆ្កែលូគឺប្រៀបបាននឹងមនុស្សស្រែក ដូច្នេះវាលូដោយសារតែកំហឹងឬថប់អារម្មណ៍សូមបណ្ដោយឲ្យវាលូទៅ។
១០. ដេញខាំកន្ទុយខ្លួនឯង
អ្នកប្រាកដជាគិតថាវាលេងម្នាក់ឯង តែនេះជាសកម្មភាពបង្ហាញពីសុខភាពឬជំងឺអាកប្បកិរិយា។ ចំណែកឯសត្វឆ្កែដែលកកេរកន្ទុយវិញអាចជាសញ្ញា អាឡ័កស៊ី បញ្ហារន្ធគូទ ឬជំងឺ OCD។
១១. ហិតគូទ
វាមិនប្លែកទេសម្រាប់ឆ្កែ ការហិតគូទគ្នាគឺជាវិធីប្រាស្រ័យទាក់ទងនឹងដឹងបន្ថែមពីឆ្កែដទៃទៀតដូចជា ភេទ សីតុណ្ហភាព និងចំណីអាហារ។
១២. គេងដូចកញ្ជ្រោង
ជួយយកភួយដណ្ដប់ឲ្យផង ព្រោះវារងាទើបវាគេងបែបនឹង។

១៣. ទៅបន្ទប់ទឹកតាម
ការបន្ទោរបង់ធ្វើឲ្យអ្នកជាសមាជិកសំខាន់បំផុត ដើម្បីការពារសមាជិកពីការបៀតបៀនអំឡុងពេលដោះទុក្ខសត្វ ឆ្កែនឹងចាំការពារអ្នករហូតដល់រួចរាល់៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ពូជសុនខមួយប្រភេទ ល្បីកាចខ្លាំង ដោយសារតែមូលហេតុទាំង ៥ នេះ
ចុចអាន៖ពូជសុនខ ១០ ប្រភេទ មានរូបរាងស្រស់ស្អាត និងវ៉ៃឆ្លាតខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


