Connect with us

KPT+

ភ្ញាក់ផ្អើល! រកឃើញសំបុកពីងពាងអាចទ្រចាបមួយក្បាល ដោយមិនដាច់រហែក

បានផុស

នៅ

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក Arty Schronce អ្នកជំនាញខាងធម្មជាតិ គាត់បានប្រទះឃើញសត្វស្លាបមួយក្បាលជាប់អន្ទាក់សំបុកពីងពាងពណ៌មាសនៅក្រៅបង្អួចរបស់គាត់។ ដោយសារតែការចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នោះលោក Arty ក៏សម្រេចចិត្តទៅមើលឲ្យជិតទើបដឹងថា​​ ចាបនោះមិនមែនជាប់អន្ទាក់ទេគ្រាន់តែឈរលើសំបុកពីងពាង Trichonephila clavata ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីម្ចាស់សំបុកភ័យពេករត់បាត់ស្រមោល សត្វចាបក៏ចឹកស៊ីសត្វល្អិតតូចៗដែលជាប់សំបុកខ្លះ រួចហើរទៅបាត់ទៅ។ សាច់រឿងនេះមានរយៈពេលប្រហែលតែ ២នាទីទេ ប៉ុន្តែលោក Arty សង្ស័យថាប្រាកដជាមានអ្វីពិសេសហើយទើបគាត់ទៅពិនិត្យមើលម្ដងទៀតនៅថ្ងៃស្អែក ឃើញថាពីងពាងនៅទីនោះដដែលជាមួយនឹងសំបុកដ៏រឹងមាំមិនដាច់រហែករបស់វា។ លោក Andy Davis ជាអ្នកជំនាញពីងពាងនៅសាកលវិទ្យាល័យ Georgia លាន់មាត់ “វាពិតជាអស្ចារ្យមែន” ចំពោះព្រឹត្តិការណ៍ចាបឈរលើសំបុកពីងពាងនេះ។ សត្វចាបខាងលើជាប្រភេទសត្វចាប Cardinals មានទម្ងន់ប្រហែល ៤៩ក្រាម មានន័យថាសំបុកពីងពាងនោះអាចទ្រទ្រង់ទម្ងន់យ៉ាងហោចណាស់ ៦៩ក្រាម គឺច្រើនជាងសំបុកពីងពាងធម្មតា។

ពីងពាង Trichonephila clavata 

លើសពីនេះគេដឹងថា សត្វចាបប្រភេទ Cardinals មិនមែនជាប្រភេទសត្វចូលចិត្តលួចអាហាររបស់អ្នកដទៃទេ ព្រោះវាចំណាយពេលប្រមាញ់យូរៗណាស់ ដូច្នេះហើយព្រឹត្តិការណ៍លើកនេះវាពិសេសជាងរាល់ដងបន្តិច ដោយសារតែអាកប្បកិរិយារបស់វាជារឿងថ្មីសម្រាប់អ្នកស្រាវជ្រាវ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ ពីងពាង ក្នុងក្ដីសុបិន ជាសារសំខាន់រំលឹកឲ្យប្រយ័ត្នខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ចរាចរណ៍២ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម