វប្បធម៌ ជំនឿ
ពីងពាង ក្នុងក្ដីសុបិន ជាសារសំខាន់រំលឹកឲ្យប្រយ័ត្នខ្លួន
ពីងពាងក្នុងសុបិន ជាសារសម្រាប់ឲ្យយើងត្រូវមានស្មារតីដឹងខ្លួនឲ្យទាន់ពេល។ ព្រោះពីងពាង ចង់បង្ហាញពីរឿងអាក្រក់ និងល្អស្មើដៃស្មើជើងគ្នា ជាហេតុឲ្យយើងត្រូវមានការប្រុងប្រយ័ត្ន គ្រប់ជំហ៊ានផងដែរ។
ប្រសិនបើអ្នកគេងសុបិនឃើញ ៖
សុបិនឃើញពីងពាង
បញ្ជាក់បានថា ក្នុងអំឡុងពេលនេះ អ្នកអាចនឹងត្រូវគេបោក ឬចង់បានផលប្រយោជន៍អ្វីមួយពីអ្នក។ ម៉្លោះហើយ សូមកុំទុកចិត្ត អ្នកណាម្នាក់ងាយៗឲ្យសោះ ប្រយ័ត្នបោសគូថខោគ្មានសល់អ្វី។ ជាពិសេស មុននឹងចុះហត្ថលេខា លើកិច្ចសន្យា ណាមួយ អ្នកគួរតែអានឯកសារ ឬសង្គេតមើលឲ្យគ្រប់ជ្រុងជ្រោយ និងប្រុងប្រយ័ត្នឲ្យខ្លាំង។

សុបិនឃើញពីងពាងខាំ
បញ្ជាក់បានថា អ្នកកំពុងត្រូវបានគេបង្កាច់បង្ខូច ឬនិយាយដើមឲ្យខូចឈ្មោះឥតបានការ។ ដូច្នេះចូរប្រុងប្រយ័ត្ន និងមានស្មារតីក្នុងខ្លួនឲ្យមែនទែន! ប្រយ័ត្នប្រហែសបាត់ និងខាតបង់អាសារ នូវរឿងមួយចំនួន។
សុបិនឃើញពីងពាងជាច្រើន
បានន័យថា អ្នកនឹងទទួលបានដំណឹងល្អក្នុងកិច្ចការងារ ឬទទួលបានដំណឹងល្អពីមនុស្សជិតស្និទ្ធ។ តែយ៉ាងណា ចូរប្រុងប្រយ័ត្នមនុស្សណាម្នាក់ ដែលមកផ្អែមសំដីដាក់យើង។

ឃើញខ្លួនឯងដេញពីងពាង
បានន័យថា អ្នកនឹងទទួលបានសំណាងពីភេទផ្ទុយ ឬមនុស្សពិសេសណាម្នាក់។ ទោះតិចឬច្រើន ក៏ទទួលយកហើយមានអំណរអរគុណ ទៅកាន់អ្វីដែលទទួលបាន៕
គ្រូ ណុប
ចុចអាន៖ព្រះសង្ឃនិងព្រះពុទ្ធ ក្នុងសុបិន តំណាងឲ្យកាងារឡើងស្រឺតៗ ជីវិតថ្កុំថ្កើងជាងមុន
ចុចអាន៖ឃើញខ្លួនឯង ស្ទូចត្រីក្នុងសុបិន បង្ហាញពីជោគលាភធំ កំពុងមកដល់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ


