ព័ត៌មានជាតិ
ទៅដើរលេងខេត្តឧត្តរមានជ័យ មិនគួររំលងតំបន់ទេសចរណ៍ទាំង ០៩ កន្លែងនេះ
ខេត្តឧត្តរមានជ័យ ទោះបីនៅឆ្ងាយពីតំបន់ប្រជុំជនស្ថិតនៅជាប់ព្រំដែនថៃក៏មានកន្លែងដើរលេងកម្សាន្តជាច្រើនកន្លែង សម្រាប់ភ្ញៀវទេសចរ ដូចជារមណីយដ្ឋានទឹកធ្លាក់ តំបន់ប្រាសាទបុរាណ និងតំបន់ប្រវត្តិសាស្រ្តជាដើម។
កន្លែងទេសចរណ៍ទាំង ០៩ កន្លែងនេះ គឺគោលដៅទេសចរណ៍ដ៏ទាក់ទាញដែលភ្ញៀវទេសចរមិនគួរមើលរំលងសម្រាប់ដំណើរកម្សាន្តមកខេត្តឧត្តរមានជ័យ។
១. ទឹកជ្រោះដាចំប៉ី

ទឹកជ្រោះដាចំប៉ី ឬក៏គេច្រើនហៅថា ទឹកធ្លាក់ល្អាងតាថុង,ទឹកធ្លាក់ចំបុី មានទីតាំងស្ថិតនៅ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងមានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ ពីផ្សាររង្វង់មូលអន្លង់វែង។
ចំណុចទាក់ទាញ ដែលភ្ញៀវទេសចរចូលចិត្តទៅលេងទឹក, ពិកនិច, ដើរលេងគយគន់ទេសភាព។
២.ប្រាសាទខ្នារ

ប្រាសាទខ្នារ ជាប្រាសាទបុរាណវ័យចំណាស់មួយសាងសង់នៅសតវត្សទី ១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៤។ ប្រាសាទនេះមានចម្លាក់ក្រឡោតទាបស្រស់ស្អាត រួមទាំងរូបទេពជាច្រើននៅលើផ្ទាំងថ្មធម្មជាតិ។ នៅតាមផ្លូវទៅប្រាសាទមានការរៀបចំដោយមាន ជណ្តើរឡើងធ្វើអំពីឈើចំនួន1181កាំ បត់បែនតាមចន្លោះផ្ទាំងថ្មតូចធំ និងព័ទ្ធជុំដោយដើមឈើតូចធំបង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីគយគន់។
៣. ប្រាសាទដំរីទ្រោម

ប្រាសាទដំរីទ្រោម ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ នៅលើជួរភ្នំដងរែក សាងសង់ឡើងនៅសតវត្សទី១១ ដល់ សតវត្សទី១៣។ ប្រាសាទនេះមានដុំថ្មមួយដុំមានរាងដូចសត្វដំរីទ្រោម ឱនដងខ្លួនដល់ដី រាង និង សណ្ឋាននេះបញ្ជាក់អោយឃើញថាប្រាសាទនេះ ជាទីកន្លែងដែលដំរីទ្រោមខ្លួនអោយព្រះរាជាយាងគង់លើខ្នងត្រង់ប្រាសាទនេះ។ មិនតែប៉ុណ្ណោះបារមីដំរីទ្រោមខ្លាំង ទើបគ្រប់គ្នាមានការជឿជាក់។
៤. ប្រាសាទតា ក្របី

ប្រាសាទតា ក្របី ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញក្រោយពេលទាហានកម្ពុជា និងថៃ វាយប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងប្រាសាទចំណាស់នេះ។ បច្ចុប្បន្នទីតាំងប្រាសាទមានទាំងទាហានខ្មែរថៃឈរជើង តែភ្ញៀវទេសចរនៅតែអាចទៅទស្សនាបានជាធម្មតា។
៥. ប្រសាទតា មាន់ធំ

ប្រាសាទតាមាន់ធំកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា នៅក្នុងសម័យអាណាចក្រអង្គរ ដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែក។ ប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទ គេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូង ហើយប្រសិនបើគេចេញពីខ្លោងទ្វារប្រាសាទ គេអាចធ្វើដំណើរលើផ្លូវបុរាណ ដែលមកពីរាជធានីអង្គរ ចំណែកនៅខាងក្រោមមានស្រះទឹកបុរាណមួយ។
៦. រមណីយដ្ឋាន ដីរលុះធំ

រមណីយដ្ឋាន ដីរលុះធំ មានចម្ងាយ១៨គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យ។ រមណីយដ្ឋាននេះ កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្ត ជាពិសេសគឺថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃបុណ្យធំៗ។
៧. ផ្ទះតាម៉ុក

ផ្ទះតាម៉ុក ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៦៨ ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យ។ នៅទីនោះមានរូបសំណាកដែលនៅសេសសល់ពិពណ៌នាក្នុងកំឡុងពេលមេដឹកនាំខ្មែរក្រហមតស៊ូបង្ហូរឈាមប្រឆាំងនឹងរដ្ឋាភិបាល។
៨. វត្តប្រាសាទរាជាសំរោង

វត្តប្រាសាទរាជាសំរោង មានទីតាំងស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វត្តនេះមានការរៀបចំបានយ៉ាងល្អ និងមានវិហារដ៏ធំមួយមានគូរគំនូរទាក់ទងជាមួយពុទ្ធប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធផងដែរ។
០៩. អូស្មាច់

អូស្មាច់ជាច្រកព្រំដែននៅតាមព្រំដែនកម្ពុជា–ថៃ ចម្ងាយប្រហែល ៤១ គីឡូម៉ែត្រពីទីរួមខេត្តឧត្តរមានជ័យ។ ក្រៅពីច្រកសម្រាប់ការដោះដូរពាណិជ្ជកម្មនិងលំហូរអ្នកដំណើរ ក៏មានរៀបចំកន្លែងកម្សាន្តដូចជាកាស៊ីណូ ភោជនីយដ្ឋានល្អៗ និងសណ្ឋាគារប្រណីតៗ៕
ដោយ៖ ថារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ