KPT+
វិធីងាយៗដើម្បីធ្វើសមាធិមានប្រសិទ្ធិភាព
គ្នាយើងរមែងយល់ថា ការធ្វើសមាធិ ទាល់តែអង្គុយបិទភ្នែក រក្សាឥរិយាបថស្ងៀមស្ងាត់ ទើបអាចទទួលបានប្រសិទ្ធិភាព។ តាមពិតទៅ វិធីនៃការធ្វើសមាធិមានច្រើនសណ្ឋាន ដែលអាចអនុវត្តមានប្រសិទ្ធិភាពដូចគ្នា ដោយពុំចាំបាច់តែស្ងៀមឈឹងតែឯងនោះទេ។

ថ្ងៃនេះ កម្ពុជាថ្មី នឹងលើកយកវិធីធ្វើសមាធិពីរប្រភេទបែបងាយៗ តែអាចហុចផលល្អ មិនចាញ់បែបផ្សេងឡើយ!
សមាធិបែបស្រមើស្រមៃ

ការស្រមៃ ជាវិធីនៃការធ្វើសមាធិមួយដែលពេញនិយម និងមានប្រសិទ្ធិខ្លាំងផងដែរ។ វាជួយឲ្យអារម្មណ៍ធូរស្រាលបានច្រើន ព្រមទាំងបន្ថយភាពតានតឹងបានខ្ពស់។
វិធីនេះប្រើបានរាល់ថ្ងៃ ក្នុងមួយថ្ងៃ ៥-២០ នាទី។

សូមអង្គុយចុះ ហើយបិទភ្នែកស្រមៃដល់កន្លែងដ៏ស្រស់ស្អាតបំផុតដែលយើងចង់ទៅ ឬកន្លែងណាមួយដែលធ្លាប់ផ្ដល់ក្ដីសុខដល់យើងពីមុន។ ដកដង្ហើមចេញនិងចូលវែងៗ មួយៗ គិតដល់ទីនោះ ដោយមើលសម្រស់ធម្មជាតិ ស្រូបក្លិនលម្អង ស្ដាប់សំឡេងព្រៃព្រឹក្សនិងសត្វ។ល។ បន្ទាប់មកផ្លាស់ប្ដូរឥរិយាបថ ៣ឬ៥ នាទីម្ដង ដើម្បីកុំឲ្យចុកស្រពន់។ នៅពេលស៊ាំហើយ យើងអាចអង្គុយម្ដង ១០-២០ សឹមបញ្ចប់ការសមាធិនេះ។
សមាធិបែបនិយាយចេញក្រៅ

ការសមាធិប្រភេទនេះ ពុំចាំបាច់នៅស្ងៀមស្ងាត់នោះទេ។ វាអាចជាការសូត្រធម៌ ឬនិយាយចេញនូវអ្វីដែលយើងលាក់ទុក មិនហ៊ានប្រាប់នរណា។ កុំច្រឡំថា ការនិយាយបែបនេះ ជាអាការៈសតិមិនសូវប្រក្រតី ព្រោះអ្នកជំនាញនិងអ្នកធ្លាប់សមាធិបានយ៉ាងជោគជ័យអះអាងថា ទង្វើនៃការនិយាយចេញក្រៅឮៗជួយឲ្យបាត់តប់ប្រមល់ប្រមាណ ៥០-៧០%៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ ឥឡូវនេះ សមាធិនៅកន្លែងធ្វើការ ជារឿងដ៏ពេញនិយមថ្មី!
ចុចអាន៖ គេងមិនលក់រាល់យប់? សាកប៉ុន្មានវិធីខាងក្រោមនេះ ធានាថាក្រោកឡើងពេលព្រឹកស្រស់ស្រាយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ