Connect with us

KPT+

អ្នកជំនាញសុខភាព​ផ្លូវចិត្ត​ ហាមយើង​មិនឱ្យ​ទស្សនា​រឿងបែបរន្ធត់មួយចំនួននេះ​ម្នាក់ឯង​

បានផុស

នៅ

មនុស្សមួយចំនួនខ្លាចរឿងភ័យរន្ធត់ ប៉ុន្តែពួកគេនៅតែចូលចិត្តមើលរឿងទាំងនោះព្រោះចូលចិត្ត​រំជួលអារម្មណ៍។

មែនទែនទៅ រឿងបែបរន្ធត់ពិតជាគួរឲ្យព្រឺខ្លាច អាចបណ្ដាលឲ្យអ្នកមានស្មារតីខ្សោយឬអ្នកមានបញ្ហាបេះដូងកាន់តែខ្សោយសតិអារម្មណ៍និងអាចបណ្ដាលឲ្យសន្លប់់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែរ បណ្តារឿងខ្លះ យើងរឹតតែមិនគួរមើលវាម្នាក់ឯងទេ ព្រោះអាចនាំឲ្យបញ្ហាផ្លូវចិត្តដូចជា ជំងឺខ្លាច បាក់ស្បាត គេងមិនលក់ និងវិបល្លាសស្មារតីជាដើម។  ជាពិសេសរឿងទាំងប៉ុន្មានខាងក្រោមនេះ សុទ្ធតែទទួលបានការវាយតម្លៃថា ជាបណ្តារឿងដែលលេងផ្លូវចិត្តរបស់អ្នកទស្សនា ដោយការបញ្ជ្រៀបភាពភ័យខ្លាចបន្តិចម្តងៗ រហូតដល់យើងមានអារម្មណ៍មិនស្រួលនៅពេលមើលចប់។

រឿង The Ring

រឿងនេះនិយាយពីវីដេអូបណ្តាសាមួយ ដែលអាចសម្លាប់អ្នកដែលបានទស្សនាក្នុងរយៈពេល៧ថ្ងៃ។ អ្នកដែលមើលវីដេអូនោះ នឹងទទួលបានការខលចូលដោយលេខចម្លែកមួយ និងទទួលបានសារមួយដែលនិយាយថា “៧ថ្ងៃ”។ ក្រោយមក ពួកគេនឹងជួបនូវបណ្តារឿងចម្លែកជាច្រើន រហូតដល់ថ្ងៃទី៧ ខ្មោចបានវារចេញពីទូរទស្សន៍មកសម្លាប់អ្នកដែលបានមើលវីដេអូនោះ។ ចំពោះដំណើររឿងនឹងបន្តទៅអ្នកបន្ទាប់ទៀត តាមរបៀបដដែលនេះ។

រឿង It

រឿងនេះនិយាយពីបិសាចឈ្មោះ clown ឬហៅថា “Pennywise the dancing clown” ដែលបានក្រោកពីដំណេកក្នុងរយៈពេល ២៧ ឆ្នាំ។ Pennywise បានដើររាតត្បាតភូមិតូចមួយដែលមានឈ្មោះថា Derry ដោយបានសម្លាប់មនុស្សអស់ជាច្រើននាក់ ហើយក្រោយមកក៏បានតាមធ្វើបាបក្រុមក្មេងៗ ៧ នាក់ ក្រោមរូបភាពផ្សេងៗគ្នា ដោយសំដៅទៅលើការបន្លាចតាមផ្លូវចិត្ត។

រឿង ​The Conjuring

រឿងនេះនិយាយពីដំណើររឿងពិត និងខ្សែជីវិតរបស់ Ed និង Lorraine ដែលជាអ្នកដោះស្រាយសកម្មភាពរឿងមិនធម្មតាពាក់ព័ន្ធនឹងខ្មោច និងបិសាច។ បណ្តាខ្សែស្រឡាយរបស់ The Conjuring មានជាច្រើនរឿងដោយសុទ្ធតែជាខ្សែរឿងពិតៗដែលបានកើតទ្បើងដូចជារឿង Annabelle រឿង The Nun ជាដើម។

រឿង A Nightmare on Elm Street

រឿងនេះនិយាយពីបិសាចនៅក្នុងសុបិន្ត ដែលអាចសម្លាប់មនុស្សបាននៅក្នុងពិភពសុបិន្ត។ ដើម្បីគេចពីបិសាចនោះ គឺកុំដេកឲ្យសោះ ប៉ុន្តែវាមិនមែនងាយស្រួលទ្បើយក្នុងការអត់ងងុយ ជាចុងក្រោយនៅតែដេកដដែល ហើយបិសាចនឹងតាមសម្លាប់នៅក្នុងការយល់សប្តិ។

រឿង The Grudge

រឿងនេះនិយាយពីការសងសឹករបស់ខ្មោចស្រីម្នាក់ ចំពោះអ្នកណាដែលបានដើរចូលទៅក្នុងផ្ទះរបស់នាង។ មិនថាគេចទៅដល់ទីណានោះទេ នាងតែងតែតាមយកជីវិតរហូតទាល់តែបាន ដោយការលងបន្លាចរបស់នាង គឺមានសភាពសាហាវ គួរឲ្យខ្លាចព្រឺព្រួចបំផុត។

រឿង The Exorcist

រឿងនេះ គឺជារឿងរន្ធត់ដំបូងគេបង្អស់ ដែលបង្កើតទ្បើងដោយប្រើប្រាស់បរិយាកាសស្រអាប់ ដើម្បីធ្វើឲ្យអ្នកមើលមានភាពមិនស្រួលក្នុងផ្លូវអារម្មណ៍។ ថ្វីត្បិតតែរឿងនេះមានវ័យចំណាស់ពិតមែន ហើយមិនមានឈុតបន្លាចដូចរឿងសម័យក៏ដោយ តែសាច់រឿងនិងបរិយាកាស ព្រមទាំងអាការៈដែលត្រូវបានបិសាចសណ្ឋិត អាចធ្វើឲ្យអ្នកទស្សនាអាចនឹងមានអារម្មណ៍ខ្លាចដោយមិនដឹងខ្លួន។

រឿង Evil Dead

រឿងនេះនិយាយពីយុវវ័យ ៥ នាក់ បានធ្វើដំណើរទៅលេងកម្សាន្តនៅក្នុងផ្ទះក្នុងព្រៃ។ ពួកគេមិនដឹងទេថា ខ្លួនបានដាស់វិញ្ញាណបិសាចឲ្យក្រោកទ្បើងនោះទេ ហើយទីបំផុតពួកគេបានឆ្លងកាត់បទពិសោធន៍ដ៏គួរឲ្យរន្ធត់ជាច្រើនដូចជា សមាជិកក្រុមត្រូវបានបិសាចសណ្ឋិត ហើយធ្វើទារុណកម្មគ្នាឯង។ ជាចុងក្រោយ យុវវ័យ ៤ នាក់បានស្លាប់ ដោយបន្សល់ទុកតែនារីម្នាក់ដែលបិសាចបានសណ្ឋិតដំបូងគេប៉ុណ្ណោះ៕

ប្រែសម្រូល៖ សន្យា

ប្រភព៖ SCREENRANT

ចុចអាន៖ មេរៀនដ៏មានតម្លៃពីភាពយន្តរឿង Frozen សម្រាប់កូនៗលោកអ្នក

ចុចអាន៖ អត្ថបទលើកទឹកចិត្ត៖ «កែវភ្នែកពិតប្រាកដ​»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ២ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ចរាចរណ៍៩ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១០ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម