Connect with us

ជីវិតកម្សាន្ដ

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

បានផុស

នៅ

លោក ជុំ សំអង ដែលគេស្គាល់ថាអ្នកនិពន្ធ និងដឹងនាំរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហាញក្តីមិនពេញចិត្តនឹងទង្វើអ្នកសិល្បៈមួយចំនួន ដែលមិនមានការគោរពចំពោះលោក ហើយថែមទាំងបង្ហាញអប្បកិរិយាហាក់ដូចជាដូចមិនស្គាល់លោក ក្នុងនាមជាអ្នកធ្លាប់ចូលខ្លួនជ្រោមជ្រែងជាមួយចំណុចចាប់ផ្តើមរបស់អ្នកនោះថែមទៀត។
នេះបើតាមការលើកឡើងរបស់ជុំ សំអង អ្នកនិពន្ធ និងដឹងនាំក្នុងវិស័យចម្រៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូជាង ២នាទី អ្នកនិពន្ធនិងដឹកនាំរូបនេះ លោកសង្កត់ធ្ងន់ដោយក្តីមិនពេញចិត្ត និងអន់ចិត្តថា “ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា”។

លោកថា អ្វីដែលលោកលើកឡើងមកនេះ ​ពុំមែនជាការរំលឹកដើម្បីទាញឱ្យមានការដឹងគុណនោះឡើយ។ តួយ៉ាង ជំនួសឱ្យក្តីទាមទារការដឹងគុណ លោកចង់ផ្តល់ជាការណែនាំដល់អ្នកសិល្បៈដែលមានឈ្មោះបោះសំឡេង ហើយបែរធ្វើអប្បកិរិយាមិនសមគួរចំពោះលោក ពេលដើរកាត់ធ្វើដូចមិនឃើញ ឬមិនស្គាល់ជាដើម។

សូមស្តាប់វីដេអូខាងក្រោម៖

យ៉ាងណា ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ ឧកញ៉ា យឹម តាស្រង់ ដែលជាអតីតអ្នកនិពន្ធទំនុកច្រៀងដ៏ឆ្នើម ហើយធ្លាប់ទ្រនំនឹងលោក ជុំ សំអង ដែរនោះ បានបញ្ចេញជាមតិយោបល់ជុំវិញការលើកឡើងខាងលើ ដោយផ្អែកលើបទពិសោធជាក់ស្តែងដែលលោកធ្លាប់ឆ្លងកាត់ នូវវិធីឆ្លើយតបទៅកាន់បុគ្គលដែលជាអ្នកសិល្បៈប្រភេទនេះ។

ជំហានដំបូងលោកបានលើកជាយោបល់ណែនាំ ទន្ទឹមនឹងវិធីដែលលោកធ្លាប់ធ្វើឆ្លើយតបវិញដូច្នេះថា “វិធីបងធ្លាប់ធ្វើមានមួយកន្លងមក ដើម្បីឱ្យចិត្តបានស្ងប់ចំពោះតារាដែលធ្លាប់មិនចូលចិត្តបងពីមុន គឺបងជួលខាង Agency រៀបចំតារាចុចឈ្មោះតារាដែលធ្លាប់មិនចូលចិត្តបង ៥នាក់ ដោយប្រាប់ប្អូនខាងរៀប Agency មិនឱ្យដឹងថាជាកម្មវិធីបង ហើយទៅច្រៀងកំដរបងបាយមួយពេលនៅសណ្ឋាគារមួយនាមាត់សមុទ្រ។ និយាយពីថាថ្ងៃនោះបងបាយឆ្ងាញ់ហើយគេងស្កប់ណាស់ តែត្រូវចំណាយលុយបន្តិច ពេលនោះប្អូននឹងស្ងប់ចិត្តហើយលែងប្រកាន់ខឹងបងប្អូនអ្នកសិល្បៈយើងមួយចំនួនដែលប្អូនយល់ថាគេមិនចូលចិត្តយើង“។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៦ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៧ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម