ព័ត៌មានអន្ដរជាតិ
ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ
ឆ្លើយតបទៅនឹងសំណើពីអ៊ុយក្រែន ដែលស្នើសុំឲ្យ ភាគីទាំងសងខាងត្រូវតែផ្អាកការវាយប្រហារលើទីតាំងស៊ីវិល, ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន អះអាងថា ទីក្រុងមូស្គូ កំណត់គោលដៅទាំងនោះ ព្រោះកងទ័ពអ៊ុយក្រែននិងបរទេស បានប្រើវាជាកន្លែងលាក់ខ្លួន និងធ្វើជាខែល ហើយយកទីតាំងទាំងនោះដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។

លោកថ្លែងបែបនេះទៅកាន់ទូរទស្សន៍ Russia 1 កាលពីថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ ដោយនិយាយថា «រុស្ស៊ីនឹងនៅតែបន្តកំណត់គោលដៅលើកងទ័ពអ៊ុយក្រែននិងបរទេស ដោយមិនគិតពីថាតើពួកគេស្ថិតនៅទីតាំងស៊ីវិលឬយ៉ាងណានោះទេ។ យើងបានសិក្សាយ៉ាងហ្មត់ចត់មុននឹងបើកការវាយប្រហារព្រោះទីក្រុងកៀវ បានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលម្តងហើយម្តងទៀតសម្រាប់តម្រូវការយោធា»។
ពាក់ព័ន្ធប្រតិបត្តិការនៅតំបន់ Kursk, ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា «ជាការពិតគ្រប់គ្នាដឹងថាយើងបាញ់មីស៊ីលលើសាកលវិទ្យាល័យមួយក្នុងទីក្រុង Sumy។ មែន! នោះជាទីតាំងស៊ីវិល ប៉ុន្តែវាត្រូវបានគេប្រើធ្វើជាជម្រកកងទ័ព ដែលប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មនៅតំបន់ Kursk ដូច្នេះយើងនឹងឲ្យពួកគេទទួលខុសត្រូវចំពោះអ្វីដែលពួកគេធ្វើ»។
សម្តីលោកពូទីន កើតឡើងភ្លាមៗបន្ទាប់ពីបទឈប់បាញ់បុណ្យ Easter ផុតកំណត់ ហើយកងទ័ពរុស្ស៊ី បើកយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបាញ់ស្រោចមិនញញើតដៃ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Independent, នៅព្រឹកព្រលឹមថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ ស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារអាកាស បានបន្លឺឡើងសឹងពេញប្រទេសអ៊ុយក្រែន ខណៈមានសេចក្តីរាយការណ៍ថា ការផ្ទុះដ៏ធំបានអង្រួនទីក្រុងភាគខាងកើត Mykolaiv។
ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅតាមទីក្រុងនិងតំបន់ធំៗដូចជា Kyiv, Kherson, Dnipro, Cherkasy, Mykolaiv និង Zaporizhzhia ហើយនៅកន្លែងខ្លះក៏មានរបាយការណ៍អំពីការវាយប្រហារដោយមីស៊ីលនិងដ្រូនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីតួលេខជនរងគ្រោះឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផុតបទឈប់បាញ់បុណ្យ Easter ភ្លាម រុស្ស៊ី បាញ់ស្រោចមិនញញើតដៃ លើអ៊ុយក្រែនភ្លែត
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


