ជីវិតកម្សាន្ដ
ផលិតករទម្លាយថា «Wedding 93» វីដេអូដើមសាហាវជាង Trailer ទៅទៀត
បើតាមព័ត៌មានដែលទទួលបានទាក់ទងនឹងហេតុការណ៍ “អាពាហ៍ពិពាហ៍ ៩៣” ពីផលិតករលោក Paul Zagaris បានឱ្យដឹងថា កាលពីឆ្នាំ ២០១៨ លោកបានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីទិញយកខ្សែអាត់វីដេអូមួយ និងបានចំណាយពេល២ឆ្នាំ សម្រាប់មកែកុនវីដេអូនេះ រហូតចេញជាវីដេអូរឿងពេញដែលមានរយៈពេល ១ ម៉ោង និង ១១ នាទី។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីរឿង “អាពាហ៍ពិពាហ៍ ៩៣” ឬ «Wedding 93» ត្រូវបានផលិតករទម្លាយថា វីដេអូដើមគួរឱ្យព្រឺព្រួចជាង Trailer ដែលយើងបានឃើញទៅទៀត ខណៈហ្វេននិយមភាពយន្តភ័យរន្ធត់លើកឡើងដែរថា រឿងនេះគួរឱ្យព្រឺខ្លាចនិងរន្ធត់មិនចាញ់ស៊េរីរឿង The Conjuring របស់អាមេរិកឡើយ។

តាមរយៈវីដេអូ Trailer និងតាមការរៀបរាប់របស់លោក Paul Zagaris បានឱ្យដឹងថា «Wedding 93» គឺជាខ្សែភាពយន្តបែបឯកសារដ៏រន្ធត់ព្រឺព្រួច រៀបរាប់ពីព្រឹត្តិការណ៍នៃអាពាហ៍ពិពាហ៍នៅទីជនបទមួយក្នុងប្រទេសកម្ពុជា នាឆ្នាំ ១៩៩៣ ដែលមានកូនកំលោះឈ្មោះ បុល និងកូនក្រមុំឈ្មោះ រ៉ា ។ ខណៈកំពុងធ្វើពិធីសំពះផ្ទឹម កូនក្រមុំមានអាកប្បកិរិយាប្លែក ខុសប្រក្រតី រហូតដល់ប្រកាច់ ដែលពេលនោះគេជឿថា មានព្រលឹងចូលសណ្ឋិតក្នុងខ្លួននាង។

បន្ទាប់មក នាងបានរត់ចេញចោលរោងការ រួចឡើងដើមឈើធំមួយ អង្រួនសឹងបាក់ដើម និងសម្លក់សំឡឹងមកក្រោមជាមួយកែវភ្នែកគួរឱ្យខ្លាច។ ក្រុមគ្រួសារទាំងសងខាង ក៏ដូចជាអ្នកផង បាននាំគ្នាតាមចាប់នាងត្រឡប់ទៅផ្ទះ ប៉ុន្តែចុងបញ្ចប់មិនទាន់ដឹងទៅជាយ៉ាងណានៅឡើយ។

ប្រិយមិត្តកម្ពុជាសង្ឃឹមថានឹងបានទស្សនាខ្សែភាពយន្តនេះពេញ ប្រសិនផលិតកម្មណាមួយរបស់អន្តរជាតិទិញសិទ្ធិផលិត ស្របពេលដែលថ្ងៃចាក់បញ្ចាំងនៅឯមហោស្រពភាពយន្ត (Film Festivals) មិនទាន់បញ្ជាក់នៅឡើយ៕
ទស្សនាវីដេអូ Trailer
អត្ថបទ៖ សន្យា
ចុចអាន៖ ខេមរៈ សិរីមន្ត សម្រេចកែតម្រូវពាក្យស្លោក បន្ទាប់ពីរងការរិះគន់ពីមហាជន
ចុចអាន៖ ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


