ព័ត៌មានជាតិ
លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ
រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ញឹម ខេមរា បានអះអាងថា ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព នឹងជំរុញឱ្យអាជីវកម្មកម្ពុជាកាន់តែមានជំហររឹងមាំ និងភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP) លោក ញឹម ខេមរា លើកឡើងថា ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព ជំរុញឱ្យអាជីវកម្មកម្ពុជាមានជំហរកាន់តែរឹងមាំ និងភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈការកើនឡើងនូវភាពជឿជាក់នៅក្នុងចំណោមដៃគូពាណិជ្ជកម្ម និងមានភ័ស្តុតាងបញ្ជាក់ពីគុណភាព និងសុវត្ថិភាព។
មិនតែប៉ុណ្ណោះ ការរៀបចំនាពេលនេះ ក៏ផ្តោតលើការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព ក្រោមកិច្ចព្រមព្រៀង RCEP ដែលនឹងជួយជំរុញការអភិវឌ្ឍពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូនានាប្រកបដោយប្រសិទ្ធភាព។

ជាក់ស្តែង «ថ្ងៃនេះ យើងចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈការប្តេជ្ញាចិត្តអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម»។ លោក ញឹម ខេមរា បន្ថែមបែបនេះ។
សិក្ខាសាលាបានទទួលធាតុចូល និងការពិភាក្សាយ៉ាងផុលផុស ក្នុងការកំណត់បញ្ហាប្រឈម និងដំណោះស្រាយដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការងារហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ក៏ដូចជាជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


