សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ
សាលាអន្តរជាតិ ហ្រេ្វដហ្វត អាស៊ីប៉ាស៊ីហ្វិក ត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ និង ៤០ នាទីព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ ០៦ អា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលសិស្សកំពុងរៀន គេឃើញភ្លើងបានឆាបឆេះចេញពីពិតានបន្ទប់រៀន ផ្សែងហុយខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកផ្សេងៗ នាំគ្នាជម្លៀសសិស្សមកខាងក្រៅ និងខ្លះទៀតយកបំពង់ពន្លត់អគ្គិភ័យ រួមទាំងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។

ដោយឡែកបើតាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើនេះរថយន្តពន្លត់អគ្គិភ័យចំនួន ០៦ គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះ រថយន្តការិ.អគ្គិភ័យចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ស្មើនឹង ១២ ម៉ែត្រគូប , រថយន្តទីក្រុងជ្រោយចង្វារ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹក ០២ ឡាន ស្មើនឹង ០៨ ម៉ែត្រគូប ហើយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង ០៩ និង ២០ នាទីព្រឹក។

អគ្គិភ័យនេះបានបង្កការខូចខាត សំណង់សាលាអន្តរជាតិ ហ្រេ្វដហ្វត អាស៊ីប៉ាស៊ីហ្វិក អស់បន្ទប់ចំនួន ០២ រួមទាំងសម្ភារៈ តុ , កៅអី , ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ និងសម្ភារៈមួយចំនួន តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះមូលហេតុសមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៊ីនត្រជាក់៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


