KPT+
ចាប់ផ្តើមរស់នៅក្នុងជីវិតដែលជំរុញសុបិនខ្លួនឯងផ្ទាល់ឱ្យទៅជាការពិត
កំពុងមានអារម្មណ៍មិនល្អអំពីខ្លួនឯង អំពីលទ្ធផល អំពីជីវិត អំពីដំណើ់រការប្រចាំថ្ងៃ? ចង់រស់នៅមានសេរីភាពក្នុងជីវិតដែលធ្វើតាមក្តីសុបិនទាំងកំពុងតែមានអារម្មណ៍ថាមិនអាច?
មិនថាមានអាជីពអ្វី កំពុងធ្វើអ្វី នៅកន្លែងធ្វើការឬនៅសាលាក្តី ប្រសិនបើសង្កេតឃើញថា នៅមានអារម្មណ៍មួយបន្ទោសខ្លួនឯងអំពីរឿងមិនល្អគ្រប់គ្រាន់ ឬមិនអាចមានឱកាសល្អដូចគេដទៃ យើងប្រហែលស្ថិតក្នុងគំនិតខាងក្រោមនេះយូរពេក៖

១ គំនិតថា ខ្លួនឯងជាមនុស្សម្នាក់ដែលមិនអាចមានលទ្ធភាពឬរកបានឱកាសដូចគេ
២ មិនសមនឹងទទួលបានជោគជ័យនៅក្នុងវិស័យណាក្តី ទាំងវិជ្ជាជីវៈនិងស្នេហាគ្រួសារ។ល។
៣ តាមរកការងារធ្វើយូរហើយ នៅតែមិនប៉ះចំមេដឹកនាំល្អ មិនត្រូវជំនាញ មិនចំក្រុមហ៊ុនល្អ?
ជាញឹកញាប់យើងត្រូវបានបាក់ទឹកចិត្តដោយសារគំនិតខ្លួនឯង។ គំនិតបន្ទាបខ្លួនពេក មោទកភាពជ្រុលពេក សុទ្ធតែនាំទៅរកជំងឺបាក់ទឹកចិត្តបាន នេះមិនមែនជារឿងចម្លែកទេ។
មនុស្សជាច្រើនក្រោយវិបត្តិសេដ្ឋកិច្ចដោយជំងឺរាតត្បាតបានជាប់គាំងទៅក្នុងការប្រទាញថយក្រោយ ដែលមនុស្សពូកែៗគង់តែលំបាកចុះទម្រាំយើងដែលមានស្ថានភាពផ្លូវចិត្តមិនរឹងមាំ?
១ គំនិតថា ខ្លួនឯងជាមនុស្សម្នាក់ដែលមិនអាចមានលទ្ធភាពឬរកបានឱកាសដូចគេ

មនុស្សទាំងអស់កើតមកសុទ្ធតែមានគេស្រលាញ់ ចុះហេតុអ្វីមានមនុស្សឯកោ? ព្រោះថាគេរើសដែរ មិនមែនអ្នកណាមកស្រលាញ់ក៏ព្រមព្រៀងគ្នាបានភ្លាមទេ! ចុះតើយើងរើសគេ គេមិនមានសិទ្ធិរើសយើងវិញ? រឿងនេះបានបន្តជាបញ្ហាជាច្រើននៅលើលោកយើងនេះដែលធ្វើឱ្យមនុស្សសឹងមួយផែនដីមានរឿងមិនសប្បាយចិត្តជានិច្ច ។ ក្រៅពីឧទាហរណ៍អំពីស្រលាញ់ គឺការងារបុគ្គលខ្លះមានសមត្ថភាពកម្រិត«គ» ចង់បានតួនាទីកម្រិត «ក» ហើយយល់ថាអ្នកដែលកំពុងនៅទីនោះ មិនគ្រាន់បើជាងខ្លួនទេ រហូតដល់ការបន្ទោសនេះបន្តរហូតមក។ ថ្ងៃមួយគេអស់សង្ឃឹមនឹងជីវិតដោយសារការបន្លាចនិងបន្ទោសរបស់ខ្លួនគេទៅលើដំណើរការនៃជីវិតខ្លួនឯងដែលមិនសមបំណង ។ ជានិច្ចកាលមនុស្សយើងតែងតែចង់បានលើស នេះមិនមែនជាកំហុសទេ យើងអាចមានក្តីសុបិន កាន់តែធំកាន់តែល្អ តែត្រូវប្រាកដថា វាជាគ្រឿងជំរុញទឹកចិត្ត ពុំមែនមកបំផ្លាញទឹកចិត្តឡើយ។ ប្រសិនមានសុបិនជាមួយការច្រណែន គឺជារឿងបំផ្លាញខ្លួនឯងតែបើយកតម្រាប់តាម ដើម្បីតស៊ូឱ្យថ្ងៃណាមួយទទួលបានជោគជ័យជាសុបិនដែលគួរតែដើរតាម។
២ មិនដែលទទួលបានជោគជ័យនៅក្នុងវិស័យណាក្តី ទាំងវិជ្ជាជីវៈនិងស្នេហាគ្រួសារ។ល។

នេះបានន័យថា អ្វីៗដែលយើងបានប្រព្រឹត្តិកន្លងមក ទំនងជាមិនត្រូវកន្លែងណាមួយ បានជាគ្រប់យ៉ាងបរាជ័យ។ មនុស្សម្នាក់ៗត្រូវមានឆន្ទះកែតម្រូវខ្លួនឯងមិនមែននៅអង្គុយត្អូញត្អែរបន្ទោស បង្អាប់រង់ចាំ ឱ្យជីវិតកែប្រែដើម្បីយើងទេ គឺយើងដែលត្រូវកែប្រែខ្លួនឯងដើម្បីជីវិត។ ទម្លាប់របស់មនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ មានយុទ្ធសាស្ត្រនិងលំហាត់ល្អពេញដោយវិន័យ ឱហាត ចាប់ផ្តើមជំហាននីមួយៗពីការ «ផ្លាស់ប្តូរ»។
ត្រូវរៀនចង់បានអ្វីៗដែលបានមកក្រោយការតស៊ូជាក់ស្តែងនិងស្ថិតស្ថេរក្នុងរយៈពេលវែងឆ្ងាយ កុំចង់បានអ្វីៗមកងាយៗ ផ្លូវកាត់ៗ តាមខ្សែញាក់ម្តងម្កាល ព្រោះនោះអ្នកណាក៏នឹងធ្វើបាន គ្មានអ្វីពិសេសទេ។ ជោគជ័យនៃមនុស្សម្នាក់ៗ គេបានចំណាយពេលច្រើនឆ្នាំដើម្បីសាងឡើង ហើយដែលគេរក្សាបានស្ថិតស្ថេរព្រោះនៅទីបញ្ចប់នៃការតស៊ូពុំមែនលទ្ធផលទេ ប៉ុន្តែជាបទពិសោធន៍ ជាឧបករណ៍ផ្លូវចិត្តផ្ទាល់ខ្លួនរឹងមាំដែលត្រូវបានសន្សំដុសខាត់ដើម្បីរក្សាការគោរពខ្លួនឯងនិងឱ្យតម្លៃខ្លួនឯងបន្តទៅមុខទៀតវែងឆ្ងាយមិនថា មានអ្វីកំពុងកើតឡើង។
សូម្បីតែប្រឈមមុខនឹងការបដិសេធឬភាពអវិជ្ជមានពីមនុស្សផ្សេងទៀតក៏សឹងគ្មានអ្វីអាចមកធ្វើការផ្លាស់ប្តូរយើងបានដែរ។
៣ តាមរកការងារធ្វើយូរហើយ នៅតែមិនប៉ះចំមេដឹកនាំល្អ មិនត្រូវជំនាញ មិនចំក្រុមហ៊ុនល្អ?

ធ្វើឱ្យខ្លួនឯងមានអារម្មណ៍ធូរស្រាលសិនសឹមបន្តទៀត ព្រោះប្រសិនយើងកំពុងមានគំនិតមួយនេះ បានន័យថាយើងកំពុងមានបញ្ហាលើគោលដៅនិងទិសដៅហើយ។
រយៈពេលសម្រាក ចូររកនិយមន័យសិនថា ដូចម្តេចហៅថា ក្រុមហ៊ុនល្អ និងមេដឹកនាំល្អ?
ព្យាយាមឆ្លើយសំណួរទាំងនេះឱ្យបាន ហើយឈប់គិតថា មេដឹកនាំល្អ ទាល់តែមានលក្ខខណ្ឌល្អជាមួយយើង ចូរលាតត្រដាងនូវស្នូលនៃវិជ្ជាជីវៈខ្លួនវិញ យើងបានធ្វើកម្រិតណានៅកន្លែងធ្វើការ យើងជាបុគ្គលបែបណាសមត្ថភាពកម្រិតណា? ការផ្លាស់ប្តូរទៅរកវិជ្ជមានគឺជាការគោរពខ្លួនឯង ការចង្អុលកំហុសអ្នកផ្សេងឱ្យមកទទួលខុសត្រូវលើបរាជ័យនៃយើងជាអំពើកំសាកនិងមិនរីកចម្រើន។
ឈប់ទាញខ្លួនប្រៀបធៀបទៅនឹងមនុស្សផ្សេងទៀតឬជីវិតរបស់ពួកគេដោយរៀនក្លាយជាមនុស្សដែលអាចនិយាយថាទេ នឹងអ្វីដែលមិនសម ហើយឆ្លើយថា បាទឬចាស់ នឹងអ្វីដែលត្រឹមត្រូវ។
ជំនួសឱ្យការទន្ទឹងរង់ចាំភាពល្អឥតខ្ចោះ ចូរបង្កើតទម្លាប់ថ្មីដែលចេះរីករាយ និងចំណុចល្អក្នុងស្ថានការណ៍មិនឥតខ្ចោះដើម្បីឱ្យមានសុខភាពផ្លូវចិត្តល្អនិងរីករាយជាងមុនដែលនឹងជួយឱ្យសម្រេចបានផលការងារកាន់តែច្រើន ចំណែកភាពតានតឹងនិងការថប់បារម្ភថយតិចទៅៗ៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ ហេតុអ្វីបានជាគុណតម្លៃនៃការងារ គឺជាកត្តាចាំបាច់ដើម្បីបំពេញន័យឲ្យអាជីព?
ចុចអាន៖ បរាជ័យអាជីវកម្ម? មានវិធីកែខៃព្រោះគ្រប់គ្នានៅសល់ពេលច្រើនទៀតដើម្បីបង្កើតជោគជ័យ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម២៤ ម៉ោង ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម