ព័ត៌មានជាតិ
អ្នកនាំពាក្យអំពាវនាវពលរដ្ឋបរិភោគទឹកឲ្យបានច្រើន និងចំណីអាហារមានអនាម័យពេលអាកាសធាតុក្តៅខ្លាំងចៀសវាងកើតជំងឺផ្សេងៗ
អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបរិភោគទឹកឱ្យបានច្រើន និងចំណីអាហារឱ្យមានអនាម័យដើម្បីចៀសវាងកើតនូវជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺរាគរូសជំងឺសួត និងការដួលសន្លប់ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មានប្រសាសន៍នៅព្រឹកថ្ងៃទី២៥មេសានេះថា ខែមេសានេះជារដូវក្តៅដែលទាមទារឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន
និងការពារសុខភាពឱ្យបានល្អទាំងអស់គ្នា ចៀសវាងនូវការកើតជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺសួត រាករូស ការដួលសន្លប់ដោយសារខ្វះជាតិទឹក ការបរិភោគចំណីអាហារមិនស្អាត និងមិនមានអនាម័យ និងជំងឺឆ្លងផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រជាពលរដ្ឋពិសារទឹកឱ្យបានច្រើនយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ ចៀសវាងការ បរិភោគភេសជ្ជៈផ្អែមខ្លាំង កុំនៅក្រោមកំដៅថ្ងៃយូរពេក ត្រូវស្លៀកសម្លៀកបំពាក់ស្ដើង និងស្លៀកពាក់ខោអាវវែងៗការពារកំដៅថ្ងៃដើម្បីការពារសុខភាពនៅពេលអាកាសធាតុក្តៅខ្លាំង។ ជាមួយគ្នានេះដែរ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងសុវត្ថិភាពចំណីអាហារល្អជាប់ជានិច្ច ត្រូវបរិភោគចំណីអាហារឆ្អិនល្អ និងទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងមានអនាម័យ ត្រូវចម្អិនម្ហូបឱ្យបានឆ្អិនល្អលាងសំអាតរបស់របរប្រើប្រាស់ឱ្យបានស្អាតល្អដើម្បីចៀសវាងនូវការចម្លងរោគផ្សេង
ៗ ឬការពុលចំណីអាហារ។

លោកវេជ្ជបណ្ឌិតបានណែនាំថា នៅពេលមានបញ្ហាសុខភាព ត្រូវប្រញាប់នាំអ្នកជំងឺមកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា ពេលឃើញមានករណីដួលសន្លប់ត្រូវដាក់អ្នកជំងឺឱ្យសម្រាកដោយលើកជើងឡើងលើបន្ដិច ឬកល់ជើងឱ្យខ្ពស់ ដើម្បីឱ្យចរន្ដឈាមហូរមកខួរក្បាល ត្រូវដោះ ឬបន្ធូរសម្លៀកបំពាក់អ្នកជំងឺ កុំនៅឈររោមអ្នកដួលសន្លប់ ព្រោះវាធ្វើឱ្យកាន់តែមានបរិយាកាសថប់ថែមទៀត ឱ្យអ្នកជំងឺពិសាទឹកឆ្អិន ឬទឹកស្អាតប្រសិនបើគាត់នៅពិសាបាន។
យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដោយសារទទួលសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ មានសីតុណ្ហភាពពី ២៤ ដល់៣៦អង្សា
បង្កឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ពី២៥ ដល់៣០ភាគរយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


