KPT+
១៥ និយមន័យនៃភាពជោគជ័យ ដែលដាស់យើងពីភាពសោកសៅបាន!
តើជោគជ័យគឺជាអ្វី? តើវាជាទ្រព្យសម្បត្តិ? ជាសុភមង្គល? ឬជាភាពល្បីល្បាញ?
ការពិតភាពជោគជ័យមិនអាចកំណត់បានត្រឹមតែមួយឃ្លា ឬមួយប្រយោគទេ។ ផ្ទុយទៅវិញវាត្រូវបានបង្កើតឡើងដោយគ្រឿងផ្សំជីវិតជាច្រើន ហើយនិយមន័យពិតគឺអាស្រ័យលើបុគ្គលម្នាក់ៗជាអ្នកកំណត់នោះឯង។
ទាំងនេះគឺជានិយមន័យខុៗសគ្នាចំនួន ១៥ នៃភាពជោគជ័យដែលគួរដឹង៖
១. ជោគជ័យ ជាការខិតខំអស់ពីសមត្ថភាព
ជោគជ័យអាចទទួលបាននៅពេលដែលអ្នកព្យាយាមអស់ពីសមត្ថភាពចំពោះវីគ្រប់យ៉ាងដែលអ្នកបានធ្វើ និងក្នុងគ្រប់រូបភាព ទោះបីវាមិននាំទៅរកលទ្ធផលធំក៏ដោយ។ ប្រសិនបើអ្នកបានខិតខំអស់ពីសមត្ថភាព អ្នកគួរតែមានមោទកភាពចំពោះការខិតខំនោះ។

២. ជោគជ័យ ជាការកំណត់គោលដៅជាក់លាក់ត្រឹមត្រូវ
ភាពប្រាកដនិយមនិងច្បាស់លាស់នៃការកំណត់គោលដៅអាចហៅបានថាជា ភាពជោគជ័យ ហើយវាពិតជាមិនមែនជាការកំណត់គោលដៅដោយស្រពិចស្រពិលនោះទេ។ ប្រសិនបើអ្នកដឹងពីកន្លែងដែលអ្នកកំពុងតែធ្វើដំណើរ នោះគឺជាជោគជ័យមួយទៅហើយ បើទោះបីជាអ្នកមិនទាន់ទៅដល់គោលដៅដែលបានគ្រោងទុកក៏ដោយ។
៣. ជោគជ័យ ជាការស្វែងយល់ពីភាពខុសគ្នារវាងតម្រូវការនិងការចង់បាន
ប្រសិនបើអាចបំពេញតាមតម្រូវការមូលដ្ឋានប្រចាំខែបាន នោះអ្នកនឹងទទួលបានជោគជ័យពិតប្រាកដ។ ហេតុអី? ព្រោះបើអ្នកអាចបែងចែករវាងតម្រូវការនិងការចង់បាន វានឹងនាំឱ្យអ្នកមានស្ថេរភាពហិរញ្ញវត្ថុ ហើយវាក៏ជាមធ្យោបាយដ៏ប្រសើរដើម្បីទទួលជោគជ័យក្នុងការគ្រប់គ្រងលុយផងដែរ។

៤. ជោគជ័យ ជាការជឿជាក់ថា “ខ្លួនអាចធ្វើបាន”
ប្រសិនបើអ្នកជឿថា អ្នកអាចធ្វើបាន នោះមានន័យថា អ្នកកំពុងទទួលភាពជោគជ័យផងដែរ។ ការជឿជាក់លើខ្លួនឯងមិនមានមនុស្សគ្រប់គ្នាចេះតែធ្វើបាននោះទេ។ ដូច្នេះបើអ្នកអាចប្រាប់ខ្លួនថា អ្នកអាចសម្រេចគោលដៅនៅក្នុងផែនការរបស់អ្នក អ្នកពិតជាពូកែណាស់។
៥. ជោគជ័យ ជាការរក្សាតុល្យភាពរវាងការងារនិងចំណង់ចំណូលចិត្ត
ធ្វើការងារដោយគ្មានចំណង់ចំណូលចិត្តបង្កើតភាពតានតឹងហួសហេតុនិងគ្មានសមិទ្ធិផលគាប់ប្រសើរ។ ប្រសិនបើអ្នកសប្បាយចិត្តនឹងការងាររបស់អ្នក នោះទើបហៅថាសុភមង្គលពិត។ ទោះបីមិនមានអ្វីក៏ដោយ កាលណាអ្នកអាចធ្វើឱ្យមានតុល្យភាពរវាងការងារផ្លូវការជាមួយនឹងចំណង់ចំណូលចិត្តឬការងារស្ម័គ្រចិត្តដែលអ្នកចូលចិត្ត នោះវាជាជោគជ័យដ៏ធំមួយហើយ។

៦. ជោគជ័យ ជាភាពស្កប់ស្កល់
ជីវិតដែលមានពេញដោយ ស្នេហាស្មោះត្រង់ សុខភាពមាំទាំ មិត្តភក្តិល្អៗ និងក្រុមគ្រួសារពេញលេញ តើនៅខ្វះអ្វីទៀត? ការទទួលស្គាល់នូវរឿងទាំងប៉ុន្មាននេះ ជាជំហានសំខាន់មួយដើម្បីមានអំណរចំពោះជីវិតដែលខ្លួនកំពុងមាន។ ប្រសិនបើអាចមានអារម្មណ៍ស្កប់ស្កល់នឹងរបស់ទាំងនេះ អ្នកទទួលបានជោគជ័យរួចស្រេចហើយ។
៧. ជោគជ័យ ជាការលះបង់ជួយអ្នកដទៃ
អ្នកនឹងទទួលបានជោគជ័យ ប្រសិនបើចេះជួយអ្នកដទៃឱ្យទទួលជោគជ័យដែរ។ ការរៀនផ្តល់ឱ្យ រមែងប្រសើរជាងការទទួលយក ហើយវាជាផ្នែកមួយនៃការបង្កើតពិភពលោកដែលមនុស្សចង់រស់នៅ ព្រោះវាមានពេញដោយការក្ដីស្រឡាញ់និងការចែករំលែក។ នៅពេលចេះជួយអ្នកដទៃ អ្នកក៏នឹងបង្កើតឲ្យមានទម្លាប់ដែលអ្នកដទៃចង់ជួយអ្នកវិញដែរ។

៨. ជោគជ័យ ជាការយកឈ្នះលើភាពភ័យខ្លាច
ការយកឈ្នះលើការភ័យខ្លាច ធ្វើឱ្យអ្នកមានអារម្មណ៍នឹងនរ និងធ្វើអ្វីពោរពេញដោយជំនឿចិត្ត។ ទោះបីជាឈ្នះការភ័យខ្លាចតូចតាចក៏ដោយ វាពិតជាគួរឲ្យមានមោទកភាពណាស់ ព្រោះវាអាចបង្ការការភ័យខ្លាចកុំឲ្យកាន់តែរីកធំ។
៩. ជោគជ័យ ជាការរៀនអ្វីថ្មីរាល់ថ្ងៃ
មនុស្សជោគជ័យគ្រប់រូបរមែងយល់ថា ការរៀនសូត្រមិនដែលចប់ឡើយ។ ដូច្នេះការដែលចំណាយពេលរាល់ថ្ងៃដើម្បីនិយាយជាមួយអ្នកណាម្នាក់ដែលមានទស្សនៈផ្ទុយគ្នា អានអត្ថបទគួរឱ្យចាប់អារម្មណ៍លើប្រធានបទដែលមិនសូវស្គាល់ ឬមើលវីដេអូលើការស្រាវជ្រាវថ្មីៗ សុទ្ធតែហៅថា ជោគជ័យ ដោយសារអ្នកបានឈ្នះលើទម្លាប់ខ្ជិលនិងមិនល្អមួយចំនួន។

១០. ជោគជ័យ ជាការដែលមានកន្លែងមួយនៅកក់ក្ដៅ
ជម្រកជាអ្វីដែលមនុស្សមិនអាចខ្វះបានទេ។ បើកាលណាអ្នកមានកន្លែងមួយដែលអាចស្នាក់នៅផ្ដល់ភាពកក់ក្ដៅគ្រប់គ្រាន់ ចាត់ទុកថា ជោគជ័យដែរហើយ។ មិនចាំបាច់ផ្ទះធំទ្រនំខ្ពស់អ្វីក៏បាន ត្រឹមតែមានគ្រួសារអាចផ្ដល់សុភមង្គលឲ្យគ្នាក៏ស្កប់ស្កល់ដែរ។
១១. ជោគជ័យ ជាការស្រឡាញ់និងត្រូវបានគេស្រឡាញ់តបមកវិញ
ក្ដីស្រឡាញ់ដែលផ្ដល់ដល់អ្នកដទៃ ហើយគេព្រមទទួលនិងតបវាត្រឡប់មកវិញ វាជាក្ដីសុខដ៏ធំធេងមួយ។ ដូច្នេះការដែលមានភាពក្លាហានក្នុងការស្រឡាញ់និងទទួលយកសេចក្តីស្រឡាញ់ពីអ្នកដទៃគឺជាជំហានឆ្ពោះទៅរកជីវិតដែលពោរពេញទៅដោយជោគជ័យ។

១២. ជោគជ័យ ជាភាពជឿជាក់លើអ្វីមួយ
មនុស្សជោគជ័យមិនដែលលះបង់នូវអ្វីដែលគេជឿជាក់ឡើយ។ អ្នកអាចមានទស្សនៈដែលមនុស្សជាច្រើនមិនយល់ស្របតាម ប៉ុន្តែប្រសិនបើអ្នកបានធ្វើការស្រាវជ្រាវ ហើយដឹងថាវាជារឿងត្រឹមត្រូវ អ្នកមិនគួរទុកវាចោលដោយគ្មានការប្រឹងប្រែងឡើយ។
១៣. ជោគជ័យ ជាការដែលមិនព្រមបោះបង់ចោល
ការអត់ធ្មត់បង្កើតឲ្យបានភាពជោគជ័យ ព្រោះភាពជោគជ័យត្រូវការពេលវេលាដើម្បីសម្រេចបាន។ ទោះបីជាត្រូវការពេលច្រើនឆ្នាំដើម្បីសម្រេចគោលដៅក៏ដោយ ការតស៊ូនៅមិនព្រមឈប់ឬបោះបង់ចោលនៅតែជាគន្លឹះដ៏សំខាន់នៃវិថីជោគជ័យ។

១៤. ជោគជ័យ ជាការយកឈ្នះលើបរាជ័យតូចៗ
នៅពេលណាដែលគោលដៅត្រូវបានទៅដល់ ឬឧបសគ្គត្រូវបានយកឈ្នះ ត្រូវសប្បាយចិត្តចុះ ទោះបីវាជាអ្វីក៏ដោយ។ រាល់គោលដៅទាំងអស់តម្រូវឱ្យមានគោលបំណងតូចៗ ហើយអាចយកឈ្នះលើឧសគ្គតូចៗដែលប្រទះនោះ ទើបអាចបំពេញគោលដៅធំបាន។
១៥. ជោគជ័យ ជាការព្រមទទួលស្គាល់ខ្លួន
វាសនារបស់អ្នកត្រូវបានគ្រប់គ្រងដោយអ្នកតែម្នាក់ឯងគត់។ ដូច្នេះការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងផលវិបាកផ្សេងៗទើបអាចរកឃើញថា អ្នកក្លាយជាមនុស្សជោគជ័យច្រើនជាងធម្មតាខ្លាំងប៉ុនណា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ ទ្រព្យជាប់ខ្លួន៣យ៉ាង ដែលនាំឲ្យធ្វើអ្វីក៏បរាជ័យ

-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
កីឡា១២ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម