KPT+
ទ្រព្យជាប់ខ្លួន៣យ៉ាង ដែលនាំឲ្យធ្វើអ្វីក៏បរាជ័យ
ជោគជ័យ ឬបរាជ័យលើលោកយើងនេះ ភាគច្រើនផ្អែកលើចរិតអ្នកប្រព្រឹត្តិ។ ទោះណាជាចំណេះដឹង និងឱកាសអាចជួយឲ្យគេនោះ បានអនុវត្តិ ប៉ុន្តែចរិតលក្ខណៈនឹងនាំឲ្យគ្រប់យ៉ាងមិនទៀងទាត់ ហើយភាពមិនទៀងទាត់នឹងនាំទៅរកបរាជ័យ។
ចរិតលក្ខណៈទំាងនេះ មានលើអ្នកណា អ្នកនោះនឹងសោកសង្រេងក្នុងវិបត្តិ៖
ទីមួយ ចរិតតក់ក្រហល់

មនុស្សតក់ក្រហល់គ្មានអំណត់និងគ្មានគោលដៅ។ ពួកគេរមែងមានភាពមិនច្បាស់លាស់ក្នុងសកម្មភាពប្រចាំថ្ងៃដោយសារមិនយល់អំពីទសដៅខាងមុខ ថែមទំាងមិនបានទទួលយកចំណុចខ្លាំងខ្សោយរបស់ខ្លួនមកកែច្នៃ។ តើយើងធ្វើយ៉ាងណាទទួលបានជោគជ័យ ប្រសិនបើយើងមិនដឹងពីគោលដៅពិតហើយតក់ក្រហល់ធ្វើតាមអ្នកនេះបន្តិចអ្នកនោះបន្តិច។ ការសម្រួចសកម្មភាពរបស់យើងឲ្យមានលទ្ធផលពុំមែនជារឿងដែលងាយស្រួលស្រាប់ ហើយបូកផ្សំនិងភាពមិនច្បាស់លាស់ទៀតតើយើងប្រកួតប្រជែងដោយវិធីណា?
ទីពីរ ចរិតមើលស្រាលការងារ
មនុស្សជាច្រើនយល់ថា អ្វីក៏ងាយដែរ។ ការមើលលើអ៊ីធើណេតបន្តិចបន្តួចក៏យល់ថាចេះទំាងស្រុង។ ការសាកជោគជ័យបានខ្លះ ក៏គិតថាជាជំនាញចុងក្រោយគឺការខកចិត្ត។ ការខកចិត្តជាបន្តបន្ទាប់តែងតែនាំមកនូវការធ្លាក់ចុះនៃសន្ទុះចិត្ត។ ការងារណាដែលគ្មានសន្ទុះចិត្ត វាមិនជោគជ័យទេទោះបានក៏មិនយូរដែរ។
ទីបី ប្រើអារម្មណ៍

ការស្មគ្រ័រួមការងារ ជាមួយក្រុមមនុស្សមិនល្អ ដោយសារតែគេនោះត្រូវអារម្មណ៍ខ្លួន ទំាងដឹងថា គេនោះស្ទើរ និងគ្មានលទ្ធភាពឬជំនាញពិត ព្រោះតែដើម្បីបានគ្នា បានបណ្តាញ ចុងក្រោយគឺខាតបង់ពេលវេលា បាត់បង់ធនធាន កេរ៍ឈ្មោះ និងគ្មានទីផ្សារ។ ការជ្រើសរើសមនុស្សមករួមអាជីព ពុំមែនជារឿងលេងសើចដែលអាចធ្វើតាមអារម្មណ៍នឹកឃើញឡើយ ព្រោះមនុស្សជាអាវុធដ៏សំខាន់នៃជោគជ័យឬបរាជ័យ។ ប្រសិនយើងរើសយកនៅក្បែរមនុស្សអវិជ្ជមាន លទ្ធផលគឺអវិជ្ជមាន៕
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖អ្នកអាចបាត់បង់ការងារភ្លាមៗក្នុងរដូវកាលកូវីដ ដោយសារហេតុផលទាំងនេះ
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


