សម្រង់សម្ដីល្អៗ អានហើយមានកម្លាំងចិត្តតស៊ូក្នុងជីវិត កម្លាំងចិត្ត
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

សម្រង់សម្ដីល្អៗ អានហើយមានកម្លាំងចិត្តតស៊ូក្នុងជីវិត

Published

on

វិថីជីវិតមនុស្សគ្រប់រូប ចៀសមិនផុតពីការប្រទះនូវរឿងរ៉ាវសប្បាយ កើតទុក្ខ បរាជ័យ និងជោគជ័យឡូកឡំគ្នាឡើយ។ គ្រាន់តែពេលខ្លះពួកគេនៅតែព្យាយាមបន្តដំណើរទៅមុខ ដើម្បីសម្រេចបំណង ដើម្បីបង្កើតសុភមង្គលសម្រាប់ខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែរ ដើម្បីជាការលើកកម្លាំងចិត្តបន្ថែម KPT Plus បានស្រង់ប្រយោគពីបុគ្គលល្បីៗក្នុងលោក ដែលយើងអាចយកទៅពិចារណានិងអនុវត្តបានក្នុងដំណើរជីវិតខ្លួន។

១. សម្ដីលើកទឹកចិត្ត

Warren Buffett “អ្នកត្រូវតែធ្វើរឿងត្រឹមត្រូវមួយចំនួនប៉ុណ្ណោះ រហូតដល់អ្នកមិនធ្វើរឿងខុសច្រើនក្នុងជីវិត” ។

Louisa May Alcott “អ្នកដែលជឿជាក់ ជាមនុស្សខ្លាំង រីឯអ្នកដែលសង្ស័យ ជាមនុស្សកំសោយ។ ជំនឿដ៏ខ្លាំងក្លា តែងនាំមុខទង្វើដែលអស្ចារ្យជានិច្ច” ។

Walt Disney “រាល់ទុក្ខលំបាក បញ្ហា និងឧបសគ្គដែលខ្ញុំមានទាំងប៉ុន្មាន បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សរឹងមាំ។ អ្នកអាចមិនចាប់អារម្មណ៍នៅពេលដែលវាកើតឡើង ប៉ុន្តែភាពខកបំណងអាចជារឿងល្អបំផុតសម្រាប់អ្នកលើលោកនេះ” ។

Abdul Kalam “ដើម្បីសម្រេចបានជោគជ័យក្នុងបេសកកម្ម អ្នកត្រូវតែបូជាចិត្តចំពោះគោលដៅរបស់អ្នក” ។

Winston Churchill “មនុស្សទុទិដ្ឋិនិយមមើលឃើញក្តីលំបាកនៅគ្រប់ឱកាស រីឯអ្នកសុទិដ្ឋិនិយមមើលឃើញឱកាសគ្រប់កិច្ចការលំបាក” ។

២. ភាពច្នៃប្រឌិត

Thomas Edison “អ្នកត្រូវការភាពស្រមើស្រមៃ និងរបស់ដែលគេមិនត្រូវការ ដើម្បីច្នៃប្រឌិត” ។

J.K. Rowling “មានអ្នកខ្លះមិនចង់ស្រមើស្រមៃទាល់តែសោះ។ ពួកគេមិនចង់ធ្វើអ្វីឱ្យហួសពីព្រំដែនរបស់ពួកគេទេ ហើយក៏មិនចង់មានអារម្មណ៍ខ្វាយខ្វល់ដូចជា ចង់មានជីវិតរស់នៅភពផ្សេងនោះទេ” ។

Jeff Bezos “ដើម្បីចាកចេញពីពិភពដ៏ចង្អៀត អ្នកត្រូវបង្កើតផ្លូវមួយឱ្យខ្លួនឯង” ។

Alfred Hitchcock “មានគំនិត គឺមានអ្វីៗទាំងអស់” ។

Richard Branson “ការបង្កើតការគិតដោយទេពកោសល្យល្អបំផុត គឺជាល្បែងផ្លាស់ប្តូរមនុស្សមិនធម្មតា” ។

Warren Buffett “ចូរប្រុងប្រយ័ត្ននៅពេលគ្រប់គ្នាមានភាពលោភលន់ តែត្រូវលោភលន់នៅពេលដែលខ្លួនភ័យខ្លាច” ។

គ្មាននរណាមិនធ្លាប់កើតទុក្ខ មិនធ្លាប់យំ មិនធ្លាប់ដួល និងមិនធ្លាប់បរាជ័យនោះទេ ប៉ុន្តែពួកគេចេះជូតទឹកភ្នែកខ្លួនឯង និងចេះក្រោកឈរបន្តទៅមុខជានិច្ច។ យើងក៏ដូចគ្នាដែរ យើងអាចលើកទឹកចិត្តខ្លួនឯងបាន ទោះស្ថិតក្នងកាលៈទេសៈដ៏លំបាកក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មេរៀនជំរុញភាព​ជោគជ័យ ៥ យ៉ាង​ពី​លោក Thomas Edison

ចុចអាន៖ សហគ្រិន​ល្បី​ៗ​ក្នុង​ពិភព​ជំនួញ​​ ​តែង​មាន​ចរិត៥នេះ​ស្រដៀង​គ្នា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ54 mins ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ2 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ2 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ2 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

ព័ត៌មានជាតិ3 hours ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services