KPT+
៣ មេរៀនជីវិតសំខាន់ៗពីភាពយន្តគំនូរជីវចលរបស់ Disney
ភាពយន្តណាក៏ដូចភាពយន្តណា រមែងមានតម្លៃអប់រំបង្កប់មកជាមួយសម្រាប់ឲ្យទស្សនិកជនមើលហើយ យកទៅគិតពិចារណា ទុកជាការរៀនសូត្រ។
ដូចគ្នាដែរ ភាពយន្តគំនូរជីវចល ៣ រឿងរបស់ Disney បាននាំមកនូវមេរៀនជីវិតសំខាន់ៗសម្រាប់ត្រិះរិះ និងអាចយកទៅអនុវត្តលើការរស់នៅបាន។
តើជាមេរៀនអ្វីខ្លះ? ចង់ដឹង? តោះ! អាន!
“សម្រស់ស្អាតពិត បានមកពីចិត្តនិងបេះដូងបរិសុទ្ធ” -រឿង Beauty and the Beast

តួអង្គ Belle បង្រៀនយើងកុំឲ្យវិនិច្ឆ័យពីចរិតរបស់នរណាម្នាក់ដោយផ្អែកលើតែរូបរាងខាងក្រៅរបស់គេ។ ប្រសិនបើយើងចង់វិនិច្ឆ័យនរណាម្នាក់ យើងគួរតែចំណាយពេលមើលគេឲ្យយូរបន្តិចដែរ។
នាង Belle មិនរើសអើងសត្វចម្លែកនោះទេ ប៉ុន្តែនាងព្យាយាមយល់ពីគេ ទោះបីជាគេមានរូបរាងមិនស្អាតសង្ហារក៏ដោយ។ ទីបំផុត ពួកគេបានរស់នៅជាមួយគ្នាពោរពេញដោយសុភមង្គល ព្រមទាំងអាចដកពាក្យបណ្តាសាចេញបាន នេះក៏ព្រោះតែ Belle មិនមែនស្រឡាញ់សត្វចម្លែកដោយសារសម្រស់របស់គេនោះឯង។
“បន្ដក្ដីសុបិន្តជាមួយភាពជឿជាក់ បើទោះជាឆ្លងកាត់រឿងលំបាកយ៉ាងណាក៏ដោយ” -រឿង Cinderella

មិនថា ជួបទុក្ខវេទនាប៉ុណ្ណា ប្រសិនបើនៅតែបន្តជឿលើក្តីសុបិនដែលខ្លួនប្រាថ្នា នោះវានឹងក្លាយជាការពិត។ នេះជាសម្ដីរបស់តួអង្គ Cinderella។
ក្នុងចំណោមព្រះនាង Disney ទាំងអស់ គ្មានតួអង្គណាម្នាក់មានក្តីសង្ឃឹម និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីសម្រេចបំណងប្រាថ្នា រហូតទទួលធ្វើឲ្យក្តីសុបិនក្លាយជាការពិតដូច Cinderella ទេ។ នាងមិនដែលឈប់សុបិនឬជឿលើខ្លួនឯងសោះឡើយ ហើយតែងតែព្យាយាមជម្នះឧបសគ្គដើម្បីបានលស្បែកជើងកែវ ក៏ដូចជារកគ្រប់វិធីដើម្បីចូលវាំង។ ចុងក្រោយ Cinderella អាចជួបព្រះអម្ចាស់ដូចប្រាថ្នា និងរស់នៅដោយសុខសាន្ត។
“កុំភ្លេចថាខ្លួនជានរណា ហើយមកពីណា” – រឿង The Lion King

កាលពីស្ដេចតោ Mufasa នៅរស់ គាត់តែងតែប្រាប់កូនប្រុស Simba ថា “កូនប្រុសអស្ចារ្យជាងអ្វីដែលកូនអាចធ្វើបានទៅទៀត” ។
ខណៈឪពុកមារបញ្ឆោត Simba ថាគេជាអ្នកសម្លាប់ឪពុករបស់ខ្លួន ពេលនោះធ្វើឲ្យគេខ្លាចរអាក្នុងការប្រឈមជាមួយគ្រប់គ្នា រួចក៏រត់ទៅស្រុកឆ្ងាយ និងមិនហ៊ានត្រឡប់ចូលទឹកដីខ្លួនវិញ។
ក្រោយមក គេរឭកនឹកដល់ពាក្យអ្នកមានគុណតែងតែទូន្មានកាលពីគាត់នៅរស់ថា គេជាបុគ្គលអស្ចារ្យ ទើបពេលនោះ Simba ត្រឡប់ទៅទឹកដីកំណើត ប្រឹងតស៊ូជាមួយក្រុមចចករហូតឈ្នះទាំងដែលបក្សពួករបស់គេមានគ្នាតិចជាងសត្រូវ។
ចុងក្រោយ Simba ក្លាយជាអ្នកស្នងរាជ្យបន្ទាប់ឪពុក ព្រោះតែគេចងចាំជានិច្ចថា ខ្លួនមិនមែនជាកូនតោធម្មតា តែជាស្ដេចតោដែលត្រូវមើលថែពលរដ្ឋនិងទឹកដីរបស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ ITM
ចុចអាន៖ មេរៀនជីវិតសំខាន់ៗ ៤ ដែលគ្រប់គ្នាអាចរៀនពីភាពយន្ត Kung Fu Panda

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា