បច្ចេកវិទ្យា
មកដឹងលក្ខណៈពិសេស រថយន្ត ៤ ម៉ូដែលដ៏ពេញនិយមនៅកម្ពុជា ដែលត្រៀមចេញលើទីផ្សារ
បើទោះបីជាបច្ចុប្បន្ន ទីផ្សាររថយន្តនៅកម្ពុជា បាននាំចូលនូវម៉ូដែលរបស់ក្រុមហ៊ុនជាច្រើន ប៉ុន្តែបើសង្កេតមើលពីសន្ទុះនៃការគាំទ្រចំពោះរថយន្តក្រុមហ៊ុន Toyota គឺមានច្រើនជាងគេបង្អស់ ដែលភាគច្រើន គេនិយមប្រើប្រាស់រថយន្ត Prius និង Camary ជាដើម។ នេះបើតាមការឱ្យដឹងពីម្ចាស់យានដ្ឋានលក់រថយន្ត Car Auto 99 បញ្ជាក់ប្រាប់កម្ពុជាថ្មី ដោយផ្អែកលើទិន្នន័យនៃការលក់របស់ខ្លួន និងតាមរយៈអ្វីដែលបានដឹងពីក្រុមអ្នកជំនួញលើរបរលក់ឡានដូចគ្នា។

ឭក្រៅពីរថយន្តរបស់ក្រុមហ៊ុន Toyota ក៏មានរថយន្តក្រុមហ៊ុនផ្សេងទៀតផងដែរ ដែលកំពុងមានការចាប់អារម្មណ៍ប្រើប្រាស់ នៅកម្ពុជា ប៉ុន្តែកម្ពុជា សូម្បីលើកយកតែ ៤ម៉ូដែល ដែលពេញនិយមជិះនៅកម្ពុជាប៉ុណ្ណោះ។
១. Toyota Camry (2025)
Toyota Camry បានឈានចូលមកដល់ជំនាន់ទី ៩ របស់ខ្លួនហើយ ជាមួយនឹងជម្រើស៤ LE; SE; XLE និង XSE សម្រាប់ម៉ូដែលឆ្នាំ២០២៥ ដែលដំណើរការដោយប្រព័ន្ធ Hybrid powertrains ។ ស៊េរីឆ្នាំ២០២៥ នេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT មានទាំងជម្រើសប៉ុង ១ FWD និងប៉ុង ២ 4WD និងមានកម្រិតស៊ីប្រេងប្រហែលពី ៤,៤លីត្រ ទៅ ៤,៧លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។ ចំណែកឯតម្លៃវិញ ក្រុមហ៊ុនបានប្រកាសលក់ ក្នុងតម្លៃលក់រាយចាប់ពី ២៨ ៤០០ដុល្លារ ដល់ជាង ៣៥ ០០០ ដុល្លារ (ទីផ្សារក្រៅស្រុក) អាស្រ័យទៅលើរូបរាង និងជម្រើស។

២. Toyota Prius Plug-in Hybrid (2025)
Prius Plug-in Hybrid ស៊េរីឆ្នាំ២០២៥ មកជាមួយជម្រើស ៣ គឺ SE, XSE និង XSE Premium បំពាក់ដោយប្រព័ន្ធ Toyota Hybrid ជំនាន់ទី ៥ របស់ក្រុមហ៊ុន។ ស៊េរីឆ្នាំ២០២៥ នេះ ដំណើរការដោយម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,០ លីត្រ និងម៉ាស៊ីនម៉ូទ័រអេឡិចត្រិច ដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់បទពិសោធបើកបរប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើដំណើរដ៏វែងឆ្ងាយ ខណៈតម្លៃលក់ក្រុមហ៊ុន Toyota មិនទាន់បញ្ជាក់នៅឡើយទេ។

៣. Toyota RAV4 Hybrid (2025)
Toyota RAV4 Hybrid ស៊េរីឆ្នាំ ២០២៥ បំពាក់ដោយប្រព័ន្ធ Toyota Hybrid System ដំណើរការដោយម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៥លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបានសរុប ៣០២ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៥ គីឡូវ៉ាត់ម៉ោង។ ក្នុងនោះ វាក៏ដំណើរការជាមួយនឹងមុខងារ Trail Mode ដែលដើរតួជាអ្នកជំនួយថាមពលដល់ប្រព័ន្ធកង់ ពិសេសសម្រាប់ការអូសទាញបន្ថែមនៅពេលដែលចាំបាច់ និងអាចបើកបរបានចម្ងាយឆ្ងាយប្រកបដោយប្រសិទ្ធភាព។


៤. Lexus LX 700h (2025)
Lexus LX 700h ជាប្រភេទរថយន្ត SUV ខ្នាតធំ ដំណើរការដោយម៉ាសុីនកូនកាត់ Hybrid ជាមួយនឹងការពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ខ្លួន ដោយមានការកែលម្អបន្តិចបន្តួច។ រីឯចំណុចសំខាន់នៃការរៀបចំកូនកាត់ថ្មីនេះ គឺដំណើរការដោយម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ជំនួយដោយ Twin-Turbo ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ។
ទន្ទឹមនេះ Lexus ក៏បានបង្កើតរចនាសម្ព័ន្ធមិនជ្រាបទឹក (Waterproof Structure) ដើម្បីការពារថ្មអាគុយ ក៏ដូចជាម៉ូទ័រអគ្គិសនី និងមានសមត្ថភាពបើកបរក្នុងជម្រៅទឹក ៧០០ មីលីម៉ែត្រ (០.៧ម៉ែត្រ) ជាមួយសំបកកង់ប្រភេទ Off-Road ដែលអាចបើកបរគ្រប់ស្ថានភាពផ្លូវ។


-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២៣ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងរ៉ែទទួលយកសំណើពលរដ្ឋដែលស្នើសុំកិនសំណល់រ៉ែមាសលើដីក្នុងខេត្តមណ្ឌលគិរីទៅពិភាក្សា