ព័ត៌មានអន្ដរជាតិ
បាក់រលំជញ្ជាំងអគាររោងចក្រនៅខេត្ត Chon Buri ប្រទេសថៃបង្ករបួស និងខូចរថយន្ត
ជញ្ជាំងអគាររោងចក្រមួយបានបាក់រលំនៅតំបន់ឧស្សាហកម្ម Amata City Chon Buri ក្នុងស្រុក Phan Thong ខេត្ត Chon Buri ប្រទេសថៃ កាលពីថ្ងៃសុក្រ បណ្តាលឲ្យស្ត្រីម្នាក់រងរបួស និងខូចខាតរថយន្ត៧គ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១៧ខែឧសភានេះ។

លោក Domdet Sawangwong នាយរងផ្នែកស៊ើបអង្កេតនៅស្ថានីយប៉ូលិស PhaThong បាននិយាយថា ហេតុការណ៍បាក់រលំជញ្ជាំងរោងចក្រនេះ បានកើតឡើងនៅក្នុងរោងចក្រផលិតគ្រឿងអេឡិចត្រូនិចមួយនៅម៉ោងប្រហែល១១ព្រឹក។
ផ្នែកដែលដួលរលំគឺជាជញ្ជាំងពង្រីកនៅជាន់ទីពីរនៃអគារ។ រថយន្តចំនួន៧គ្រឿងដែលចតនៅក្បែរអគារនោះបានរងការខូចខាត។ បុគ្គលិកស្រីម្នាក់បានរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អគារនេះត្រូវបានសាងសង់កាលពីពីរឆ្នាំមុន។
បើតាមមេប៉ូលិសនៅពេលនេះ វិស្វករមកពីក្រុមហ៊ុនកំពុងត្រួតពិនិត្យនិងរកមូលហេតុដែលបណ្ដាលឲ្យមានការបាក់រលំ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


