កីឡា
ហេតុអ្វីក្លិបបាល់ទះកម្ពុជា មិនធ្លាប់ចូលប្រកួតពានអាស៊ី AVC Champions League
ការប្រកួតបាល់ទះពានរង្វាន់ប្រចាំទ្វីបអាស៊ី AVC Men’s Volleyball Champions League ២០២៥ បានកំពុងប្រកួតយ៉ាងមមារញឹក ប៉ុន្តែផ្ទុយទៅវិញ បានកើតជាចម្ងល់ ហេតុអ្វីមិនមានក្លិបបាល់ទះរបស់ប្រទេស កម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះ?

ការប្រកួតពាន AVC Men’s Volleyball Champions League ២០២៥ បានឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ ឧសភា ល្ងាចនេះ ដោយក្រុម Suntory Sunbirds Osaka របស់ ជប៉ុន នឹងត្រូវជួបជាមួយក្រុម Al Rayyan របស់ កាតា។ ចំណែកមួយគូទៀត គឺក្រុម Osaka Bluteon របស់ ជប៉ុន នឹងត្រូវជួបជាមួយក្រុម Foolad Sirjan របស់ អ៉ីរ៉ង់។

យ៉ាងណា មានអ្នកគាំទ្រកម្ពុជាជាច្រើនកើតជាចម្ងល់ ថា ហេតុអ្វីបានជាមិនមានក្រុមកម្ពុជាចូលរួមក្នុងពានរង្វាន់នេះ ស្របពេលមានក្រុមនៅប្រទេសក្បែរខាងកម្ពុជាដូចជា ថៃ និងវៀតណាម ជាដើមសុទ្ធតែបានចូលរួម។ ម្យ៉ាងទៀតក្នុងការប្រកួតកន្លងមក ក្រុមរបស់ពួកគេក៏មិនបានមានប្រៀបលើសក្រុមរបស់ កម្ពុជា ប៉ុន្មានដែរ។
ដកស្រង់ប្រភពចេញពី Wikipedia បានឱ្យដឹងថា ក្រុមដែលតម្រូវឱ្យចូលរួមប្រកួតក្នុងពាននេះ គឺត្រូវតែជាក្រុមឈ្នះជើងឯកលីគរបស់ប្រទេសក្នុងទ្វីប អាស៊ី ឬអូសេអានី ដែលមានសក្តានុពលការប្រកួតប្រជែងបាល់ទះខ្ពស់បំផុត និងជាសមាជិករបស់សហព័ន្ធបាល់ទះទ្វីបអាស៊ី (AVC)។
ពានរង្វាន់ដ៏ធំប្រចាំទ្វីប អាស៊ី នេះ គឺមានក្រុមបាល់ទះកំពូលៗចំនួន ១២ ចូលរួមប្រកួតជារៀងរាល់ឆ្នាំ ដោយប្រទេសជាម្ចាស់ផ្ទះរៀបចំការប្រកួត ទទួលបានកៅអីចំនួន ២ ក្រុមចូលរួមដោយស្វ័យប្រវត្តិ។ ចំណែក ១០ ក្រុមទៀត គឺជាក្រុម ដែលទទួលបានការអញ្ជើញដោយ AVC។ ម្យ៉ាងទៀតក្រុម ដែលអាចចូលរួមក្នុងពានរង្វាន់នេះ ក៏ត្រូវជាក្រុមមានចំណាត់ថ្នាក់នៅក្នុងសហព័ន្ធបាល់ទះអន្តរជាតិ (FIVB) ផងដែរ ពីព្រោះក្រុមដែលឈ្នះជើងឯក និងក្រុមជើងឯករងក្នុងពាននេះ នឹងទទួលបានកៅអីឡើងទៅប្រកួតជម្រុះពាន FIVB Men’s Volleyball Club World Championship។

ក្រឡេកមកមើលបាល់ទះក្នុងប្រទេស កម្ពុជា វិញ ដ្បិតបាល់ទះក្នុងប្រទេស កម្ពុជាបច្ចុប្បន្នកំពុងរីកចម្រើនទៅមុខក៏ពិតមែនទាំងក្លិប និងជម្រើសជាតិ ប៉ុន្តែការប្រកួតលីគរបស់កម្ពុជា គឺទើបតែមាន ២ រដូវកាលប៉ុណ្ណោះ ។ ជាមួយគ្នានេះ បាល់ទះរបស់កម្ពុជា ក៏ពុំទាន់មានចំណាត់ថ្នាក់នៅក្នុង FIVB ផងដែរ។ ដូច្នេះហើយ នេះអាចជាហេតុផលដ៏ធំមួយ ដែលក្លិបបាល់ទះរបស់កម្ពុជាមិនទាន់អាចចូលរួមប្រកួតក្នុងពាន AVC Men’s Volleyball Champions League សូម្បីម្តង។
ទោះបីជាយ៉ាងណា សង្កេតឃើញថា បាល់ទះក្នុងប្រទេសកម្ពុជា បាននឹងកំពុងរីកចម្រើនទៅមុខជាបន្តបន្ទាប់។ ដូច្នេះមិនយូរមិនឆាប់ នាពេលអនាគតនឹងមានក្លិបប្រទេសកម្ពុជា ត្រូវអញ្ជើញឱ្យចូលរួមប្រកួតក្នុងពានរបស់ អាស៊ី មួយនេះ៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ