ព័ត៌មានជាតិ
សាកលវិទ្យាល័យជប៉ុនមួយផ្តល់អាហារូបករណ៍ដល់និស្សិតពេទ្យកម្ពុជាបន្តការសិក្សានៅជប៉ុនរយៈពេល៦ឆ្នាំ
សាកលវិទ្យាល័យអន្តរជាតិនៃសុខុមាលភាព និងសុខភាពនៃប្រទេសជប៉ុន (International University of Health and Welfare ) (IUHW) នឹងផ្តល់អាហារូបករណ៍ជូនដល់និស្សិតថ្នាក់ ឆ្នាំសិក្សាមូលដ្ឋានផ្នែកវេជ្ជសាស្ត្រ និងនិស្សិតឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅប្រទេសជប៉ុន រយៈពេល ៦ឆ្នាំ ដែលគ្រោងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៦ និងចាប់ផ្តើមសិក្សាចាប់ពីឆ្នាំទី១ឡើងវិញ។

បើតាម លោកសាស្ត្រាចារ្យ សាផុនវឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយដែលទើបទទួលបាននៅថ្ងៃទី១៧ ឧសភា នេះថានិស្សិតដែលត្រូវបានជ្រើសរើស នឹងទទួលបានការសិក្សាថ្នាក់ត្រៀមភាសាជប៉ុន និងមុខវិជ្ជាផ្សេងទៀត រួមមាន គណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស រហូតដល់ខែមីនា ឆ្នាំ២០២៦ មុននឹងចូលរៀននៅសាលាវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន។
លោកសាស្ត្រាចារ្យ បានបន្តថា ចំពោះលក្ខខណ្ឌនៃដាក់ពាក្យប្រឡងជ្រើសរើសនិស្សិតដែលអាចដាក់ពាក្យបានត្រូវគោរពតាមលក្ខខណ្ឌ គឺជានិស្សិតកំពុងសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកវេជ្ជសាស្ត្រដែលមានពិន្ទុប្រឡងចូលថ្នាក់ជាតិជ្រើសរើសចូល រៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងលំដាប់ពិន្ទុខ្ពស់ជាងគេ ២០នាក់ ឬជានិស្សិតឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ដែលមានពិន្ទុថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងលំដាប់លេខរៀងខ្ពស់ជាងគេ ២០នាក់ និងត្រូវមានចំណេះដឹងភាសាអង់គ្លេស (IELTS យ៉ាងតិច 6.0 ឬតេស្តផ្សេងទៀតសមមូល)។

ការជ្រើសរើសមាន២ដំណាក់កាល គឺដំណាក់កាលទី១. ជ្រើសរើសដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងដំណាក់កាលទី២. ជ្រើសរើសដោយតំណាងសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន ហើយវិញ្ញាសាដែលត្រួវប្រឡងរួមមានវិញ្ញាសរសេរ(សំណួរជ្រើសរើសមានចម្លើយច្រើន) លើមុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្ត្រ (និស្សិតអាចជ្រើសរើសមុខវិជ្ជាចំនួន២ ក្នុងចំណោមមុខវិជ្ជាវិទ្យាសាស្ត្រ ចំនួន៣ រួមមាន គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា) និងភាសាអង់គ្លេស។ ក្រៅពីនេះមានការសម្ភាសផ្ទាល់មាត់ជាភាសាអង់គ្លេស ឬជាភាសាអង់គ្លេសនិងភាសាជប៉ុន។
ចំពោះការទទួលពាក្យនឹងចាប់ផ្តើមពីពេលនេះរហូតរហូតដល់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៥ ខាងមុខនេះ។ គួរបញ្ជាក់ថាគិតពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៣កន្លងទៅមាននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១៨រូបហើយបានទទួលអាហារូបករណ៍សិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ International University of Health and Welfare (IUHW) ៕
អត្ថបទ៖សំអឿន



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


