ព័ត៌មានជាតិ
ក្រសួងរ៉ែទទួលយកសំណើពលរដ្ឋដែលស្នើសុំកិនសំណល់រ៉ែមាសលើដីក្នុងខេត្តមណ្ឌលគិរីទៅពិភាក្សា
អគ្គនាយកធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល លោក អ៉ឹង ឌីប៉ូឡា ថាបានលោកបានទទួលយកសំណើរបស់ពលរដ្ឋជិត២០០នាក់ នៅឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលស្នើសុំកិនកាកសំណល់រ៉ែមាសលើៗលក្ខណ:គ្រួសារបែបប្រពៃណី ដើម្បីយកទៅឆ្លងយោបល់ថ្នាក់ដឹកនាំក្រសួងហើយ។

ការទទួលយកសំណើរនេះគឺបន្ទាប់ពីមានការចុះទៅពិនិត្យ វាយតម្លៃការស្ដារអណ្ដូងរ៉ែខុសច្បាប់របស់ពលរដ្ឋកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
លោក អ៉ឹង ឌីប៉ូឡា បានលើកឡើងថា «ការធ្វើអាជីវកម្មរ៉ែមាសទៅបានលុះត្រាតែមានលិខិតអនុញ្ញាត និងអាជ្ញាបណ្ណត្រឹមត្រូវទើបអាចធ្វើអាជីវកម្មបាន» ទោះជាយ៉ាងណាអគ្គនាយកដ្ឋាននឹងទទួលយកសំណើពលរដ្ឋ១៥០គ្រួសារ ដែលស្នើសុំកិនកាកសំណល់រ៉ែមាសលើដីលក្ខណៈគ្រួសារយកទៅពិភាក្សា ឆ្លងយោបល់ថ្នាក់ដឹកនាំក្រសួងសិន។
លោកថាជាបឋមលោកស្នើឱ្យមេឃុំស្រង់យកទិន្នន័យពលរដ្ឋដែលមានលំនៅដ្ឋាន និងប្លង់ដីពិតប្រាកដប៉ុណ្ណោះដើម្បីឲ្យក្រុមការងារលើកនៅក្នុងអង្គប្រជុំនិងឆ្លងយោបល់ទៅថ្នាក់ដឹកនាំក្រសួង ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

កាលពីចុងឆ្នាំ២០២៤ អាជ្ញាធរបានចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរីបានចំនួន ៥៦ទីតាំង និងរកឃើញអណ្តូងរ៉ែចំនួន៣៣កន្លែង ខណៈអគ្គនាយកដ្ឋានធនធានរ៉ែបានបញ្ជាក់ថាការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅតំបន់នេះគឺតែងតែកើតមានឥតឈប់ឈរទោះបីបានចុះបង្ក្រាបញឹកញាប់ និងបានបិទទីតាំងអាជីវកម្មជាច្រើនហើយក៏ដោយ៕


អត្ថបទ៖រៀម សុខហេង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


