KPT+
៨ ជម្រើស សម្រាប់អ្នកមានលុយខ្ទង់ពាន់ដុល្លារ តែចង់បានឡានមួយទឹកល្អជិះហើយ ជួយសន្សំសំចៃទៀត
បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងប្រជែងគ្នាទាំងតម្លៃ និងគុណភាព ខណៈម៉ូដែលរថយន្តខ្លះ កាន់លុយត្រឹមតែ ២មុឺនដុល្លារ ក៏អាចទិញបានទៅហើយ។ បើនិយាយពីការរចនារូបរាង និងគុណភាពវិញ គឺទាន់សម័យប៉ុណ្ណោះទេ និងស័ក្តិសមជាមួយតម្រូវការបច្ចុប្បន្នតែម្តង។
ថ្វីបើរថយន្តថ្មីមានតម្លៃសមរម្យយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកបើកបរមួយចំនួនធំ នៅតែពេញនិយមនូវការប្រើប្រាស់រថយន្តមួយទឹកនៅឡើយ ក៏ព្រោះតែតម្លៃនៃរថយន្តថ្មី នៅមិនទាន់ស្ថិតក្នុងជម្រើសនៃតម្រូវការ ខណៈឡានមួយទឹកតម្លៃខ្ទង់ពាន់ដុល្លារខ្លះ នៅដំណើរការបានល្អ ពិសេសគឺសន្សំសំចៃ។

បើតាមម្ចាស់ដេប៉ូលក់រថយន្តមួយទឹកមួយរូប នៅភ្នំពេញ បានប្រាប់កម្ពុជាថ្មីដូចគ្នាថា ប្រភេទរថយន្តដែលលោកនាំចូលមកលក់ច្រើនជាងគេគឺម៉ូដែលរបស់ក្រុមហ៊ុន Toyota និងម៉ូដែលរបស់ក្រុមហ៊ុន Kai ក៏ព្រោះតែរថយន្តម៉ូដែលទាំងពីរនេះ មានការពេញនិយមជិះ ទាក់ទងនឹងតម្លៃ ក៏ដូចជាសន្សំសំចៃដល់អ្នកបើកបរ។
លោកថា បើនៅភ្នំពេញ ម៉ូដែលភាគច្រើនរបស់ក្រុមហ៊ុន Toyota អាចចាត់ទុកថាមានការពេញនិយមខ្លាំងជាងគេបង្អស់ សម្រាប់អ្នកមានលទ្ធភាពមធ្យម ក៏ព្រោះតែមានច្រើនម៉ូដែល និងតម្លៃអាចទទួលយកបាន។ មិនតែប៉ុណ្ណោះ វាជួយសន្សំសំចៃសាំង ពន្ធផ្លូវក៏ធូរ ហើយស័ក្តិសមបំផុតសម្រាប់អ្នករស់នៅក្រុង ដែលមានចរាចរណ៍មមារញឹកបែបនេះ។

ពិតណាស់ ក្នុងចំណោមរថយន្តដែលជួយសន្សំសំចៃ គឺមានម៉ូដែលរបស់ក្រុមហ៊ុនជាច្រើន ប៉ុន្តែបើនិយាយទាក់ទងនឹងតម្លៃរបស់រថយន្ត រួមផ្សំនឹងការសន្សំសំចៃផ្សេងទៀត កម្ពុជាថ្មី សូមណែនាំប៉ុន្មានជម្រើសខាងក្រោមនេះ៖
១. រថយន្តរបស់ក្រុមហ៊ុន Toyota
ព្រោះតែយល់ច្បាស់ពីតម្រូវការ ម៉ូដែលដ៏ពេញនិយមបំផុតមួយនេះ បានផ្តល់ជម្រើសជាច្រើនសម្រាប់អតិថិជនខ្លួន ដែលមិនត្រឹមតែការរចនារូបរាង និងកម្លាំងម៉ាសុីន សុទ្ធតែស័ក្តិសម ពិសេសភាពសន្សំសំចៃរបស់វា សម្រាប់ស្ថានភាពចរាចរណ៍ក្នុងទីក្រុងដ៏មមារញឹក។ តួយ៉ាង Toyota Vitz; Scion; Pruis; Corolla ជាម៉ូដែលពេញនិយមខ្លាំងបំផុត សម្រាប់ទីផ្សាររថយន្តមួយទឹកនៅកម្ពុជា ក៏ព្រោះតែតម្លៃសមរម្យ សន្សំសំចៃសាំង និងចំណាយលើការបង់ពន្ធផ្លូវប្រចាំឆ្នាំ ត្រឹមតែខ្ទង់ ៨មុឺន-១០មុឺនរៀលប៉ុណ្ណោះ (សម្រាប់ម៉ូដែលទំហំសុីឡាំងជាង ១៥០០ស.ម គូប និងតាមឆ្នាំផលិត) ។ ឯតម្លៃមួយទឹកក្រោម ១មុឺនដុល្លារ គួររើសឆ្នាំផលិត ២០០៦ ឬ ២០០៧ ចុះ។

២. រថយន្តរបស់ក្រុមហ៊ុន Kai
ក្រៅពីម៉ាកល្បីរបស់តូយ៉ូតា ផលិតផលរថយន្តរបស់ក្រុមហ៊ុន Kia (កូរ៉េ) ក៏កំពុងវាយលុកទីផ្សារថយន្តមួយទឹក នៅកម្ពុជាផងដែរ។ បើនិយាយពីតម្លៃ គឺធូរថ្លៃជាងផលិតផលរថយន្តរបស់ក្រុមហ៊ុនជប៉ុន ខណៈតម្លៃរថយន្តថ្មីវិញ មានត្រឹមតែជាង ១មុឺនដុល្លារក្នុងដៃ ក៏អាចទិញជិះបាន ឯរថយន្តមួយទឹកវិញ មានលុយខ្ទង់ពាន់ដុល្លារ ក៏អាចជ្រើសឆ្នាំកាន់តែខ្ពស់ជាងផងដែរ។

៣. រថយន្តរបស់ក្រុមហ៊ុន Honda
ម៉ូដែលនេះ មិនសូវមានការពេញនិយមជិះដូចម៉ូដែលរបស់ក្រុមហ៊ុនទាំងពីរខាងលើក៏ពិតមែន ប៉ុន្តែចំពោះគុណភាព និងភាពសន្សំ មិនចាញ់ Toyota Pruis ឡើយ។ ប៉ុន្តែបើចង់បានត្រឹមខ្ទង់ពាន់ដុល្លារ (ចំពោះឆ្នាំទាប) គឺមិនសូវមានលក់លើទីផ្សារឡានមួយទឹកឡើយ ខណៈឡានថ្មីឆ្នាំចុងក្រោយ ក្រុមហ៊ុនដាក់លក់ប្រហែលខ្ទង់ជាង ៣-៤មុឺនដុល្លារ ប៉ុណ្ណោះ។

-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


